សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះមហាក្សត្រ​យាង​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​

​ព្រះមហាក្សត្រ​យាង​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​

​ភ្នំពេញ​៖ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ជាទី​គោរព​សក្តារៈដ៏​ខ្ពង់ខ្ពស់ និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បាន​យាង​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់​ពី​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន អស់​រយៈពេល​ជាង​មួយខែ​។

​នៅ​រសៀល​ថ្ងៃ​ពុធ ទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ​មាន​ការអញ្ជើញ​ទទួល​ព្រះរាជដំណើរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ រួមមាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​មួយចំនួន​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ព្រះ​ញាតិវង្ស​ជាច្រើន​នាក់ និង​អង្គ​ផ្សេង​ទៀត​ផង​ដែរ​បាន​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ​។​

​សូមបញ្ជាក់​ថា ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​ជា​លើក​ទី​២​នៅ​ទីក្រុង​ប៉េកាំង សម្រាប់​ឆ្នាំ​២០១៩​នេះ កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា​។ ក្នុងកំឡុងពេល​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង រយៈពេល​ជាង​មួយ​ខែ​នេះ ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ទទួលបាន​ព្រះរាជ​បដិសណ្ឋារកិច្ច​យ៉ាង​ខ្ពង់ខ្ពស់​ពី​មន្ត្រីជាន់ខ្ពស់​របស់​ចិន និង​បាន​យាង​ព្រះអង្គ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​។​

​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ខេត្ត​ស៊ី​ឈួន និង​ខេត្ត​ឆុង​ឈីង​។ ព្រះអង្គ​បាន​យាង​ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ខេត្ត​ទាំង​ពីរ​នេះ ដោយ​មាន​ព្រះ​សវនាការ​ពាក់ព័ន្ធ​នឹង​ការងារ​មួយចំនួន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ខេត្ត​ទាំង​ពីរ​ជាមួយនឹង​កម្ពុជា​។​

​អង្គ​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ត្រូវបាន​ផ្តល់​ព្រះរាជ​កិត្តិយសដ៌​ឧត្តុង្គឧត្ត​មពី​សំណាក់​ប្រធានាធិបតីចិន​លោក ស៊ី ជីន​ពីង យាង​ចូលរួម​ក្នុង ពិធី លៀង សាយ​ភោជន៍ នៅ វិមាន សភា ប្រជាជន ចិន ក្នុង​រដ្ឋធានី​ប៉េកាំង ដើម្បី អបអរសាទរ ខួប លើក ទី ៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