សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចិន ចាប់ខ្លួន​ពី​ឡុត​ក្រុមហ៊ុន​អាមេរិក FedEx

​ចិន ចាប់ខ្លួន​ពី​ឡុត​ក្រុមហ៊ុន​អាមេរិក FedEx

ចិន​៖ អាកាសយានិក​អាមេរិក​ម្នាក់ ដែល​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អាមេរិក FedEx កាលពី​សប្ដាហ៍​មុន​ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន​កាលពីដើម​សប្តាហ៍​កន្លងមកនេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩​ដែល​ដកស្រង់​ពី​ក្រសួងការបរទេស​ចិន ។

​បណ្ដាញ​សារព័ត៌មាន​អាមេរិក​នានា​បានឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ថា​អាកាសយានិ​ក​ថា ជា​អតីត​វីរ​សេនីយ​ឯក​កងទ័ពអាកាស​អាមេរិក​ឈ្មោះ លោក ថូដ អេ ហន (Todd A. Hohn) ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​គយ​ចិន​កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉ៃ​យុន (Baiyun) នៃ​ខេត្ត​ក្វាង​ចូ​វ (Guangzhou) បន្ទាប់ពី​គេ​រកឃើញ​គ្រាប់កាំភ្លើង​ខ្យល់ (airsoft gun pellets) ចំនួន ៦៨១​ប្រអប់ នៅក្នុង​កា​បូក​ដាក់​ឥ​វ៉ាន់​របស់លោក​។​

​លោក Todd A. Hohn ត្រូវ​អាជ្ញាធរ​ចិន​ចាប់ខ្លួន ខណៈ​កំពុង​សម្រាក​រង់ចាំ​ជើង​ហោះហើរ ខា​ធេយ​ដ្រា​ហ្គ​ន (Cathay Dragon)​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ​នៅ​ក្នុង​ទីក្រុង​ហុងកុង​។ តែ​បើ​តាម​សារព័ត៌មាន South China Morning Post បាន​រាយការណ៍​ដែរ​ថា បច្ចុប្បន្ន​លោក Hohn ត្រូវបាន​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ តែ​មិន​ទាន់​អាច​ចាកចេញ​ពី​ចិនដីគោក​ឡើយ រហូត​ទាល់​ការស៊ើបអង្កេត​បញ្ចប់​ទាំងស្រុង​។​

​គួរបញ្ជាក់​ថា ក្រុមហ៊ុន​ដឹកជញ្ជូន​អាមេរិក FedEx ក៏​ទំនង​ជា​ស្ថិតនៅ​ក្នុង​ការឃ្លាំមើល របស់​អាជ្ញាធរ​ចិន​ផងដែរ ចាប់តាំងពី​ការចុះឈ្មោះ​ក្រុមហ៊ុន​ចិន​ជាច្រើន​ជា​ពិសេស Huawei ទៅក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម​របស់​អាមេរិក ដែល​កាលណោះ​ទំនិញ​របស់ Huawei ដែល​ផ្ញើ​ទៅ​កាន់​សហរដ្ឋអាមេរិក ត្រូវ​បាន​បង្វែ​ឲ្យ​ខុស​គោលដៅ​ជាដើម​៕

Filed in: អន្តរជាតិ