សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ហូ​វ៉ាន់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹម​ថា​ទូត​អាមេរិក​ថ្មី​នឹង​ជួយ​រក​ដំណោះស្រាយ ឲ្យមាន​ការដោះលែង លោក កឹម សុខា មាន​សេរីភាព​វិញ​

​លោក​ហូ​វ៉ាន់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹម​ថា​ទូត​អាមេរិក​ថ្មី​នឹង​ជួយ​រក​ដំណោះស្រាយ ឲ្យមាន​ការដោះលែង លោក កឹម សុខា មាន​សេរីភាព​វិញ​

​ភ្នំពេញ ៖ លោក ហូរ វ៉ាន់ មន្ត្រី​ជើងចាស់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​សង្ឃឹមថា លោក W.Patrick Morphy ឯកអគ្គរដ្ឋទូត​ថ្មី សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែល​មកដល់​កម្ពុជា កាលពី​រាត្រី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ នឹង​ជួយ​រក​ដំណោះស្រាយ ឲ្យមាន​ការដោះលែង លោក កឹម សុខា មាន​សេរីភាព​វិញ បន្ទាប់​ពី​ទូត​ថ្មី​បាន ។

​លោក ហូរ វ៉ាន់ “​យើង​សង្ឃឹមថា លោក W.Patrick Morphy​នឹង​មក​ជួយ​រក​ដំណោះស្រាយ​បញ្ហា​កម្ពុជា ឲ្យ​ដោះលែង​លោក​ប្រធាន កឹម សុខា , ស្ដារ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​ប្រគល់​ការទាមទារ​របស់​សហ​គ​មន៍​អឺរ៉ុប​ដើម្បី​សង្គ្រោះ EBA និង​GSP ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ រក្សា​អព្យាក្រឹត្យ បូរណភាព​ទឹកដី​”​។​គឺ​ជួយ​កម្ពុជា មិនឲ្យ​មាន​ការលំអៀង​ទៅចិន ដើម្បី​ស្របតាម​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ។​

​ស្របពេល​នៃ​ការមកដល់​របស់​លោក Patrick Murphy​នេះ ក្រសួងការបរទេស​អា​មេរិក​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​សម្តែង​នូវ​ព្រួយបារម្ភ​ទៅនឹង​ការចាប់​ឃុំខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ក្នុង​ពេល​ថ្មីៗ​នេះ​។ លោកស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បានចាត់ទុក​ការចាប់​ឃុំខ្លួន​នេះ​ថា ធ្វើឡើង​តាម​អំពើ​ចិត្ត និង​បំពាន​ច្បាប់​ថែម​ទៀត​។ ដូច្នេះហើយ លោកស្រី​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ពួកគេ​ឱ្យមាន​សេរីភាព​ឡើងវិញ​។​

​លោក W. Patrick Murphy ដែលជា​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​ការងារ​នៅ​ថ្ងៃ​ដំបូង​របស់​លោក​នៅ​ថ្ងៃទី​១៩​កញ្ញា ដោយ​មាន​ការ​សែនព្រេន នៅផ្ទះ​អ្នកតា​ក្នុង​ស្ថានទូត​។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បញ្ជាក់ថា «​សូម​ស្វាគមន៍​លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy ដែលជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា​! លោក​បាន​ចាប់ផ្តើម​ការ​ងារ​នៅ​ថ្ងៃ​ដំបូង​របស់​លោក​នៅ​ថ្ងៃនេះ ដោយ​មាន​ការ​សែនព្រេន នៅផ្ទះ​អ្នកតា​ក្នុង​ស្ថានទូត​»​។​

