សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទេស​រដ្ឋមន្ត្រី​ឱម​យិនទៀង​កៀងគរ​កម្លាំង​ចូលរួម​ប្រឆាំង​អំពើរ​ពុករលួយ​

​ទេស​រដ្ឋមន្ត្រី​ឱម​យិនទៀង​កៀងគរ​កម្លាំង​ចូលរួម​ប្រឆាំង​អំពើរ​ពុករលួយ​

​ភ្នំពេញ ៖ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ បាន​ជំរុញ​ឲ្យ​ស្ថាប័ន​សាធារណៈ និង​វិស័យ​ធុរកិច្ច​ការចូលរួម ក្នុង​ការប្រយុទ្ធប្រឆាំង អំពើពុករលួយ​នៅ​កម្ពុជា ដើម្បី​លុបបំបាត់​អំពើពុករលួយ ឲ្យ​កាន់តែ​មាន​ប្រសិទ្ឋភាព ។

​ការ​អំពាវ​ធ្វើឡើង​ក្នុង​សិក្ខាសាលា ស្តី​ពី​ការកៀងគរ​ចូលរួម ពី​វិស័យ​ធុរកិច្ច ក្នុង​ការប្រយុទ្ធប្រឆាំង អំពើពុករលួយ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ ដោយ​មាន​ការចូលរួម​ពី​លោក Luke Arnold អនុប្រធាន​បេសកកម្ម​ការទូត នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក FranceBoo Checel ទីប្រឹក្សា​ការប្រឆាំង​អំពើពុករលួយ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​បទឧក្រិដ្ឋ (UNODC) ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​។​

​លោក​ទេសរដ្ឋមន្ត្រី​បន្តថា ការបង្កើន​សកម្មភាព និង​ផ្សព្វផ្សាយ​អប់រំ ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ ដើម្បី​បន្ដ​ពង្រឹង​ចូលរួម របស់​វិស័យ​ឯកជន ដែល​ធ្វើឲ្យ​ប្រសើរឡើង នូវ​បរិយាកាស​ធុរកិច្ច អំណោយផល​ប្រដោយ​ចីរភាព ក្នុង​ការជំរុញ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​ដូចជា​ការឆ្លើយតប​ទៅនឹង​កាតព្វកិច្ច​របស់​កម្ពុជា ក្នុងឋានៈ​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ (UNCAC)​ពាក់ព័ន្ធ​ការបង្ការ​ទប់ស្កាត់​អំពើពុករលួយ ក្នុង​វិស័យ​ឯកជន និង​ក្នុង​កិច្ចលទ្ធកម្ម​សាធារណៈ ដែល​ជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​ការអនុវត្ត​សម្រាប់​ជុំ​ទី​២​នេះ ។​

​លោក​បណ្ឌឹតឱ​យិនទៀង បាន​ថ្លែងឲ្យដឹងថា សិក្ខាសាលា​ស្តីពី​ការចូលរួម​របស់​វិស័យ​ធុរកិច្ច ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ នៅ​កម្ពុជា សហការ​រៀបចំ​ដោយ​ស្ថាប័ន​ចំនួន​៥​រួមមាន ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​បទឧក្រិដ្ឋ​(UNODC), អង្គភាព​ប្រឆាំង​អំពើពុករលួយ​, សភាពាណិជ្ជកម្ម​អឺរ៉ុប (EuroCham), តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​(PPSEZ), សហព័ន្ធ​និយោជក​និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) និង​គាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​។​

​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង កៀរគរ​ការចូលរួម​របស់​សហគមន៍​ធុរកិច្ច​នៅ​កម្ពុជា រួម​ជាមួយ​តំណាង​រាជរដ្ឋាភិបាល សង្គម​ស៊ីវិល ពិភាក្សា​លើ​ការរួម​គ្នា​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ ក្នុង​វិស័យ​ឯកជន​ដោយ​កំណត់​នូវ ឧត្តមា​នុវត្តន៍​នៃ​ការពង្រឹង​ការបង្ការ​ទប់ស្កាត់​អំពើពុករលួយ ក្នុង​កិច្ច​លទ្ធកម្ម​សាធារណៈ និង​បញ្ហា​អំពើ​ពុករលួយ​នៃ​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឯកជន និង​សាធារណៈ​។​

​ដំណោះស្រាយ​និង​ការពង្រឹង​សុចរិត​ភាព​ធុរកិច្ច​ក្នុង​វិស័យ​ឯកជន​តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍ ពី​ភាគី​ពាក់ព័ន្ធ​ជា​អ្នកជំនាញ អ្នក​អនុវត្តន៍​ផ្ទាល់​លើ​ការងារ មក​ពី​អង្គការ​អន្តរជាតិ​ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​ផង​ដែរ លើ​ប្រធានបទ​ប្រទាក់ក្រឡា​គ្នា​ចំនួន​4​រួមមាន 1. ក្របខ័ណ្ឌ​បទដ្ឋាន​អន្តរជាតិ​នៃ​ការប្រឆាំង​អំពើ​ពុករលួយ​ក្នុង​វិស័យ​ឯកជន 2. ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ការដោះស្រាយ អំពើពុករលួយ​ប្រឈម​ដោយ​ធុរកិច្ច​នៅ​កម្ពុជា 3. អភិក្រម​ក្រុមហ៊ុន​ធានា​នូវ​សុ​ថត​ភាព​ធុរកិច្ច និង​បទពិសោធន៍ នៃ​ការអនុវត្ត​ការបង្ការ​ទប់ស្កាត់​អំពើពុករលួយ 4. លើកកម្ពស់​សកម្មភាព​រួម​សម្រាប់​សុចរិត​ភាព​ធុរកិច្ច ។​

Filed in: ព័ត៌មានជាតិ