សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អយ្យការ​ក្រុងភ្នំពេញ​ចោទ​លោក​សម​រង្ស៊ី​និង​គូ​ន​កន​៨​នាក់​ទៀត​ពី​បទ​«​ឧបឃាត​»

​អយ្យការ​ក្រុងភ្នំពេញ​ចោទ​លោក​សម​រង្ស៊ី​និង​គូ​ន​កន​៨​នាក់​ទៀត​ពី​បទ​«​ឧបឃាត​»

ភ្នំពេញ​៖ លោក សម រង្ស៉ី និង​បក្ខពួក​៨​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់ ពីបទ «​ឧបឃាត​» ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ឧបាយកល​ជា​ផែនការ​នៃ​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា ។​

​សេចក្ដីជូនដំណឹង​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ធ្វើការ​ចោទប្រកាន់ មនុស្ស​ចំនួន​០៩​នាក់ រួមមាន​ឈ្មោះ សម រង្ស៉ី​, ឈ្មោះ អេង ឆៃអ៊ាង​, ឈ្មោះ មូរ សុខ​ហួរ​, ឈ្មោះ អ៊ូ ច័ន្ទ​ឬ​ទ្ធិ​, ឈ្មោះ ហូរ វ៉ាន់​, ឈ្មោះ ឡុង រឺ​, ឈ្មោះ ម៉ែន សុថា​វ​រិន្ទ្រ​, ឈ្មោះ ជូ​ឡុង សូ​មួ​រ៉ា និង​ឈ្មោះ នុត រំដួល ព្រមទាំង​គូកន ពី​បទ​ឧបឃាត ដោយយោង​តាម​មាត្រា​៤៥១ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​មាន​ទោស​ពី ១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​»​។​

​អ្នក​ពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ខាងលើនេះ នឹង​ត្រូវ​ប្រឈមមុខ នឹង​ការចោទប្រកាន់​បញ្ជូនទៅ​តុលាការ​កាត់ទោស តាម​ច្បាប់​ពី «​បទ​រួមគំនិត​ក្បត់​» ដែល​អាច​មាន​ទោស​ពី ៥​ឆ្នាំ ទៅ​២០​ឆ្នាំ តាម​មាត្រា​៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ លើកលែង​អ្នកពាក់ព័ន្ធ​ទាំងនោះ បាន​ចូល​មក​សារភាព បាន​ទាន់ពេលវេលា ដែល​អាច​នឹង​ត្រូវ​លើកលែង​អោយ​រួច​ពី​ទោស​តាម​បញ្ញត្តិ​ពិសេស នៃ​មាត្រា​៤៥៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ការចោទប្រកាន់​ខាងលើ គឺពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​នៃ «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» ផ្ដួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ជា «​ផែនការ​នៃ​ការវិលត្រឡប់​មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៉ី​» ដោយ​មាន​ការអំពាវនាវ និង​ប្រើប្រាស់​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង ឧទ្ទាម​ប្រដាប់អាវុធ​ខុសច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ​៕

Filed in: ព័ត៌មានជាតិ