សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អនុប្រធាន​ការិយាល័យ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ធ្វើអត្តឃាត ក្នុង​ឡាន​!

អនុប្រធាន​ការិយាល័យ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ធ្វើអត្តឃាត ក្នុង​ឡាន​!

​ភ្នំពេញ​៖ មន្ត្រីនគរបាល​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ម្នាក់់​បាន​ធ្វើអត្តឃាត​ដោយ​ប្រើប្រាស់ កាំភ្លើងខ្លី​បាញ់​សម្លាប់​ខ្លួនឯង នៅក្នុង​រថយន្ដ​នា​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​ម្ដុំ​ផ្ទះ​របស់​ជនរងគ្រោះ​ខ្លួនឯង ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​មន្ដ្រីនគរបាល​ដែល​បាញ់​សម្លាប់​ខ្លួនឯង​នេះ​ឈ្មោះ សេង សុវណ្ណ ឋានន្ដរស័ក្ដិ​ថ្នាក់ វរសេនីយ៍ទោ មាន​តួនាទី​ជា​នាយរង​ការិយាល័យ គ្រប់គ្រង​មុខសញ្ញា និង​តាម​ចាប់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​មូលហេតុ​ត្រូវបាន​សមត្តកិច្ច​សន្និដ្ឋាន​ថា​អាច​បណ្ដាល​មក​ពី​ជនរ​ង​គ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត និង​មាន​ជំងឺ​ប្រចាំកាយ​។​

Filed in: ព័ត៌មានជាតិ