សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណី​ស្ត្រី​ជើង​ខ្លាំង​ហក់​វាយ​ប៉ូលិស​ត្រូវ​ចាប់​ឃាត់ខ្លួន​ហើយ​

​ករណី​ស្ត្រី​ជើង​ខ្លាំង​ហក់​វាយ​ប៉ូលិស​ត្រូវ​ចាប់​ឃាត់ខ្លួន​ហើយ​

​ខេត្តសៀមរាប​៖ ស្ត្រី​ចិត្តសឿង​ដែល​បាន​ជេរប្រមាថ និង​ហក់​ទះកំភ្លៀង​ប៉ូលីស​វេលា​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅត្រង់​ចំណុច​ក្នុង​ហាង​ផឹកស៊ី​យីហោ ធី​ម​ផល​បារ ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្ត​សៀមរាប​ត្រូវបាន​ឃាត់ខ្លួន​ហើយ​ក្រោយពី​ការផ្សាយ​ពត៌មាន និង បង្ហោះ វីដេអូ​ផ្អើល​តាម​ហ្វេ​សប៊ុក​។

​ជន​ន​រងគ្រោះ​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ឈ្មោះ ឆៃ វឌ្ឍនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​យោធា​ទីលំនៅ​បច្ចុប្បន្ន ភូមិ​១៤ សង្កាត់​បឹងកក់​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​មិត្តភក្តិ ផ្សេងទៀត បាន​នាំគ្នា​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​ខាងលើ ។ ពេល​ដែល​មិន​ទាន់​បាន​ផឹក​ផង ដើរ​រក​កន្លែង​អង្គុយ​ពេលនោះ ពួកគេ​ក៏​បាន​ជួប​នឹង​ឈ្មោះ ឡៅ ជី​ង​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​២​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ពេលនោះ​ឈ្មោះ តុ​ប សុ​ភក្ត្រា បាន​មើលមុខ ឈ្មោះ ឡៅ ជី​ង​លី ឈ្មោះ ឡៅ ជី​ង​លី ក៏បាន និយាយថា អា​ហ្អែ​ង​មើលមុខ​អី ។​

​ពេល​នោះ​ភាគី​ទាំង​២​បាន​និយាយ​ប្រកែក​មាន​ជម្លោះ ពាក្យសំដី​គ្នា​ទៅវិញទៅមក ហើយ​ឈ្មោះ ឡៅ ជី​ង​លី បាន​ស្ទុះ មក​វាយ​លើ​ឈ្មោះ តុ​ប សុ​ភក្ត្រា​, ឈ្មោះ ឆៃ វឌ្ឍនា ក៏​បាន​ចូល​ទៅ​ជួយ​ឃាត់​ក៏​ត្រូវបាន​ឈ្មោះ ឡៅ ជី​ង​លី យក​កែវស្រា ថ្ម​វាយ​មកលើ​ឈ្មោះ ឆៃ វឌ្ឍនា បណ្ដាលឲ្យ​បែក ចំនួន​២​កន្លែង ផ្នែក​ខាងស្តាំ ដេរ​៤​ថ្នេរ​ផ្នែក​ខាងឆ្វេង​ដាច់​រយៈ​ដេរ​ចំនួន​មួយ​ថ្នេរ និង​រងរបួស​រយះ​លើ​ចង្អុល​ដៃ ខាងស្ដាំ ដេរ​ចំនួន​៣​ថ្នេរ​។​

​ចំណែក​ឈ្មោះ ឡៅ ជី​ង​លី នៅ​ពេល​វាយ​ទៅលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​កែវ​បែក​មុត​ដៃ ត្រង់​ប្រអប់ដៃ​ខាងស្ដាំ ដេរ​ចំនួន​៨​ថ្នេរ បន្ទាប់មក សមត្ថកិច្ច នាំខ្លួន​ភាគី​ទាំងសងខាង​យកមក​ធ្វើការ​សាកសួរ ក្រោយ​ពី​ការសាកសួរ​ឈ្មោះ​ឡៅ ជី​ង​លី បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​វាយ​ទៅលើ ឈ្មោះ ឆៃ វឌ្ឍនា បណ្ដាលឲ្យ​រងរបួ​ស​ដូច​បាន​រៀបរាប់ខា​ង​លើ​ពិតមែន​។​ក្នុងនោះដែរ​ជនបង្ក​បាន​ទះកំផ្លៀង​ទៅលើ​នគរបាល​អន្តរាគមន៍​១​ដៃ​ដែរ​នៅមុខ​មហាជន​៕

Filed in: ព័ត៌មានជាតិ