សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្មវិធី​ជិះ​ឡានក្រុង​និង​រថភ្លើង​អត់​អស់​លុយ​ទៅ​លេង​ស្រុក​ពេលុ​ណ្យ​ភ្ជំបិណ្ឌ​

កម្មវិធី​ជិះ​ឡានក្រុង​និង​រថភ្លើង​អត់​អស់​លុយ​ទៅ​លេង​ស្រុក​ពេលុ​ណ្យ​ភ្ជំបិណ្ឌ​

ភ្នំពេញ​៖​ឡាន​ក្រុង​១២០​គ្រឿង​ត្រូវបាន​សាលា​រាជធានី​បញ្ចេញ​ដឹក​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​ហ្វ្រីៗ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​យោងតាម ទំព័រ​ហ្វេ​សប៊ុក​ផេក​ផ្លូវកា​ររបស់ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​ផ្សាយ​នា​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​អំពី ឡានក្រុង​សាធារណៈ​ជាច្រើន​គ្រឿង បាន​ត្រៀំម​ជាស្រេច​សម្រាប់ បម្រើ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់​បណ្តា​ខេត្ត​នានា ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០១៩ នៃ​អំឡុងពេល​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ ។

​ក្រៅពី​ឡានក្រុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ដែរថា​៖ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៩ បងប្អូន​ប្រជាពលរដ្ឋ​អាច​ជិះ​រថភ្លើង​ដោយ​ឥតគិតថ្លៃ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​។​

​ខ្សែ​រថភ្លើង​ដែល​ត្រូវ​ធ្វើ​ដំណើរ​នោះ​មាន​បី​ខ្សែ គឺ ភ្នំពេញ ទៅ ពោធិ៍សាត់ ដោយ​ផ្តើម​ចេញ​ដំណើរ​ពី​ភ្នំពេញ​នៅ​ម៉ោង ៧ និង​៣០​នាទី​ព្រឹក ទៅ​ដល់​នៅ​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃត្រង់ ហើយ​ត្រឡប់​មកពី​ពោធិ៍សាត់​វិញ នៅ​ម៉ោង ១ និង​២០​នាទី​រសៀល មក​ដល់​ភ្នំពេញ នៅវេលា​ម៉ោង ៦ និង​៤០​នាទី​ល្ងាច​។​
​ប៉ោយ​ប៉ែត​-​ពោធិ៍សាត់ ចេញដំណើរ​ពី​ប៉ោយ​ប៉ែត នៅវេលា​ម៉ោង ៧​ព្រឹក មក​ដល់​ពោធិ៍សាត់ នៅវេលា​ម៉ោង ១​រសៀល ហើយ​ចេញពី​ពោធិ៍សាត់ នៅវេលា​ម៉ោង ១ និង​៣០​នាទី​រសៀល ដល់​ប៉ោយប៉ែត វេលា​ម៉ោង ៦ និង​៣០​នាទី​ល្ងាច​។​

​ភ្នំពេញ​-​ព្រះសីហនុ ខ្សែ​ទី​១ ចេញដំណើរ​ពី​ភ្នំពេញ ម៉ោង​៧​ព្រឹក ឆ្លងកាត់​ស្ថានីយ៍​តាកែវ និង​កំពត ហើយ​ទៅ​ដល់​ម៉ោង ២​រសៀល​, ខ្សែ​ទី​២ ចេញពី​ភ្នំពេញ ម៉ោង​៧​យប់ ហើយ​ទៅ​ដល់​ខេត្ត​ព្រះសីហនុ នៅ​ម៉ោង ១០​យប់​។ សម្រាប់​ការ​ចេញ​ពី​ខេត្ត​ព្រះសីហនុ នៅ​ម៉ោង​៧​ព្រឹក មក​ដល់​ភ្នំពេញ​ម៉ោង​២​រសៀល និង​ម៉ោង ៤​ល្ងាច មក​ដល់​ភ្នំពេញ​ម៉ោង ១១ និង​៣០​នាទី​យប់​៕

Filed in: ព័ត៌មានជាតិ