សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

៩​វិច្ឆិការ​នាំគ្នា​ហូប​អំ​បុក​ការពារ​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ​អុំទូក​ទោះ​ទឹក​តិច​ក៏​អុំ​ដែរ​!

៩​វិច្ឆិការ​នាំគ្នា​ហូប​អំ​បុក​ការពារ​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ​អុំទូក​ទោះ​ទឹក​តិច​ក៏​អុំ​ដែរ​!

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ទៅកាន់​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រជាជន​ទាំងអស់ ត្រូវ​រៀបចំ ឱ្យមាន​អំបុក​ហូប​គ្រប់គ្នា​ចាប់ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១២​វិច្ឆិកា​ដែល​ជា​ពិធី​បុណ្យ​អុំទូក ដើម្បី​ចូលរួម​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ​។

​ក្នុងឱកាស​ដែល​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​គរុកោសល្យ និង​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​សរុប ១,១៨៣​នាក់ ក្នុងនោះ​នារី ៦៣៥​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ថ្ងៃ​ពុធ ង​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍​បញ្ជាក់​ថា​៖ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​ត្រៀម​ខ្លួន​អបអរសាទរ​ពិធីបុណ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០១៩​នេះ ជាមួយនឹង​ពិធីបុណ្យ​អ៊ុទូក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ហើយ​សូម​ចូលរួម​ទទួល​ទាន​អំ​បុក ដើម្បី​ការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​។​សម្តេច​ក៏​បាន​ប្រកាស​អះអាង​ឲ្យដឹងថា​បុណ្យអុំទូក​ឆ្នាំនេះ​បើទោះជា​ទឹក​ស្រក​នៅត្រឹមតែ​១​ម៉ែត្រ​ក៏​អុំ​ដែរ​!​។​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ពី​មូលហេតុ​ថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា កាល​មុន​ទឹកធំ​ពេក​ក៏​យើង​មិន​អុំ ទឹកតូច​ពេក​ក៏​យើង​មិន​អុំ ប៉ុន្តែ​ឆ្នាំ​នេះ បើទោះបីជា​ទឹក​នៅ​តែ​១​ម៉ែត្រ ក៏​ត្រូវតែ​អុំ​ដែរ ព្រោះ​ខ្ញុំ​ក៏​ចង់​ស្គាល់​រស់ជាតិ​របស់​ដែល​ហៅថា “​មក​ផ្តួលរំលំ ហ៊ុន សែន​” នៅ​ថ្ងៃ​ទី​០៩ (​វិច្ឆិកា​)” ព្រោះ​យើង ថ្ងៃទី​១០-១១-១២ យើង​អុំទូក បើ​យើង​មិន​អុំទូក វា​ថា​យើង​ហ្នឹង​ចាញ់​»​។​

​ការដាក់ចេញ​គោល​ការនាំគ្ន​ហូប​អំបុក​នេះ​គឺ​ចំ​ពេល​ដែល​លោក​សម​រង្ស៊ី​ប្រកាស​ចូល​ស្រុក​វិញ​និង​អំពាវនាវ​ឲ្យមាន​កម្លាំង​ចូលរួម​គាំទ្រ​ការវិលត្រឡប់​របស់​គាត់​ដែល​រាជរដ្ឋាភិបាល​ចាត់ទុកថា​ជា​ជន​ក្បត់​ព្រោះ​អំពាវនាវ​ឲ្យធ្វើ​រដ្ឋប្រហារ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ៗ​ថា រាល់​ទង្វើ​ណាមួយ​ក៏ដោយ ដែល​គាំទ្រ​ដល់​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ គឺ​ជា​ទង្វើ​ខុសច្បាប់​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ និង​មិន​អាច​អោត​ឱន​ឱ្យបាន​ជា​ដាច់ខាត ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​បាន​ចូលរួម​ជាមួយ​ការអំពាវនាវ​របស់​ក្រុមប្រឆាំង​ក្រៅច្បាប់​។​

Filed in: ព័ត៌មានជាតិ