សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជនរងគ្រោះ ព្រោះ​ដក​ធ្មេញ​ថ្គាមទាល់​នៅ​ពេទ្យ​អង្គឌួង​មុន​ស្លាប់​ផ្តាំ​ឲ្យ យកលុយ 5000$ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង 2000$ ជូន​ដល់​អង្គការ​ក្មេង​កំព្រា !

​ជនរងគ្រោះ ព្រោះ​ដក​ធ្មេញ​ថ្គាមទាល់​នៅ​ពេទ្យ​អង្គឌួង​មុន​ស្លាប់​ផ្តាំ​ឲ្យ យកលុយ 5000$ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង 2000$ ជូន​ដល់​អង្គការ​ក្មេង​កំព្រា !

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទទួល​មរណភាព នា​វេលា​ម៉ោង ៩:៤៥​នាទី​យប់ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​រុស្សី ដោយសារ​តែ​ដក​ធ្មេញ​ថ្កាមទាល់​នៅ​មន្ទីរពេទ្យ​អង្គឌួង​ដោយ​ជនរងគ្រោះ​បាន​អះអាង​ថា​គ្រូពេទ្យ​សម្អាត​មិនបាន​ដិត​ដល់​បណ្តាលឲ្យ​មាន​មេរោគ​។​

​តែ​អ្វី​ដែល​គួរ​ឲ្យ​រំជួល​ចិត្តនិង​កោតសរសើរ​ចំពោះ​ជនរងគ្រោះ​គឺ​មុនពេល ទទួលមរណភាព​គាត់​បាន​ផ្តាំផ្ញើ​ទៅកាន់​ប្អូនប្រុស​របស់​ខ្លួន​ឲ្យ​កលុយ​ដែលលក់​ផ្ទះ​បាន​ទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ដល់​អង្គការ​កុមារកំព្រា​។​

​ហ្វេ​សប៊ុក​មួយ​ឈ្មោះ​ឆាយ​បញ្ញា​សិទ្ធ​( Chhay Panha Sith )​ជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​បាន​សរសេរ​រៀបរាប់ថា​៖ “​សូម​មហា​សរសើរ​ទឹក​ចិត្តសប្បុរស​សំលាញ់​កែវ​រតនា​( Keo Ratana) នៅ​នាទីចុងក្រោយ​ដែល​ខ្លួន​មុន​ស្លាប់​បន្តិច បាន​ផ្តាំ​អោយ​ប្អូនប្រុស​របស់​ខ្លួន ត្រូវ​យកលុយ​ដែល​នឹង​លក់​ផ្ទះ​របស់​ខ្លួន​ចំនួន ៥០០០$ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង ២០០០$ ជូន​ដល់​អង្គការ​ក្មេង​កំព្រា​។​នៅ​នាទីចុងក្រោយ​ហើយ​នៅតែ​គិត​ដល់​អ្នកដទៃ ជាង​យើង​គ្រប់ៗ​គ្នា​ដែល​មាន​សុខភាព​ល្អ និង​រស់​មានជីវិត​។ សូម​វិញ្ញា​ក្ខ​ន​សំលាញ់​ទទួលបាន​កុសល​ល្អ និង​ចាប់ជាតិ​ក្រោយ​មាន​សុខភាព​ល្អ អាយុ​វែង​”​។​

​គួររំលឹកថា​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​បង្ហោះ​សារ​រៀបរាប់ថា​ខ្លួន​បាន​ទៅ​វះកាត់​ដក​ធ្មេញ​ថ្កាមទាល់ ដោយ​មាន​អ្នក​គ្រូពេទ្យ​ជា​ស្ត្រី​វ័យ​ចំណាស់​ជា​អ្នក​ធ្វើ​ការវះកាត់ ហើយ​ជនរងគ្រោះ​បាន​លើកឡើង​ថា​គ្រូពេទ្យ​ពុំ​បាន​សំអាត​អោយបាន​ដិតដល់​ទេ សូម្បី​សាច់​ដែល​នៅសល់​កន្លែង​ផ្សេង​ក៏​មិន​កាត់ចេញ​ដែរ រហូត​ដល់​មេរោគ​ឆ្លង ។
​យ៉ាងណាមិញ​ជនរងគ្រោះ​បាន​ទទួលមរណភាព​ដោយសារ​តែ​ដក​ធ្មេញ​ថ្កាមទាល់​នេះ មាន​មហាជន​ជាច្រើន​បាន​សម្តែង​ការសោកស្តាយ និង​រិះគន់​យ៉ាង​ចាស់ដៃ​មកលើ​គ្រូពេទ្យ​ដែល​ពុំ​ធ្វើការ​បាន​ម៉ត់ចត់ ក្នុងនោះ​ក៏​មាន​ការ​សំណូមពរ​ឲ្យ​ខាង​មន្ទីរពេទ្យ​ចេញមុខ​បកស្រាយ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