​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ដកស្រង់​សំដី​របស់​លោក Heidt កាលពីពេល​កន្លង​ទៅ​ថា លោក Patrick មាន​ប្រវត្តិ​លេចធ្លោ​នៅក្នុង​ការងារ និង​ស្គាល់​តំបន់​អាស៊ីអាគ្នេយ៍​ច្បាស់​ថែម​ទៀត​ផង «​លោក Patrick គឺ​ជា​បេក្ខជន​តែងតាំង​ដ៏​ល្អ​បំផុត​។ លោក​មាន​ប្រវត្តិ​លេចធ្លោ​នៅក្នុង​ការងារ​ស្គាល់​តំបន់​អាស៊ីអាគ្នេយ៍​ច្បាស់ ហើយ​ដឹង​ពី​គោលនយោបាយ​ការបរទេស របស់​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​នេះ​យ៉ាង​ច្បាស់​»​។ លោក Murphy ធ្លាប់ បាន​មក​បំពេញ ទស្សនកិច្ច នៅ កម្ពុជា​ជាច្រើន​ដង​ផងដែរ ក្នុងពេល កាន់តំណែង ជា ឧបកា​រ រង ទទួលបន្ទុក កិច្ចការ អាស៊ី បូ​ព៌ា និង ប៉ាស៊ីហ្វិក ។​

​លោក W. Patrick Murphy ត្រូវបាន​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បានអនុម័ត ឱ្យ​ក្លាយជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ខ្លួន ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៩ រួច​ហើយ​ប្រធានាធិបតី​លោក Trump បាន​បញ្ជូន​ការតែងតាំង​នេះ ទៅ​ព្រឹទ្ធសភា ដែល​យោង​តាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក មាន​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់ «​ប្រឹក្សា និង​ការយល់ព្រម​» លើ​ការតែងតាំង​ទាំងឡាយ ដោយ​ប្រធានាធិបតី ក្នុងនោះ​មាន​ឯកអគ្គរដ្ឋទូត​ផងដែរ​។​

​លោក Murphy ជា​អតីត​ឧបការី​រង​រដ្ឋមន្ត្រីក្រសួង​ការបរទេស ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ជា​សមាជិក​អាជីព​ម្នាក់ នៅក្នុង​កិច្ចការបរទេស​ជាន់ខ្ពស់​។ កន្លងមក​លោក គឺ​ជា​អនុប្រធាន​ទូត និង​ជា​ភារធារី ប្រចាំ​នៃ​ប្រទេស​ថៃ ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៦, នៅ​ប្រទេស Lesotho ពី​ឆ្នាំ​២០០៦ ដល់ ឆ្នាំ​២០០៨ ហើយ​បាន​ធ្វើ​ជា​តំណាង​ស្តីទី​ពិសេស និង​ជា​អ្នកសម្របសម្រួល​គោលនយោបាយ សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៣​។​
​លោក Murphy បានបញ្ចប់ ការសិក្សា ថ្នាក់ បរិញ្ញាបត្រ ពី ការ សាកល វិ ទ្យា​ល័យ Vermont រួម​ជាមួយ​សញ្ញាបត្រ​អនុបណ្ឌិត ពី សាកលវិទ្យាល័យ John Hopkins និង​មហាវិទ្យាល័យ​យោធា និង​បាន បម្រើ ការងារ ក្នុង វិស័យ ការទូត លើស ២៥​ឆ្នាំ ហើយ លោក បាន​កាន់​តំណែង ជាន់ខ្ពស់​ជាច្រើន ផងដែរ ។​

​សូម​រំលឹក​ថា ក្រោយ​ត្រូវ​បាន​តែងតាំង ជា​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ជា​ផ្លូវការ​ជំនួស​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផុត​អាណត្តិ លោក William A. Heidt លោក W. Patrick Murphy បាន​សរសេរ​នៅលើ បណ្ដាញ​ធ្វី​ត​ធ័​រ របស់លោក ជា​ភាសា​អង់គ្លេស​ដែល មាន​ខ្លឹមសារ​ថា ”​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​បាន​ត្រឡប់ មក​ប្រទេស​កម្ពុជា​វិញ​! ពី​គ្រា​ដំបូង​របស់​ខ្ញុំ​នៅ​ទីនេះ​ខ្ញុំ មាន​អារម្មណ៍​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ទន្ទឹងរង់ចាំ​ពង្រឹង​ទំនាក់ទំនង រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​”​។​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ មុន​មក​ដល់​ប្រទេស​កម្ពុជា លោក​ទូត​អាមេរិក​ថ្មី ក៏​ប្ដេជ្ញា​ជួយ​កម្ពុជា​-​អាមេរិក លើ​ការពង្រឹង​កិច្ចប្រតិបត្តិការ ជា​ពិសេស​លទ្ធិប្រជាធិបតេយ្យ​ផងដែរ ។​

Filed in: ព័ត៌មានជាតិ