សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្រឺះស្ថាន​សិក្សា​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេងកាត ដែល​មាន​តែ​មួយ​គត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អាច​នឹង​មាន​វត្តមាន នៅលើ​ទឺកដី នៃ​ខេត្ត​មណ្ឌលគិរី ល្កឹក​ណា​មាន​ការសហការ​ពី​ជនជាតិ​ព្នង​

គ្រឺះស្ថាន​សិក្សា​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេងកាត ដែល​មាន​តែ​មួយ​គត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អាច​នឹង​មាន​វត្តមាន  នៅលើ​ទឺកដី នៃ​ខេត្ត​មណ្ឌលគិរី ល្កឹក​ណា​មាន​ការសហការ​ពី​ជនជាតិ​ព្នង​

​មណ្ឌលគិរី ៖ គម្រោង​ការសាងសង់​គ្រឹះស្ថាន​សិក្សា​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេងកាត​ដែលជា​ជំនួយ​ឥត​សំណង​របស់ ប្រទេស​ចិន  នៅលើ​ទឺកដី​ខេត្ត​មណ្ឌលគិរី  នៅ​មិនទាន់​មាន​នរណា​ម្នាក់​អាច​សន្និដ្ឋាន​បាន​ទេ​ថា  តើ​អាច​សាងសង់​បាន ឬ​មិន​បាន​នោះទេ ខណៈ​ទីតាំង​នៅ​ជាប់​និង​ភ្នំ​ដោះ​ក្រមុំ  ដែល​អាជ្ញាធរ  និង​មន្ទីរ​រ៉ែ​គ្រោងទុក​សាងសង់​គ្រឺះស្ថាន​នេះ ត្រូវបាន​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ធ្វើការ​តវ៉ា និង​រារាំង មិន​ឲ្យ​សាងសង់  នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដោយ​អះ អាង​ថា អាច​ប៉ះពាល់​ដល់​ទី​ស​ក្ករៈ​របស់​ពូកគេ​។​តែ​យ៉ាងណា​ក៏ដោយ​នៅពេល​នេះ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​បានកំណត់ យក​ទីតាំង​ថ្មី​មួយទៀត​ហើយ សម្រាប់​ទុក​សាងសង់​គ្រឺះស្ថាន​មួយនេះ​។​

​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​មណ្ឌលគិរី  លោក សាន់ ដា​រិទ្ធ មានប្រសាសន៍ថា ក្រោយពី​មាន​ការតវ៉ា ពី​សំណាក់​សហ​គន៍​ជនជាតិភាគតិច​ព្នង  ដោយ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​គ្រឹះស្ថាន  សិក្សា​ស្រាវជ្រាវ​រ៉ែ  ថាមពល  និង​ប្រេងកាត​នៅលើ​ទីតាំង​ចាស់​ដូច្នេះ​អាជ្ញាធរខេត្ត និង​មន្ទីរ​រ៉ែ​បានជ្រើសរើស​ទីតាំង​ថ្មី​មួយទៀត​សម្រាប់​ទុក​សាងសង់​គ្រឺះ ស្ថាន​ខាងលើនេះ​។ ដោយ​ទីតាំង​ថ្មី​នេះ​គឺ​ស្ថិតនៅលើ​ភ្នំ​មួយ​ផ្សេងទៀត មាន​ចម្ងាយ​ប្រមាណ​៣០០ ទៅ​៤០០​ម៉ែត្រ  ពី​ទី តាំង​ចាស់​។​

