សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វ៉ៃ​ក្បាល​អតីត​មេ​អង្គរក្ស័​លោក​សម​រង្ស៊ី​បែកក្បាល​ដេរ​អស់​ប្រាំ​ថ្នេរ​!

​វ៉ៃ​ក្បាល​អតីត​មេ​អង្គរក្ស័​លោក​សម​រង្ស៊ី​បែកក្បាល​ដេរ​អស់​ប្រាំ​ថ្នេរ​!

ភ្នំពេញ​ ៖​ ប្រធាន​ក្រុម​អង្គរក្ស​របស់​លោក សម រង្ស៊ី ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​លួច​វាយ​ពីក្រោយ បណ្តាលឲ្យ​រងរបួស​បែក​ក្បាល​ហូរ​ឈាម​ពេល​ដើរ​ត្រឡប់​មកពី​ផ្សារ​ម្នាក់ឯង​ទៅ​ផ្ទះ​។

​ប្រធាន​ក្រុម​អង្គរក្ស​របស់​លោក សម រង្ស៊ី ឈ្មោះ ពូក ចន្ដា ប្រាប់​កាសែត​ថា កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា​មាន​ជន​មិន​ស្គាលមុខ ២​នាក់ បាន​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក និង​ពាក់​មួយ​សុ​វត្ត​ភាព​ជិត បាន​យក​ដំបង​ដែក​មក​វាយ​លោក​ពីក្រោយ​ទាំង​មិន​ដឹង​ខ្លួន ហើយ​ថា ក្រោយ​លួច​វាយ​រួច ជនល្មើស​ទាំង​នោះ​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់​អស់​។​

​លោក ពូក ចន្ដា បញ្ជាក់ថា ហេតុការណ៍​ហិង្សា​នេះ កើតឡើង​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​ទីស្នាក់ការ​ធំរ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រធាន​ក្រុម​អង្គរក្ស​អតីត​មេដឹកនាំ​បក្ស​ឆាំង​ស​រូបនេះ អះអាងថា របួស​ក្បាល​ដែល​ជនល្មើស​លួច​វាយ​នោះ ត្រូវបាន​ពេទ្យ​ដេរ​អស់​ប្រាំ​ថ្នេរ ហើយ​ថា ក្រោយ​កើតហេតុ លោក​បាន​ប្តឹង​ករណីនេះ​ទៅ​ប៉ុសិ៍​នគរបាល​សង្កាត់​ចាក់អង្រែពី​បទ​មនុស្សឃាត​៖ «​ខ្ញុំ​ដាក់​ពាក្យបណ្តឹង​ទៅ​ម្សិលមិញ​ហើយ​។ ខ្ញុំ​ដាក់​ពាក្យ​ទៅ​ប៉ុស្តិ៍​នគរបាល​ចាក់អង្រែ​ក្រោម ឲ្យដឹង​លឺ ដោយ​ខ្ញុំ​ប្រាប់​គេ​ថា មាន​ជនល្មើស​ពីរ​នាក់​វា​លួច​វាយ​យើង​ពីក្រោយ និង​ធ្វើ​មនុស្សឃាត​ដល់​អាយុ​វ​ជីវិត​យើង​។ គ្រាន់តែ​ដាក់ពាក្យ​ឲ្យគេ​ដឹងលឺ​ទេ​។ បើ​គេ​ស្រាវជ្រាវ​រក​មុខ​ជន​ដៃ​ឱ្យ​យើង គេ​រក​ទៅ ប៉ុន្តែ មិន​ងាយ​ទេ​នៅ​ស្រុក​យើង​»​។​

​លោក ពូក ច​ន្តា អះអាងថា លោក​មិន​ធ្លាប់​មាន​ជម្លោះ​ជាមួយ​អ្នក​ណា​ពី​មុន​នោះ​ទេ ប៉ុន្តែ សព្វថ្ងៃនេះ លោក​ជា​អ្នកយាម​ផ្ទះ​ឱ្យ​លោក សម រង្ស៊ី នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ឃឿន ប្រាប់​កាសែត​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​នេះ ដោយ​លោក​ថា ពុំ​មាន​ការរើសអើង​ចំពោះ​អ្នក​មា​ននិន្នការ​នយោបាយ​ទៅខាង​បក្ស​ណាមួយ​ឡើយ​។​៖ «​សូមបញ្ជាក់​ថា អ្នក​ណា​ក៏ដោយ​ឱ្យតែ​ជនរងគ្រោះ គឺ​សុទ្ធតែ​ត្រូវ​ការពារ​ដោយ​ច្បាប់ ហើយ​សមត្ថកិច្ច​យើង​ការពារ​ដូចគ្នា និង​អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​ជា​ជនល្មើស គឺ​សមត្ថកិច្ច​យើង​ត្រូវតែ​ស្វែងរក​ចាប់​មក​អនុវត្ត​ច្បាប់​ដោយ​មិន​ប្រកាន់​ថា គាត់​ពីមុនមក​ជា​អ្នកការពារ សម រង្ស៊ី ទេ​។ ពលរដ្ឋ​ខ្មែរ​ណាក៏ដោយ​ឱ្យតែ​ធ្វើ​ខុស​គេ​ស្រាវ​ចាប់​ខ្លួន​ដូចគ្នា​ហ្នឹង​»​។​

​អតីត​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ប្រកាសថា មាន​សមាជិក​របស់​ខ្លួន ២៦​នាក់​ហើយ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​ដាក់ពន្ធនាគារ ហើយ​មាន សមាជិក​បក្ស​ប្រឆាំង​ជាង ១៥០​នាក់ ត្រូវ​បាន​កោះហៅ​ទៅ​សួរនាំ​ពាក់ព័ន្ធ​បញ្ហានយោបាយ​៕

Filed in: សន្តិសុខសង្គម