សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេបញ្ជាការ PM​ខេត្ត​បន្ទាយមានជ័យ និង មន្ត្រី តុលាការ នឹង​អ្នក​ពាក់​ពន្ធ័​៥​នាក់​ត្រូវ​គេ​ប្តឹង រឿង​ឃុបឃិត​គ្នា​ដោះលែង ឧក្រិដ្ឋជន គ្រឿងញៀន ចំនួន បីនាក់ ទៅ អង្គភាព ប្រឆាំង អំពើពុករលួយ​! ?

​មេបញ្ជាការ PM​ខេត្ត​បន្ទាយមានជ័យ និង មន្ត្រី តុលាការ នឹង​អ្នក​ពាក់​ពន្ធ័​៥​នាក់​ត្រូវ​គេ​ប្តឹង រឿង​ឃុបឃិត​គ្នា​ដោះលែង ឧក្រិដ្ឋជន គ្រឿងញៀន ចំនួន បីនាក់ ទៅ អង្គភាព ប្រឆាំង អំពើពុករលួយ​! ?

ភ្នំពេញ ​៖ ​លោក បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្ត​បន្ទាយមានជ័យ និង ឈ្មោះ ផេង អិ និង ប្រពន្ធ ឈ្មោះ ថោង រដ្ឋា សរុប ៥​នាក់ ត្រូវបាន គេ​ប្តឹង អង្គភាព ប្រឆាំង អំពើពុករលួយ ពាក់ព័ន្ធ រឿង ឃុបឃិត គ្នា ជា ប្រព័ន្ធ ដោះលែង ឧក្រិដ្ឋជន គ្រឿងញៀន ចំនួន បីនាក់ ក្នុងចំណោម មនុស្ស ចំនួន ៧ នាក់ ។

​បើ​យោង​តាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​៦​ខែ​សីហា​ឆ្នាំ​២០១៩​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ទទួល​កាលពី​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៩​ឲ្យដឹងថា​កាលពី​ថ្ងៃ​ទី​៩​ខែ​មីនា​ឆ្នាំ​២០១៧​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ម៉​ក់​ជីតូអ​គ្គ​ស្នង ការរង​នគរបាល​ជាតិ​ទទួល​ផែន​គ្រឿងញៀន​បាន​បង្ក្រាប​មេ​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​មួយ​សំបុក​ដ៏​ធំ​មាន​ឧក្រិដ្ឋជន​ចំនួន​៧​នាក់​។​ប្រតិបត្តិ ការបង្ក្រាប នេះ បានធ្វើ ឡើង ចំនួន ពីរ គោលដៅ គឺ ក្នុងភូមិ ក្បាល​កោះ និង ភូមិ ព្រៃ ព្រិច ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ជនសង្ស័យ​រួម មាន ១. ឈ្មោះ ឃុ ត ដា រ៉ុង ភេទ ប្រុស ។ ២. ឈ្មោះ យ៉ាន់ មុំ ភេទ ស្រី ។ ៣. ឈ្មោះ រ៉ុង វាសនា ភេទ ប្រុស ។ ៤. ឈ្មោះ តេង ផូង ភេទ ប្រុស ។ ៥. ឈ្មោះ យ៉ាន់ មាន ភេទ ប្រុស ។ ៦. ឈ្មោះ ឃឿ ត កញ្ញា ភេទ ស្រី និង ៧ ជនជាតិ ថៃ ភេទ ស្រី ម្នាក់ទៀត ត្រូវជា ប្រពន្ធ ឈ្មោះ រ៉ុង វាសនា នៅ ភូមិ ព្រៃ ព្រិច សង្កាត់ ប៉ោយ​ប៉ែត ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​ជាក់ស្តែង​សរុប​ជាង​២​គីឡូក្រាម​រួមមានៈ​មេតំ​ហ្វេ​តា​មីនចំនួន​៨.០៨០​គ្រាប់​និង​ប្រភេទ​ក្រាម​ដែល​ហៅថា​ម៉ា​ទឹកកក​មាន​ទម្ងន់​១.៨២៧​ក្រាម​និង​រថយន្ត​ចំនួន​៥​គ្រឿង​ស្ថិតនៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១០៧៩​ចុះ​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ពាក់​ពន្ធ័​នឹង​ករណី​ជួញដូ​រដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​
​ប៉ុន្តែ​ឧក្រិដ្ឋជន​ចំនួន​៣​នាក់​ត្រូវបាន​គេ​ដោះលែង​ឱ្យ​មាន​សេរីភាព​រួម​មាន​១. ឈ្មោះ​រ៉ុង​វាសនា​ត្រូវ​ជា​កូនធម៌​របស់​លោក​បោន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្អូន​បង្កើត​របស់​ឈ្មោះ​ផែង​អិ​និង​ត្រូវ​ជា​កូនបង្កើតរ​បស់​ជនសង្ស័យ​ឈ្មោះ​ឃុត​ដា​រ៉ុង​។​២. ឈ្មោះ​ឃឿតក​ញ្ញា​ត្រូវជា​ប្អូន​ឧក្រិដ្ឋជន​រ៉ុង​វាសនា​និង​ជនជាតិ​ថៃ​ភេទ​ស្រី​ម្នាក់​ទៀត​ត្រូវជា​ប្រពន្ធ​ឈ្មោះ​រ៉ុង​វាសនា​ដោយ​ឈ្មោះ​ផេង​អិ​និង​ប្រពន្ធ​ឈ្មោះ​ថោង​រដ្ឋា​ត្រូវជា​ប្អូនធម៌​របស់​លោក​បោន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។​

​បណ្តឹង​ចោទថា​គេ​បាន​រត់ការ​សូកប៉ាន់​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដើម្បី​ដោះ​លែង​ជនសង្ស័យ​គ្រឿងញៀន​ជាមួយ​លោក​បោន​ប៊ិន​លោក​មាសច័​ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​និង​លោក​តេង​សា​ម៉ៃ​ព្រះរាជអាជ្ញារង​ទទួលបន្ទុក​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១០៧៩​ចុះ​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។​បច្ចុប្បន្ន​នៅ​សល់​ឧក្រិដ្ឋជន​ចំនួន​៤​នាក់​ទៀត​ដែល​ឈ្មោះ​ផែង​អិ​និង​ប្រពន្ធ​ឈ្មោះ​ថោង​រដ្ឋា​កំពុង​រត់​ការ​ឲ្យមាន​ការដោះលែង​រួមមាន​១. ឈ្មោះ​ឃុត​ដា​រ៉ុង​និង​២. ឈ្មោះ​យ៉ាន់​មុំ​ត្រូវជា​មិត្ត​ជិតស្និត​បំផុត​របស់​លោក​បោន​ប៊ិន​៣. ឈ្មោះ​តេង​ផូង​និង​៤. ឈ្មោះ​យ៉ាន់​មាន​។​

​ជុំវិញ​បញ្ហា​នេះ​គេហទំព័រ​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍​ត្រីបោន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បា​ន​ទេ ៕

Filed in: ព័ត៌មានជាតិ