សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​សម​រង្ស៊ី​ហ៊ាន​ភ្នាល់​គ្នា​ជាមួយ​ខ្ញុំ​ដើម្បី​ការពារ​សម្តី​របស់​លោក​ទេ​?”

លោក​សម​រង្ស៊ី​ហ៊ាន​ភ្នាល់​គ្នា​ជាមួយ​ខ្ញុំ​ដើម្បី​ការពារ​សម្តី​របស់​លោក​ទេ​?”

ភ្នំពេញ ៖ នេះ​ជា​សំណេរ​របស់​លោក​ឧត្តមសេនីយ៍ឯក​ហ៊ុន​ម៉ាណែត​អគ្គ​មេបញ្ជាការរង​កង​ទព័​និង​ជា​មេ​ទព័ជើងគោ​ក​ដែល​អ្នកគាំទ្រ​សង្ឃឹម​ថា​លោក​នឹង​ស្នង​ជា​មេដឹកនាំ​រាជរដ្ឋាភិបាល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ណាមួយ​ខាងមុខ​។

​សម្រាប់​ករណីយ៍​ភ្នាល់​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ ក្នុង​ហ្វេ​សប៊ុក​ថា​”​សូម​ស្តាប់​កូនប្រុស​ខ្ញុំ​និយាយ​ទាក់ទង​ជាមួយ ការ​មួលបង្កាច់ របស់​ជន​ក្បត់ជាតិ​។ ដល់​វេន​កូន​ចេញ​វាយ​បង្ក្រាប​ចោរ​ក្បត់ជាតិ នេះ​ហើយ​ព្រោះ​គេ ជា​អ្នកចេញ​វាយ​កូន​មុន​”​។​

​សង្គ្រាមពាក្យសម្តី​នេះ​បាន​កើតឡើង​ក្រោយ​ពី​លោក សម រង្ស៊ី អះអាងថា នៅ​សហរដ្ឋ​អាមេរិក​មាន​ស​ញ្ញាប​ត្រ​ពីរ​ប្រភេទ​ដែល​ផ្តល់​ឲ្យ​និស្សិត​រៀន​ចប់​ពី​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក West Point​។ សញ្ញាបត្រ​ប្រភេទ​ទី​១ គឺ​ផ្តល់​ឲ្យ​សម្រាប់​និស្សិត​អា​មេ​កាំ​ង​ប្រឡង​ចូល​ដោយ​តឹងតែង​។ ចំណែក​សញ្ញាបត្រ​ប្រភេទ​ទី​២ គឺ​ផ្តល់​ឲ្យ​សម្រាប់​និស្សិត​បរទេស តាមរយៈ​ការលើកទឹកចិត្ត​ក្នុង​ន័យ​ការទូត​តែប៉ុណ្ណោះ ហើយ​លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន ម៉ា​ណែ​ត ទទួលបាន​សញ្ញាបត្រ​ប្រភេទ​ទី​២​នេះ​។​

​ទាក់ទង​រឿងនេះ​លោក​ឧត្តមសេនីយ៍​ហ៊ុន​ម៉ាណែត​បាន​បន្ត​ថា​កន្លងទៅពេ​ល​ជួប​ជជែក​គ្នា​ជាមួយ​កូន​របស់​លោក​សម​រង្ស៊ី​លោក​ធ្លាប់បាន​ប្រាប់​គាត់​ថា​ឪពុក​របស់​លោក​ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ​លោក​មិន​ដែល​វាយប្រហារ​ទៅលើ​គ្រួសារ​របស់​គូបដិបក្ខ​ទេ​។​ជាពិសេស​គឺ​ទៅ​លើ​កូនចៅ​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​។​លោក​ក៏​បាន​ប្រាប់​ទៅ​កូន​របស់​គាត់​(​កូន​សមរង្ស៊ី​)​ឱ្យជួយ​ប្រាប់​ទៅ​ឪពុក​របស់​គាត់​ផង​ថា​ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ​មិនគួរ​វាយប្រហារ​ទៅលើ​ក្រុម​គ្រួសារ​របស់​គូបដិបក្ខ​របស់​ខ្លួន​ទេ​។​

​គួរ​មាន​ព្រំដែន​សីលធម៌​គុណធម៌​មួយ​ក្នុងការ​ធ្វើ​នយោបាយ​។​ប៉ុន្តែ​ជា​ច្រើនលើក​ច្រើនសារ​ហើយ​ដែល​លោក​សម​រង្ស៊ី​បើក​ការវាយប្រហារ​មួលបង្កាច់​មក​លើ​ក្រុម​គ្រួ​ស្រារ​របស់​លោក​ដោយ​រួមទាំង​រូប​លោក​និង​ប្អូនៗ​របស់លោក​។​ជាក់ស្តែង​ថ្ងៃនេះ​លោក​ក៏​មាន​ការភ្ញាក់ផ្អើល​មួយ​នៅពេល​ដែល​បានឃើញ​វីដេអូ​ដែល​លោក សម រង្ស៊ី និយាយ​ជា​សាធារណៈ​ទៅ​កាន់​អ្នកគាំទ្រ​គាត់​នៅ​សហរដ្ឋអាមេរិក (​កាលពី​ថ្ងៃ​ទី​២៨​កញ្ញា​២០១៩)​។​

