សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​បិទ​វគ្គ​បំប៉ន​ជំនាញ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ដល់​សិក្ខាកាម​ចំនួន​៥៣​នាក់​

បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​បិទ​វគ្គ​បំប៉ន​ជំនាញ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ដល់​សិក្ខាកាម​ចំនួន​៥៣​នាក់​

រតនគិរី ៖ នា​សាលប្រជុំ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ខែតុលា​ឆ្នាំ​២០១៩​បាន​រៀបចំ​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍​ត្រីថាវ យ៉េន​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​។​ចូលរួម​ក្នុង​អង្គពិធី​ខាងលើ​នេះ​ដែរ​មាន​លោក​មេបញ្ជាការរង​,​នាយរង​សេនាធិការ​,​ប្រធាន អនុប្រធាន​មន្ទីរ​,​លោក​មេបញ្ជាការ​អាវុធ​ហត្ថ​មូលដ្ឋាន​ស្រុក ក្រុង​និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ​ជាច្រើនរូប​។​

​របាយការណ៍​ដែល​អាន​ដោយ​លោក​វរសេនីយ៍ត្រី មាស សុផល គ្រូ​ឧទ្ទេស​នាម​បានបង្ហាញ​ថា​វគ្គ​ជំនាញ​បំប៉ន​នេះ​មាន​រយៈពេល​៣០​ថ្ងៃ​ស្មើនឹង​១៨០​ម៉ោង​(​ថ្ងៃ​ឈប់សម្រាក​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​)​ចំនួន​៨​ថ្ងៃ​ស្មើនឹង​៤៨​ម៉ោង​។​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការថែទាំ​អាវុធ​(​ចំនួន​២០​ម៉ោង​)​និង​គោល​ការ​ទូទៅ​នៃ​ការរក្សា​សណ្តាប់ធ្នាប់​(​ចំនួន​៧២​ម៉ោង​)​។​លោក​វរសេនីយ៍ត្រី​មាស សុផល​គ្រូ​ឧទ្ទេស​នាម​បន្តថា​ក្នុង​ចំណោម​សិក្ខាកាម​ទាំងអស់​ខាងលើ​បញ្ចប់​វគ្គ​ដោយ​ទទួល​និទ្ទេស​ល្អ​ចំនួន​២០​នាក់​ស្មើនឹង​៣៧.៧​ភាគរយ​,​និទ្ទេស​មធ្យម​ចំនួន​២៧​នាក់​ស្មើនឹង​៥០.៩​ភាគរយ​និង​និទ្ទេស​ខ្សោយ​ចំនួន​៦​នាក់​ស្មើនឹង​១១.៣​ភាគរយ​។​

​មានមតិ​សំណេះសំណាល​ក្នុង​អង្គពិធី​ខាងលើ​នេះ​ដែរ​លោក​ឧត្តមសេនីយ៍​ត្រីថាវ យ៉េន​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី​មានប្រសាសន៍​ថា​វគ្គ​បំប៉ន​ជំនាញ​គឺ​អនុវត្តតាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​ឲ្យកម្លាំង​អាវុធ​យើង​មាន​ជំនាញ ចំណេះ​គ្រប់គ្នា ហើយ​លោក​ក៏​បាន​កោតសរសើរ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ខិតខំ​ក្រេបជញ្ជក់​យក​ចំណេះដឹង​ទៅ​អនុវត្ត​ដើម្បី​បំរើ​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ ។​

​បន្ថែម​លើ​នេះ លោក​មេ​បញ្ជ​ការ​ក៏​បាន​ក្រើនរំលឹក​ដល់​កម្លាំង​អាវុធហត្ថ​ដែលជា​អ្នកអនុវត្ត​ច្បាប់​,​កម្លាំង​អន្តរាគមន៍​ត្រៀមខ្លួន​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​,​ត្រៀម​កំចាត់​ក្រុម​ឧទាម​ក្រៅច្បាប់​ទណ្ឌិត​សម រង្សី​ដែល​ថា​ក្រុម​គេ​ចូល​ស្រុក​នៅ​ថ្ងៃ​០៩​វិច្ឆិការ​ខាង​មុខ​ផងដែរ ៕

​ដោយ ៖ ចាប​សំអាន​

Filed in: ព័ត៌មានជាតិ