សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សព​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ​ប៊ូ ថង​ត្រូវ​ដង្ហែរ​​យក​ទៅ​បញ្ចុះ​នៅ​វត្ត​លើ​កំពូលភ្នំ​ឥសី​បត​មៈ​(​វត្តភ្នំ​ស្វាយ​)

សព​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ​ប៊ូ ថង​ត្រូវ​ដង្ហែរ​​យក​ទៅ​បញ្ចុះ​នៅ​វត្ត​លើ​កំពូលភ្នំ​ឥសី​បត​មៈ​(​វត្តភ្នំ​ស្វាយ​)

រតនគិរី ៖ បន្ទាប់ពី​បាន​តំកល់​ទុក​ធ្វើ​បុណ្យ​ទក្ខិណានុប្បទាន​រយៈ​១០​ថ្ងៃ សព​ឯកឧត្តម នាយ​ឧត្តម​សេនយ៍​ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ទីប្រឹក្សា​ម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​រៀបចំ​ធ្វើ​ពិធី​ ដង្ហែរ យក​ទៅ​បញ្ចុះ​នៅលើ​កំពូលភ្នំ​ឥសី​បត​មៈ ស្ថិតនៅ វត្ត​ឥសា​នរនា​រាម​ហៅ​វត្តភ្មំ​សា្វយ​ស្ថិត ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​ពិធី​ដង្ហែរ​សព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​ឆ្នាំ​២០១៩​ក្រោម​អធិបតី ភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ។​និង​មាន​ការយាង​ចូលរួម​ពី​សំណាក់ សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណ សមាជិក​សមាជិកា​រ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល​ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត ក្រុង ស្រុក​ទាំង​៩ មន្ត្រី​ ​រាេជ​ការគ្រប់​មន្ទីរ​ស្ថាប័ន​ក្នុង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស យុវជន ស​.​ស​.​យ​.​ក យុវជន​ស្រលាញ់​សន្តិភាព យា់ង​ច្រើន​កុះករ ។​

​មន្ត្រីរាជការ គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​គ្រប់​ជនជាតិ​ក្នុង​ខេត្ត​រតនគិរី ពិតជា​មានក្តី​អាឡោះអាល័យ​ជាពន់​ពេក​ក្នុង​ថ្ងៃ​ជូន​ដំណើរ​ជា ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ព្រឹទ្ធាចារ្យ​ប៊ូ ថង​លើកចុងក្រោយ នា​ឱកាស​នេះ​។​

​សូម​វិញ្ញាណក្ខន្ធ​ឯកឧត្តម​ព្រឹទ្ធាចារ្យ​បាន​ទៅ កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
​ដោយ ៖ ចាប សំអាន​

Filed in: ព័ត៌មានជាតិ