​ហេតុ​ដូច្នេះ​ក្នុង​នាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់​ដែល​បាន​រង​ការវាយប្រហារ​ជា​សាធារណៈ​ពី​សំណាក់​លោក​សម​រង្ស៊ី​បែបនេះ​។​ប៉ុន្តែ​ត្រូវ​ការការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន​លោក​ផ្ទាល់​(​ក៏​ដូច​ជា​របស់​និស្សិត​បរទេស​ផ្សេងទៀត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​WestPoint​។​ដែល​រួមមាន​អតីត​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​FidelRamos,​អតីត​ប្រធានាធិបតី​ប្រទេស​នី​កា​រ៉ា​ហ្គ័ Anastasia Debayle,​អតីត​ប្រធានាធិបតី​ប្រទេស​កូ​ស្តា​រីកា​JoseMariaFigures…​។​ល​។​

​ដើម្បី​ការពារ​តម្លៃ​របស់​សាលា​WestPoint​ដែល​ជា​ស្ថាប័ន​អប់រំ​ជាន់ខ្ពស់​មួយ​របស់​សហរដ្ឋអាមេរិក​ដែល​មាន​ស្តង់ដារ​អប់រំ​តឹងរឹង​ម៉ត់ចត់​និង​ស្មើរ​ភាព​គ្មាន​ការយោគយល់​ចំពោះ​និស្សិត​យោធា​បរទេស​ឬ​អាមេរិកាំង​នោះទេ​)​។​លោក​សូម​អញ្ជើញ​លោក​សម​រង្សី​ភ្នាល់​គ្នា​បន្តិច​ដើម្បី​ឱ្យ​លោក​និង​លោក​សម​រង្ស៊ី​មាន​ឱកាស​ការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​រៀងៗ​ខ្លួន​តាមរយៈ​ការការពារ​នូវ​ពាក្យសម្តី​ឬ​អំណះអំណាង​ដែល​លោក សម រង្ស៊ី​បាន​លើក​មក​និយាយ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក ÷

១.​បើសិនជា​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក​WestPoint​មាន​ការផ្ដល់​សញ្ញាបត្រ​ពី​រ​ប្រភេទ​ដូច​លោក​សម​រង្ស៊ី​បាន​លើ​ក​នោះ​ជាពិសេស​គឺ​សញ្ញាបត្រ​ប្រភេទ​២​ដែល​ជា​សញ្ញាបត្រ​ក្លែងក្លាយ​ឬ​ការទូត​ដែល​សាលា​WestPoint​ផ្តល់​អោយ​និស្សិត​យោធា​បរទេស​នោះ​។​បើ​ការបណ្ដុះបណ្ដាល​នៅ​សាលា​WestPoint​ពិតជា​មាន​ការបែងចែក​ស្តង់ដារ​ខុស​គ្នា​រវាង​និស្សិត​យោធា​បរទេស​និង​អាមេរិក​មែន​នោះ​÷​ខ្ញុំ​នឹង​លាលែង​តួនាទី​ទាំងអស់​របស់​ខ្ញុំ​ក្នុង​កងកម្លាំងប្រដាប់អាវុធ​ហើយ​ធ្វើ​ជា​ប្រជាជន​ស៊ីវិល​ជា​រៀងរហូត​។​

២.​ប៉ុន្តែ​បើ​លោក​សម​រង្ស៊ី​មិន​អាច​បង្ហាញ​ថា​សាលា​WestPoint​មាន​សញ្ញាប័ត្រ​ពី​រ​ប្រភេទ​ដែល​មាន​តម្លៃ​ខុស​គ្នា​ដោយ​មួយ​ប្រភេទ​មានតម្លៃ​ពិតប្រាកដ​សម្រាប់​ផ្ដល់​ដល់​និស្សិត​យោធា​អាមេរិក​និង​មួយ​ប្រភេទ​ទៀត​ដែល​ជា​សញ្ញាបត្រ​ក្លែងក្លាយ​ឬ​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ដល់​និស្សិត​នាយទាហាន​បរទេស​។​ការអប់រំ​បណ្ដុះបណ្ដាល​និស្សិត​យោធា​បរទេស​និង​និស្សិត​យោធា​អាមេរិក​មាន​ស្តង់ដារ​ខុសគ្នា​នៅ​WestPoint​នោះ​÷​ខ្ញុំ​សូម​ឱ្យ​លោក​សម​រង្ស៊ី​លាឈប់​ពី​នយោបាយ​ជា​រៀងរហូត​។​ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់​ខ្ញុំ​គិតថា​លោក​សម​រង្ស៊ី​ដែល​បាន​តាំងខ្លួន​ជា​អ្នកនយោបាយ​ជើង​ចាស់​និង​ជា​អ្នកចេះដឹង​ខ្ពស់​មាន​សញ្ញាបត្រ​ពី​ប្រទេស​បារាំង ប្រាកដ​មិន​ខ្លាច​នឹង​ការ​ភ្នាល់​គ្នា​ទេ ។​ដើម្បី​ការពារ​នូវ​អ្វី​ដែល​គាត់​ហ៊ាន​និយាយ​ជា​សាធារណៈ​ព្រោះ​លោក​សមរង្ស៊ី​ពិតជា​ចង់​រក្សា​តម្លៃ​របស់​គាត់​ដើម្បី​ជា​គំរូ​ដល់​អ្នក​អ្នកគាំទ្រ​គាត់​ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ​។​

