សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ណា​ម្នាក់ ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​ឡើយ​?

​គ្មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ណា​ម្នាក់ ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​ឡើយ​?

ភ្នំពេញ​៖ នេះ​ជា​ការអះអាង​របស់​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ពេល​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី គ្លូ​រៀ​ឡៃ នាយក​តំបន់​អាស៊ី​គោល នយោបាយ​សម្ព័ន្ធ​គ្រឿងញៀន​អន្តរជាតិ ។

​លោកស្រី គ្លូ​រៀ ឡៃ ចង់​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ នៃ​បញ្ហា​គ្រឿងញៀន និង​អ្នកទោស​បទល្មើស​គ្រឿងញៀន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ នៅ​កម្ពុជា​។​
​ក្រៅពី​អះអាងថា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ធ្វើ​ការប្រយុទ្ធប្រឆាំង​គ្រឿង ញៀន តាមរយៈ​ការដាក់ចេញ​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បានបញ្ជាក់​ថា «​តាមរយៈ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​ទាំង ៤​លើក​នេះ កម្ពុជា​បាន​ធ្វើ​ការបង្ក្រាប​ឧក្រិដ្ឋជន ដឹកជញ្ជូន ចរាចរ រក្សាទុក និង​ជួញដូរ​គ្រឿងញៀន ហើយ​បញ្ជូន​ទៅ​តុលាការ ឲ្យទទួល​ទោស​តាម​ច្បាប់​រួច​ដាក់​ពន្ធនាគារ​បាន​ជាច្រើន​នាក់ ប៉ុន្តែ​មិន​មាន​អ្នកប្រើប្រាស់​គ្រឿងញៀន​ណា​ម្នាក់ ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ឡើយ​»​។​

​រដ្ឋ​មិន​ទុក​អ្នកញៀន​ណា​ម្នាក់​ឲ្យនៅ​ឯកោរ​នោះទេ ពួកគេ​ត្រូវតែ​ទទួលបាន​ការព្យាបាល​នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ក្នុង​សហគមន៍​របស់​គេ ដោយ​គ្មាន​ការរើសអើង​។ នាយ​ឧត្តមសេនីយ៍​បាន​ពន្យល់​ទៀតថា រាជរដ្ឋាភិបាល​បាន​ចាត់ទុក​អ្នក​ញៀន​គ្រឿងញៀន គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​ទទួលបាន​ការព្យាបាល និង​ស្តារនីតិសម្បទា​ពួក​គេ​ឡើង​វិញ​ដោយ​មិន​បង់ប្រាក់​។​មិន​ដឺ​ង​ថា​ការអះអាង​របស់​លោកនាយ​ឧត្តមសេនីយ៍មាស​វិរិ​ទ្ធ​ពិតឬ​គ្រាន់តែ​អួតជា​គោលនយោបាយ​នោះ​ទេ​!?៕

Filed in: ព័ត៌មានជាតិ