សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម​៖​កម្ពុជា​នៅតែ​មាន​ឆន្ទៈ​ក្នុង​ការរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

​សម្តេច​ក្រឡាហោម​៖​កម្ពុជា​នៅតែ​មាន​ឆន្ទៈ​ក្នុង​ការរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

អាល្លឺម៉ង់​៖​កម្ពុជា​នៅតែ​មាន​ឆន្ទៈ​ក្នុង​ការរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA រួមទាំង​ការរក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សហភាព​អឺរ៉ុប​។​នេះ​បើ​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​សម្តេច​ក្រឡាហោម ស ខេង បាន​ដឹកនាំ​រដ្ឋ​មន្ត្រី​អន្តរក្រសួង និង​គណៈប្រតិភូ​កម្ពុជា​ទៅ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា​ដល់​ថ្ងៃ​ទី ១​ខែតុលា​។ នៅក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​គណៈកម្មាធិកា​រសភា​ទទួលបន្ទុ​កកិច្ចសហប្រតិបត្តិកា​រ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ នៃ​សហព័ន្ធ​អាល្លឺម៉ង់ លោក ស្រី Gisela Hammerschidt កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា កម្ពុជា​មាន​ឆន្ទៈ​រក្សា​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA និង​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​សហភាព​អឺរ៉ុប រួម​ទាំង​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ផងដែរ​។​ប្រសាសន៍​សម្តេច​ស​ខេង​ធ្វើឡើង​គ្នុងពេល​ដែល​សហគមន៍​អឺរ៉ុប​កំពុងដំណើរការ​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។​

​សូមបញ្ជាក់​ថា​៖​អាល្លឺម៉ង់​គឺ​ជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប មួយ​មាន​ឥទ្ធិពល​នៅក្នុង​ចំណោម​រដ្ឋ​២៨​ផ្សេងៗ​ទៀត ។ កាល​ថ្ងៃទី​១២ ខែ​សីហា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC) បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដោយ​ថា បើ​កម្ពុជា​មិន​អាច​រក្សា EBA របស់​សហភាព​អឺរ៉ុប​បានទេ វា​នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ជិត ៤​លាន​នាក់​។​សមាគម​មួយ​នេះ បាន​លើកឡើង​ថា បើ EBA ត្រូវបាន​កាត់ផ្តាច់ នឹង​ធ្វើឲ្យ​ប៉ះពាល់​ផ្ទាល់​ដល់​កម្មករ​ខ្មែរ ៧៥​ម៉ឺន​នាក់​ក្នុង​វិស័យ​កាត់ដេរ ហើយ​ពលរដ្ឋ ៣​លាន​គ្រួសារ​ផ្សេង​ទៀត​ប៉ះ​ដោយ​ប្រយោល​។​
​ចាប់ពី​ខែ​កុម្ភៈ​មក សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក ២៨​ប្រទេស បាន​ដំណើរការ​នីតិវិធី​ឈានទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​បណ្ដោះអាសន្ន ក្រោយ​ពី​រកឃើញថា រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ តាម​លក្ខខណ្ឌ​របស់​ខ្លួន​។​

​សហភាព​អឺរ៉ុប បានទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដំណើរការ​ឡើងវិញ និង​ត្រូវ​ដោះលែង​លោក កឹម សុខា ជាដើម ប៉ុន្តែ រដ្ឋាភិបាល​ធ្លាប់​ឆ្លើយតប​ថា ជា​បន្ទាត់​ក្រហម​មិន​អាច​ធ្វើ​ទៅ​រួច​ព្រោះ​ជា​អធិបតេយ្យ​ជាតិ​។​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ ហៅ​កាត់​ថា EBA ត្រូវបាន​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​ប៉ាន់ប្រមាណ​ថា ទឹកប្រាក់​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​កម្ពុជា​ចំណេញ​ពី​ការ​មិន​បង់ពន្ធ​៕

Filed in: ព័ត៌មានជាតិ