សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាឡង់​ដឹក​ខ្សាច់​បុក​ស្ពាន​ព្រែក​តា​មាក់​គឿង​ជាប់​២៣​ថ្ងៃ ត្រូវ​បាន​អូស​ចេញ​បាន​ហើយ​តែ ក្រសួង​លាក់​ឈ្មោះ​ម្ចាស់​សា​ឡង់ ?

សាឡង់​ដឹក​ខ្សាច់​បុក​ស្ពាន​ព្រែក​តា​មាក់​គឿង​ជាប់​២៣​ថ្ងៃ ត្រូវ​បាន​អូស​ចេញ​បាន​ហើយ​តែ ក្រសួង​លាក់​ឈ្មោះ​ម្ចាស់​សា​ឡង់ ?

ខេត្ត​កណ្ដាល ៖ ក្រុម​ការងារ​បច្ចេកទេស​នៅវេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​បាន​អូស​សា​ឡង់​ដឹក​ខ្សាច់​ដែល​បុក​គឿង​ជាប់​សសរស្ពាន​ព្រែក​តា​មាក់ កាលពីពេល​កន្លង​ទៅ​ដោយ​ជោគជ័យ​ហើយ ក្រោយ​ស្ថានភាព​ទឹក​ស្រក​ប្រមាណ​ជាង ២​ម៉ែត្រ​។

​ក្រុម​ការងារ​បច្ចេកទេស​បាន​បូមទឹក​ចេញ​ក្នុង​សាឡង់​តាំងពីព្រឹក រហូតមកដល់​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ទើប​ក្រុម​ការងារ​សម្រេច​អូសទាញ​ចេញ​បាន​តែ​ម្ដង​។ ដោយឡែក​សសរស្ពាន​នោះ មិន​មាន​ប៉ះពាល់​ពាល់​អ្វី​នោះទេ តែ​សា​ឡង់​ដែល​បុក ក៏​មាន​កំពិត​នៅ​ផ្នែក​តួខ្លួន​ផងដែរ​។​

​សូមជម្រាបថា គ្រោះ​ឧបទ្ទវហេតុ​សាឡង់​ដឹក​ខ្សាច់ បើក​ទៅ​បុក​ជាប់​គឿង​នឹង​សរសរ​ស្ពាន​ព្រែក​តា​មាក់​បាន កើតឡើង​កាលពី​ម៉ោងជាង​២ រសៀល ថ្ងៃទី​៧ ខែកញ្ញា​កន្លងទៅ តែ​មិន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ​។​រដ្ឋមន្ត្រីក្រសួង​សាធារណៈកា​រលោក​ស៊ុន​ចាន់ថុល​និង​ចៅហ្វាយខេត្ត​កណ្តាល​បាន​ចុះ​ទៅ​ដឹកនាំ​កម្លាំង​អូស​ចេញ​ដែរ​តែ​អន់​បច្ចេកទេស​ធ្វើ​មិន​បាន​ក៏​ទុក​ចោល​ឲ្យ​ជាប់​អស់​២៣​ថ្ងៃ​ចឹង​ទៅ​។​ទោះជា​យ៉ាងណា​ខាង​ក្រសួង​បិទមាត់​ជិត​មិប​ហ៊ាន​ក្អក​ប្រាប់​ថា​សាឡង់​ដឹក​ខ្សាច់​បុក​ស្ពានជា​របស់​ម្សៀ​ណា​ជា​ឧកញ៉ា​ឬ​ឧត្តមសេនីយ៍​នោះទេ​!៕

Filed in: ព័ត៌មានជាតិ