សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដូវ​បើក​នេសាទ ឆ្នាំ​២០១៩-២០២០​ក្រៅពី​នេសាទ​គ្រួសារ​ត្រូវ​មាន​៣​ល​ក្ខណ្ឌ័​

​រដូវ​បើក​នេសាទ ឆ្នាំ​២០១៩-២០២០​ក្រៅពី​នេសាទ​គ្រួសារ​ត្រូវ​មាន​៣​ល​ក្ខណ្ឌ័​

ភ្នំពេញ​៖ រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២៦​កញ្ញា ឆ្នាំ​២០១៩​បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដីពី រដូវ​បើក​នេសាទ ឆ្នាំ​២០១៩-២០២០​។​

​សេចក្ដីជូនដំណឹង បានឲ្យដឹងថា រដូវ​បើក​នេសាទ​សម្រាប់ ឆ្នាំ​២០១៩-២០២០ ត្រូវបាន​កំណត់​ដូច​ខាងក្រោម ៖
* ចាប់ពី​ថ្ងៃ​ទី​០១ ខែតុលា ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងជើង ស្រប​ទន្លេចតុមុខ ដែល​មាន​ខេត្ត​ទាំងអស់​ជុំវិញ​បឹង​ទន្លេសាប និង​បណ្តា​ខេត្ត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគីរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និង​មួយ​ផ្នែក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ដែល​នៅ​ប៉ែក​ខាងជើង​ទន្លេ​ចតុម្មុខ​។ ដោយឡែក ខេត្ត​ស្ទឹងត្រែង ចាប់ពី​ថ្ងៃ​ទី​០១ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​០១ ខែ​ឧសភា​។​ចាប់ពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែ ស្រប​ទន្លេចតុម្មុខ រួមមាន​៖ ខេត្ត​ព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយរៀង និង​មួយ​ផ្នែក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ខេត្ត​កណ្តាល ដែល​នៅ​ប៉ែក​ខាងត្បូង​ទន្លេ​ចតុម្មុខ​។​នៅក្នុង​រយៈពេល​បើ​កនេ​សាទ​នេះ ប្រជាពលរដ្ឋ​អាច​ធ្វើ​អាជីវកម្ម​នេសាទ ដោយ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដែល​អនុញ្ញាត​នៅក្នុង​ដែន​នេសាទ​ទឹកសាប​។​

​ក្រៅពីនេះ ការធ្វើ​នេសាទ​ត្រូវ​៖
* មាន​លិខិតអនុញ្ញាត​ឲ្យធ្វើ​អា​ជីវ​កម្ម​នេសាទ​
* មាន​កាតព្វកិច្ច​បង់ពន្ធ និង​ថ្លៃឈ្នួល​នេសាទ​ជូន​រដ្ឋ​
* គោរព​តាម​បទបញ្ជា​ដែល​មានចែង ក្នុង​លិខិតអនុញ្ញាត​ឲ្យធ្វើ​នេសាទ​។​

​ចំពោះ​អ្នកនេសាទ ដែល​មាន​បំណង​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍ «​ម៉ាញ់​» នៅ​ដង​ទន្លេមេគង្គ និង​ដង​ទន្លេសាប ក្នុង​ទីតាំង​ដែល​រាជរដ្ឋាភិបាល​បានអនុញ្ញាត ត្រូវ​អញ្ជើញ​មក​ទំនាក់ទំនង​ចុះឈ្មោះ​សុំ​លិខិត អនុញ្ញាតឲ្យ​ធ្វើ​នេសាទ នៅ​តាម​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ពាក់ព័ន្ធ ដើម្បី​បាន​ប្រកប​មុខរបរ​នេសាទ និង​ទទួល​ការណែនាំ ពី​សមត្ថកិច្ច​ជំនាញ​ជលផល​អំពី​បច្ចេកទេស និង​បទបញ្ជា​នានា ដែល​ពាក់ព័ន្ធ​ដល់​ការធ្វើ​នេសាទ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ធនធាន​ជលផល​៕
​ខាងក្រោម​នេះ ជា​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម​៖

Filed in: ព័ត៌មានជាតិ