​ប៉ុន្តែ​បើសិនជា​លោក​សម​រង្ស៊ី​មិន​ហ៊ាន​ភ្នាល់​ឬ​មិន​អាច​បង្ហាញ​នូវ​ភស្តុតាង​ដើម្បី​ការពារ​នូវ​អ្វី​ដែល​គាត់​បាន​និយាយ​នោះ​ទេ​គាត់​នឹង​បង្ហាញ​ថា​គាត់​ជា​អ្នកនយោបាយ​ម្នាក់​ដែល​ចាស់​តែ​អាយុ​ចំណេះដឹង​ខ្ពស់​តែ​នៅលើ​ក្រដាស់​សញ្ញាបត្រ​និង​គ្មាន​ការទទួលខុសត្រូវ​និង​គ្មាន​ភាព​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ឡើយ​។​ខ្ញុំ​ហ៊ាន​និយាយ​ខ្ញុំ​ហ៊ាន​ធ្វើ​និង​ហ៊ាន​ទទួលខុសត្រូវ​ជាមួយ​នឹង​សម្តី​របស់​ខ្ញុំ​ដែល​បាន​និយាយ​ខាងលើ​តើ​លោក​សម​រង្ស៊ី​ហ៊ាន​ទេ​?
​តើ​លោក​សម​រង្ស៊ី​ហ៊ាន​ការពារ​នូវ​អ្វី​ដែល​លោក​បាន​និយាយ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក​នោះទេ​?​ផ្ញើរ​ជូន​លោក​សម​រង្ស៊ី​ពី​សំណាក់​ក្មេងជំនាន់ក្រោយ​ម្នាក់​…​ហើយ​ក្មេង​ម្នាក់​នេះ​កំពុង​រង់ចាំ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​សំណាក់​អ្នក​ចាស់ទុំ​ម្នាក់​នោះ​…..​។​

​ប្រវត្តិ​ការសិក្សា​របស់​លោក​ហ៊ុន​ម៉ា​ណែ​ត​៖ ពី​ឆ្នាំ​១៩៨០-១៩៩០៖ បឋមសិក្សា និង​មធ្យមសិក្សា​កុមារី​(​បច្ចុប្បន្ន បឋមសិក្សា និង​មធ្យមសិក្សា​ចតុមុខ​)​។​
-​ឆ្នាំ​១៩៩០-១៩៩៣៖ វិទ្យាល័យ​ភ្នំ​ដូនពេញ (​បច្ចុប្បន្ន​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វត្តិ​)​។ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ពូកែ​គណិតវិទ្យា ដោយ​ប្រឡង​ជាប់​ចំណាត់ថ្នាក់​ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា​។​
-​ឆ្នាំ​១៩៩៥-១៩៩៩៖ សិក្សា​នៅ​សាលា​បណ្ឌិត​យោធា​នៅ​ទីក្រុង West Point សហរដ្ឋ​អាម៉េរិក ដោយ​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃ​ទី​២៩ ឧសភា ១៩៩៩​។ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​ជនជាតិ​កម្ពុជា​ដំបូង​គេ​ដែល​បាន​ចូលរៀន​សាលា​នេះ​។ នៅពេល​សួរ​ថា តើ​ចំណេះ​អ្វីខ្លះ​ដែល​
​បាន​ពី​សាលា​នៅ West Point យកមក​អនុវត្ត​នៅ​កម្ពុជា លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​បាន​ឆ្លើយថា “​ទ្រឹស្តី និង​ជំនាញ​ជា​មូលដ្ឋាន​នៃ​ការគ្រប់គ្រង និង​ដឹកនាំ​យោធា​មួយ​ចំនួន ប៉ុន្តែ​ការងារ​ជាក់ស្តែង​គឺ​សំខាន់ ដោយ​វា​បាន​បង្រៀន​យើង​ក្នុង​ការអនុវត្ត​ការងារ​។ នៅ​ឆ្នាំ​១៩៩៥ ពេល​ចាកចេញ​ទៅ​រៀន​នៅ​អាម៉េរិក លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចូល​បម្រើ​កងទ័ព​រួច​ទៅ​ហើយ នៅក្នុង​កង​យោធពលខេមរភូមិន្ទ​។​
-​ឆ្នាំ ២០០២៖ ទទួលបាន​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ New York សហរដ្ឋ​អាម៉េរិក​។​
-​ឆ្នាំ​២០០៨៖ ទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​សេដ្ឋកិច្ច​នេះ​សាកលវិទ្យាល័យ Bristol ចក្រភព​អង់គ្លេស​។​

 

Filed in: ព័ត៌មានជាតិ