សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្រលាញ់​ប្អូនស្រី​ពេក​តារាចម្រៀង​ខេមរៈ​សេរី​មន្ត​សង់​រូបសំណាក​ទុក​មើល​!

​ស្រលាញ់​ប្អូនស្រី​ពេក​តារាចម្រៀង​ខេមរៈ​សេរី​មន្ត​សង់​រូបសំណាក​ទុក​មើល​!

ភ្នំពេញ ៖ តារា​ចម្រៀង​លោក ខេមរៈ សិរី​មន្ត ដោយហេតុតែ​ស្រលាញ់​ប្អូនស្រី​សំណព្វចិត្ត​ដែល​ជា​តារា​ចម្រៀង​ដែរ​គឺ​កញ្ញា ខេមរៈ ស្រី​ពី បើ​ទោះបីជា​ពេលនេះ​នាង​បាន​លាចាក​លោក​ចាក​លោក​និង​ក្រុមគ្រួសារ​ហើយ​ក៏​ពិតមែន ប៉ុន្តែ​ដើម្បី​ភាព​ចងចាំ និង​បង្ហាញ​នូវ​ទំហំ​ទឹកចិត្ត​ក្នុងនាម​ជា​បងប្រុស​ដ៏​ល្អ​មួយ​រូប​នោះ លោក​ក៏​បាន​សម្រេច​សាងសង់​រូប​សំណាក​ប្អូនស្រី​ទុកជា​មើល​។

​លោក​ខេមរៈ សិរីមន្ត​បាន​និយាយ​ប្រាប់​ថា គិត​មក​ទល់​ពេល​នេះ រូបសំណាក​ប្អូនស្រី ខេមរៈ ស្រី​ពៅ បាន​សាងសង់​រួចរាល់​១០០​ភាគរយ​ហើយ​។ មិនតែប៉ុណ្ណោះ​លោក​ក៏​បាន​ថ្លែង​សារ​ទាំង​ក្តុកក្តួល​ថា រូបសំណាក ខេមរៈ​ស្រី​ពៅ ប្អូនស្រី​សំណព្វចិត្ត​ខ្ញុំ នឹង​ប៉ា​ម៉ែ​រួមទាំង​បងប្អូន​ទាំងអស់​គ្នា​ពេល​នេះ​រួចរាល់​ហើយ​។​
​លោក​បញ្ជាក់​ក្នុង​ហ្វេ​សប៊ុក​ថា ថ្វី​ត្បិត​ប្អូនស្រី​ខ្ញុំ​មិន​នៅ តែ​កេរ្តិ៍ឈ្មោះ កិត្តិយស​ក្តីស្រលាញ់ ពី​បង​និង​ប៉ា​ម៉ែ​បងប្អូន​យើង​រួម​ទាំង​បងប្អូន​ពូ​មីង​ដែល​គាត់​ស្រលាញ់​គាំទ្រ​ប្អូនស្រី​គឺ​នៅ​ឋិតថេរ​ជា​រៀង​រហូត​សូម​ប្អូន​បាន​ទៅដល់​ឋានសួគ៌​។​

​ជាមួយគ្នា​នេះ​បាន​ធ្វើឲ្យ​ទស្សនិកជន​បង្ហាញ​ការគាំទ្រ​និង​លើកសរសើរ​ទឹកចិត្ត​របស់​លោក ខេមរៈ សិរី​មន្ត ដែល​បាន​បំពេញ​តួនាទី​ក្នុងនាម​ជា​បងប្រុស​ល្អ​ផង​ដែរ​។​សូមបញ្ជាក់​ថា​កញ្ញា​ខេមរៈ​ស្រី​ពៅ​បអូនស្រី​លោក​ខេរៈ​សេរីមន្ត​បាន​ចូលមរ​ណៈ​ភាព​ដោយសារ​ជម្ងឺ​ដែល​មនុស្ស​ភាគច្រើន​វាយតម្លៃ​ថា​ដោយសារតែ​ប្រតិកម្ម​ពី​ការប្រើប្រាស់​ថ្នាំ​គីមី​ថែ​សម្រស់​។​លោក​ខេមរៈ​សេរី​មន្ត​បាន​ចំណាយលុយ​ច្រើន​ម៉ឺន​ព្យាបាល​រហូត​បញ្ជូន​ទៅ​ដល់​ប្រទេស​ឥណ្ឌា​តែ​មិន​អាច​ជួយ​បាន​៕

Filed in: សិល្បៈ កំសាន្ត