សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អតីត​ចៅសង្កាត់​កោះ​ដាច់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​លប​វាយ​ពីក្រោយ​រហូត​ដល់​បាក់​ដៃ​

​អតីត​ចៅសង្កាត់​កោះ​ដាច់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​លប​វាយ​ពីក្រោយ​រហូត​ដល់​បាក់​ដៃ​

​ភ្នំពេញ​៖ លោក ស៊ិន បូ​ណា​អតីត​ចៅសង្កាត់​កោះ​ដាច់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​រងរបួស​ធ្ងន់រ​ហូត​បាក់ដៃ​ខាងឆ្វេង​កាលពី ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​២៥​កញ្ញា​ពេល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯ​កមួយ​ម្តុំ​ស្ពាន​ជ្រោយចង្វារ​។

​លោក ស៊ិន បូ​ណា​បាន​រៀបរាប់​ថា​៖ «​ពេល​មាន​រឿង ខ្ញុំ​ជិះ​ម៉ូតូ​ម៉ាក​ស្មា​ស តែ​អ្នក​វាយ​មាន​គ្នា​ពីរ​នាក់​ជិះ​តាម​ពីក្រោយ​គេ​ជិះ​ម៉ូតូ​អាវេវ ហើយ​មាន​សៀត​កាំភ្លើងខ្លី​នៅ​ចង្កេះ​ទៀត តែ​មើល​អត់​ស្គាល់​ទេ ព្រោះ​គេ​ពាក់​ម៉ាស់​ផង ពាក់មួក​សុវត្ថិភាព​ផង​។ ពួក​វា​មក​ដល់ វា​ធាក់​ម៉ូតូ​ខ្ញុំ​ផ្តួល ហើយ​វា​វាយយកៗ ខ្ញុំ​គេច​អត់​ទាន់ ដល់​យកដៃ​រង​ទៅ​បាក់ដៃ​បណ្តោយ ហើយ​វា​ក៏​ឡើង​ម៉ូតូ​ទៅ​បាត់​»​។​

​ករណិយ៍​លួច​វាយ​នេះ​លោក លោក ស៊ិន បូ​ណា​ឲ្យ​កាសែត​ដឹង​ថា​វា​ជា​រឿង​ដែល​មាន​ការរៀបចំ​ទុកជាមុន ព្រោះ​មុន​កើតហេតុ​ប្រមាណ​១​សប្តាហ៍​មាន​ជន​មិន​ស្គាល់​មុខ​ប៉ុន្មាន​នាក់​បាន​លប​ចូល​មក​ក្នុង​បរិវេណ​ផ្ទះ​លោក លួច​ថត​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​។ អតីត​ចៅសង្កាត់​មក​ពី​គណបក្ស​ប្រឆាំង​ដែល​ជាប់ឆ្នោត​នា​ឆ្នាំ​២០១៧ បាន​រម្លឹក​បន្ថែមថា លោក​បាន​ជួប​បញ្ហា​គេ​គេ​ជិះ​តាម​វាយ និង​ជិះ​មក​បុក​ចំនួន​ពីរលើក​ហើយ​។ លោក​បាន​រៀបរាប់​បន្ត​ថា លើក​ទី​១​នៅ​ឆ្នាំ​២០១៨ មាន​ក្មេងប្រុស​ម្នាក់​ជិះ​ឆ្លងថ្នល់​មក​បុក​លោក​ពេញទំហឹង​រហូត​បាក់ដៃ​ខាងស្តាំ​។​

​លោក ស៊ិន បូ​ណា​បាន​បញ្ជាក់បន្ថែម​ថា​៖ «​បញ្ហា​លើក​ទី​១​នៅ​ឆ្នាំ​២០១៨ គ្រោះថ្នាក់​កើតឡើង​ដូចជា​រឿង​ចៃដន្យ​អីចឹង​។ បើសិន​ខ្ញុំ​មិន​បាន​ស្តាប់​ឮ​ផ្ទាល់​ត្រចៀក ពេល​ក្មេង​នោះ​វា​បោះ​ពាក្យ​ថា ចង់​បុក​ឱ្យ​ងាប់​តែ​វា​បែរជា​មិន​ងាប់​ទៅវិញ​។ រឿង​លើក​ទី​មួយ​យើង​មាន​ពាក្យបណ្តឹង ប៉ុន្តែ​ការអន្តរាគមន៍​វា​ដូចជា​មិនមាន ហើយ​លើក​នេះ​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​ប៉ូលីស​ទាំង​បួស​ដែរ តែ​គេ​អត់​លើក​ទូរស័ព្ទ​»​។​

​សូមបញ្ជាក់​ថា​៖​អតីត​ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ ក៏​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​លួច​វាយ​ពីក្រោយ បណ្តាលឲ្យ​រងរបួស​បែក​ក្បាល​ហូរឈាម ខណៈ​ដែល​អង្គរក្ស​រូប​នេះ​ដើរ​ត្រឡប់​មកពី​ផ្សារ​ម្នាក់ឯង​បម្រុង​ទៅ​ផ្ទះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