សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ​ប្រគល់​ភារកីច្ច​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិព​ង្រា​យ​ទព័​និង​ហៅ​រង្ស៊ី​ឲ្យចូល​ស្រុក​ឆាប់​

សម្តេច​តេជោ​ប្រគល់​ភារកីច្ច​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិព​ង្រា​យ​ទព័​និង​ហៅ​រង្ស៊ី​ឲ្យចូល​ស្រុក​ឆាប់​

​ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ​ជាមួយនិង​ការប្រកាស​ពង្រាយ​ទព័ បានប្រកាស​ហៅ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៉ី ដែល​មាន​បំណង​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ឲ្យមក​ស្រុក​ខ្មែរ​កាន់តែ​លឿន​កាន់តែ​ល្អ ព្រោះ​កុំ​ចាំ​ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយសារ​នៅ​យូរ​ទៀត​។

​ក្នុង​ឱកាស​ជួប​សំណេះសំណាល ជាមួយ​សិស្ស​និទ្ទេស A ឆ្នាំ​២០១៩ ទូទាំង​ប្រទេស ៤៤៣​នាក់​និង​មាន​ការចូលរួម​ពី​អាណាព្យាបាល​សិស្ស និង​លោកគ្រូ​តំណាង​សាលា​របស់​សិស្ស​ឆ្នើម​ទាំងនោះ​ផង​ដែរ​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃ​៩ វិច្ឆិកា ជា​បុណ្យ​ឯករាជ្យ​ជាតិ ហើយក៏​ជា​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ​ដែរ មិនសមបើ​គេ​យក​ថ្ងៃ​នេះ ធ្វើ​ជា​ថ្ងៃ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ចាប់​នាយករដ្ឋមន្ដ្រី […] អញ្ជើញ​មក​ហែ​ង អញ្ជើញ​ឲ្យ​លឿន​មក ហែង​កុំ​ចាំ​ដល់​ណុង ហែង​មក​មុន​មក​ល្អ​»​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ឌឺដង​ទៅ​លោក សម រង្ស៉ី ត្រូវ​រៀន​ស្វែង​យល់​ឲ្យបាន​ច្បាស់​ចំពោះ​អត្ថន័យ គោរមងា​ជា «​តេ​ជោ​» របស់​សម្ដេច ដែល​ត្រូវ​ព្រះមហាក្សត្រ​ប្រទាន​ឲ្យ មុន​នឹង​សម្រេច​ចិត្ត​ថា​ចង់​មក​ផ្ដួលរំលំ ដូច​អ្វី​ដែល​ខ្លួន​កំពុងតែ​ភូតភរ​គេឯង​នោះ​។​
​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឱ្យ​កងទ័ព​ទាំងអស់ ត្រៀម​កម្ចាត់​ក្រុម​ឧទ្ទាម​របស់ សម សម រង្ស៉ី ដែល​នឹង​មក​ធ្វើ​រដ្ឋប្រហារ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយសារតែ​ទង្វើ​របស់​ទណ្ឌិត សម រង្ស៉ី បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម​៖ «​មេ​ឧទ្ទាម មិន​ចាំបាច់​និយាយ​ទេ អាហ្នឹង​ភារកិច្ច​របស់ ទៀ បាញ់ ព្រោះ​ឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ ការប្រមាថ​ព្រះមហាក្សត្រ មិនមែន​ជា​រឿង​ធម្មតា​ពេក​ទេ ប្រើ​ពាក្យ​ប្រមាថ​ព្រះមហាក្សត្រ​សុទ្ធតែ «​វា​» ហើយ​ឱ្យ​ព្រះមហាក្សត្រ​ទៅ​ធ្វើ​ជា​ស្តេច​ល្ងោន ឱ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ​ទៅ វា​ព្រហើន​ហួស អញ្ចឹង​គោលដៅ​របស់​វា​មិនមែន​ត្រឹមតែ​ដក​ហ៊ុន សែន ទេ ដក​ព្រះមហាក្សត្រ​ចេញ​»​។​

​ទោះជា​យ៉ាងណា សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​នូវ​ការងឿងឆ្ងល់​ថា តើ​ក្រុម​ឧទ្ទាម​ទាំងអស់នោះ មក​ប្រទេស​កម្ពុជា​តាម​ច្រក​ណា ដើម្បី​ចាប់​សម្ដេច​? «​ហើយ​ខ្ញុំ​ក៏​ចេះតែ​មិនដឹងថា តើ​វា​មក​តាម​ផ្លូវ​ណា​? ហើយ​សុទ្ធ​តែ​មនុស្ស​រាប់លាន​នាក់ អាហ្នឹង​វា​មក​តាម​ណា វា​ថា​ដឹក​ពី​កូរ៉េ​ផង ដឹក​ពី​ថៃ​ផង តែបើ​ពី​កូរ៉េ​ទាល់តែ​យន្ដហោះ​៥០០​គ្រឿង​អី ងងឹង​មេឃ​រក​កន្លែង​ចុះ​មិន​បាន​។ ហើយ​នៅ​ថៃ​គិត​ថា​កម្មករ គាំទ្រ​ទាំង​អស់​ឬ​យ៉ាង​មិច មក​ថៃ​មក​ខុស​កន្លែង​ក្រែង​ត្រូវ​មីន​ងាប់​ទៀត ដោះ​មីន​អត់​ទាន់​អស់​ទេ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​»​។​

​គួរ​ជម្រាប​ថា ជាមួយ​គម្រោង​នៃ​ការវិល​ត្រឡប់​ចូល​ស្រុក នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុ​នេះ របស់​ឧក្រិដ្ឋជន សម រង្ស៉ី​, សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រៀបចំ​ពិធី​ទទួល​ទាន​អំបុក​ខ្មែរ នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ការពារជាតិ សាសនា ព្រះមហាក្សត្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ដល់​អ្នក​ដែល​ចូលរួម​ជាមួយ​ផែនការ​ទណ្ឌិត សម រង្ស៉ី ដែល​ក្នុងនោះ​ក៏​មាន​អ្នកចូលរួម​ក្នុង​យុទ្ធនាការ​ម្រាមដៃ​៩​ផងដែរ​។ សម្តេច​ថ្លែងថា​៖ «​បើ​ជ្រុល​ក្លាហាន​អញ្ចឹង កាត់​ម្រាមដៃ​១​ក្រវាត់ចោល​ទៅ​តែម្តងទៅ​» ៕

Filed in: ព័ត៌មានជាតិ