សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនដៃដល់​ដែល​បាញ់​សម្លាប់ ជនរងគ្រោះ​នៅ​ក្រុង​បាន​លុង គឺជា​មិត្តភ័​ក្រនឹង​គ្នា ហើយក៏​ជា​មន្ដ្រី​នគរបាល​ដូចគ្នា​, ផ្ដើមចេញ​ពី​គំនុំ​ផ្ទាល់ខ្លួន​

ជនដៃដល់​ដែល​បាញ់​សម្លាប់ ជនរងគ្រោះ​នៅ​ក្រុង​បាន​លុង គឺជា​មិត្តភ័​ក្រនឹង​គ្នា ហើយក៏​ជា​មន្ដ្រី​នគរបាល​ដូចគ្នា​, ផ្ដើមចេញ​ពី​គំនុំ​ផ្ទាល់ខ្លួន​

រតនគិរី​៖ ជនដៃដល់​ដែល​បាន​បាញ់សម្លាប់ ជនរងគ្រោះ​នៅ​កណ្ដាល​ក្រុង​បាន​លុង ក្នុង​ហាង​កាហ្វេ​មួយកន្លែង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ក្រោយ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម រយៈពេល​ជាង​មួយ​ម៉ោង​នោះ គឺជា​មន្ដ្រី​នគរបាល ហើយក៏​ជា​មិត្តភ័​ក្រជា​មួយ​ជន​រងគ្រោះ​ទៀត​ផង​។​
​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​លោក​ឧត្តមសេនីយ៍​ផ្កាយ​ពីរ យិន ចំណាន បាន​ប្រាប់​សារព័ត៌មាន ឲ្យដឹងថា​ជនដៃដល់​ត្រូវបាន​កម្លាំង​នគរបា​ល​របស់​លោក​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី ផែន​ឌី​ណា​ស្នងការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ​តាម​ចាប់ខ្លួនបាន​នៅ​វេលា​ម៉ោង​១០៖៤៥​នាទី នៅរ​ម្មណី​យដ្ឋា​ន​បឹងយ​ក្ស​ឡោម ក្រុង​បាន​លុង ពោល​ក្រោយ​ធ្វើ​សកម្មភាព​ក្នុង​រយៈពេល​ជាង​១​ម៉ោង​និង​ដកហូត​រថយន្ដ​របស់​ជនដៃដល់​ដែល​បើក​ទៅធ្វើ​សកម្មភាព​មួយគ្រឿង​ផង​ដែរ ម៉ាក NISSAN ពណ៌​ស ពាក់​ស្លាក​លេខ 2N-5011​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បញ្ជាក់ទៀតថា ជនដៃដល់​រូប​នេះ ឈ្មោះ នួន មករា អាយុ​៣១​ឆ្នាំ ជា​មន្ដ្រី​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​។ ដោយ​មិន​ចង់​បញ្ជាក់​លម្អិត លោកស្នងការ បាន​អះអាង​ត្រឹម​ថា ការសម្លាប់​ជនរងគ្រោះ​ដោយ​ការបាញ់ប្រហារ​នេះ ផ្ដើមចេញ​ពី​រឿង​គំនុំ​ផ្ទាល់ខ្លួន​។​

​ជនដៃដល់ នួន មករា ស្ថិតក្រោម​ការសួរនាំ របស់​នគរបាល​ព្រហ្មទណ្ឌ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​
​សូមបញ្ជាក់​ថា លោក ផន ទុំ​ដែលមាន​តួនាទី​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ពេល​កំពុង​អង្គុយ​ផឹក​កាហ្វេ នៅក្នុង​ហាង​មួយកន្លែង ភូមិ​អូរ​កន្សែង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង នៅវេលា​ម៉ោង​ប្រមាណ​០៩៖២០​នាទី​ព្រឹក​មិញ បានរង់នូ​វ​ការបាញ់​ប្រ​ហារ មួយ​គ្រាប់​ចំ​ក្បាល ពី​សំណាក់​ជន​ដៃដល់​បណ្ដាល​ឲ្យ​ប្រកាច់ នៅ​កន្លែងកើតហេតុ ហើយ​សាក្សី ព្រមទាំង​សមត្ថកិច្ច​បាន​អះអាង​ដូចគ្នា​ថា ជនរងគ្រោះ​បាន​ស្លាប់​នៅ​ពេល​នោះ​។​

​ប៉ុន្ដែ​មួយសន្ទុះ​ក្រោយមក ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​ដែល​បាន​ធ្វើដំណើរ​មក​ដល់​ទី​តាំង​កើតហេតុ​នោះ នៅតែ​មិន​អស់ចិត្ត និង​បាន​ដឹក​ជនរងគ្រោះ​ឈ្ពោះ​ទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​វៀតណាម​៕
​ដោយ ៖ ចាប​សំអាន​

Filed in: ព័ត៌មានជាតិ