​ទោះជា​យ៉ាងនេះ​ក្តី​លោក សាន់ ដារិ​ទ្ធ​នៅ​តែ​មិន​ទាន់​អាច​អះអាង​បានទេ​ថា​ទីតាំង​ថ្មី​នេះ​នឹង​ចាក់គ្រឺះ​សាង សង់​នៅ​ពេល​ណា​នោះ​ទេ​ដោយ​លោក​បញ្ជាក់ថា ត្រូវ​រង់ចាំ​ប្រជុំពិភាគ្សា​ជាមួយ​សហគមន៍​ជនជាតិ​ព្នង និង​ការសម្រេច ពី​ក្រសួង​រ៉ែ និង​ថាមពល ពោល​គឺ​ត្រូវ​បង្កើត​គណៈកម្មការ​សិក្សា​ស្វែង​យល់​ឲ្យបាន​ច្បាស់លាស់​ជា​មុន​សិន ទើប​ដំណើរ ការសាងសង់​អាច​ធ្វើ​ទៅ​បាន ។ ប៉ុន្តែ​ក្នុង​ប​ញ្ហ​នេះ លោក ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​លើកឡើង​នូវ​បញ្ហារ​លំបាក មួយចំនួន នោះ​គឺ​ការ​មិន​ព្រម​សហការ​ពី​សំណាក់​ជនជាតិ​ព្នង​។​លោក​ថា​ពេល​លើកគ្នា​មក​តវ៉ា​នាំ​គ្នីគ្នា​មក​ច្រើនតែ​ពេល ហៅ​ពួកគាត់​មក​ប្រជុំ​រក​ដំណោះស្រាយ ពួកគាត់​តែងតែ​និយាយ​ថា​ជាប់រវល់​នេះ ជាប់រវល់​នោះ ហើយ​ពេល​មក   គឺ​មក គ្នា​តិច និង​ឆ្លើយថា​មិន​ហ៊ាន​សម្រេច​។  លោក​ប្រធាន​មន្ទីរ​រ៉ែ​ចាត់ទុកថា  សហគមន៍​ជនជាតិ​ព្នង  មាន​ចេតនា​មិន​ចង់ឲ្យ សាងសង់​គ្រឺះស្ថាន​នេះឡើយ​។​

​ជាមួយ​នេះ​គ្នា​នេះ​លោក សាន់ ដា​រិទ្ធ បាន​មើលឃើញ​ថា គ្រឺះស្ថាន​សិក្សា​នេះ  វា​មាន​សារៈប្រយោជន៍​ធំ  ធេង​ណាស់​សម្រាប់​យុវជន​គ្រប់​ជាតិ​សាសន៍ ជាពិសេស ម្ចាស់​ជំនួយ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​យុវជន​ជំនាន់ ក្រោយ​ជនជាតិ​ព្នង ដែល​ខ្វះ​លទ្ធិភាព​ទៅ​សិក្សា​នៅ​ទី​ឆ្ងាញ ឲ្យបាន​សិក្សា​ស្វែងយល់ តាមរយះ​គ្រឹះស្ថាន​ខាងលើនេះ នៅ​មូលដ្ឋាន​របស់​ខ្លួន​តែម្ដង​។  លោក​ប្រធាន​មន្ទីរ​បន្តថា មន្តីរ​រ៉ែ រូ​ម​និង​អាជ្ញាធរ​ខេត្ត នឹង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​គ្រឺះស្ថាន សិក្សា​នេះ​មាន​វត្តមាន​នៅលើ​ទឺកដី នៃ​ខេត្ត​មណ្ឌលគិរី ដ្បិត​ថា នៅ​ទូទាំង​ប្រទេស គ្រឹះស្ថាន​សិក្សា​ស្រាវជ្រាវ​រ៉ែ ថា​ម ពល និង​ប្រេងកាត មានតែ​មួយ​កន្លែង​ប៉ុណ្ណោះ​។​

​គួរ​រំលឹក​ផងដែរ​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​ទំហំ​ជាង​៥​ហិច​តា ដើម្បី​សាងសង់​ជា​កន្លែង​បណ្តុះបណ្តាល និង​សិក្សា​ស្រាវ ជ្រាវ​ពី​ជំនាញ​ធនធាន​រ៉ែ ថាមពល​និង​ប្រេងកាត​។  ហើយ​កំឡុងពេល​ចាប់ផ្តើម​គំរោង​នោះ មន្ទីរ​រ៉ែ​ថាមពល​ខេត្ត​មណ្ឌលគិរី បាន​ឈូសឆាយ​ដី​ភ្នំ  និង​ធ្វើ​របង កាល​ពី​បី​បួន​សប្តាហ៍​មុន  ហើយ​ក៏​ត្រូវបាន​ប្រជា​សហគមន៍ នាំគ្នា​មក​តវា​ជំទាស ដោយ​អះអាង​ថា ប៉ះពាល់​ទី​សក្កា​រះ​បូជា​ភ្នំ​ដោះ​ក្រមុំ ចាប់ពីពេលនោះ​មក​ការសាងសង់ ក៏​ត្រូវ​ផ្អាក​មកដល់​សព្វថ្ងៃ​តែម្តង​៕

 

 

IMG-20160810-WA0002 IMG-20160810-WA0000 IMG-20160810-WA0001

Filed in: ព័ត៌មានជាតិ