សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​នឹង​ត្រួតពិនិត្យ​សន្តិសុខ​ពេល​បុណ្យ​ភ្ជុំ​បង្កា​ការប្រមូលផ្តុំ​?

នគរបាល​នឹង​ត្រួតពិនិត្យ​សន្តិសុខ​ពេល​បុណ្យ​ភ្ជុំ​បង្កា​ការប្រមូលផ្តុំ​?

ភ្នំពេញ ៖ បង្កា​ក្រែង​មាន​មាន​ក្រុម​អតីត​អ្នកគាំទ្រ គណបក្សប្រឆាំង​រៀបចំ គម្រោង​ចលនា​ប្រមូលម្តុំ​តាមវ​ត្ត​អារ៉ាម​ពេល​ភ្ជុំ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ដែនដី​ត្រូវ​ពង្រឹង​បន្ថែម នូវ​កិច្ច​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។

​លោក ឃួ​ង ស្រេង មានប្រសាសន៍ថា “​ខែ​នេះ គឺជា​ខែ​ដែល​បងប្អូន​ប្រជាពលរដ្ឋ បាន​និង​កំពុង​ប្រារព្ធ​ពិធី​ភ្ជុំបិណ្ឌ ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ ទាំង​២​ភេទ អាជ្ញាធរ​ដែនដី កម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ពង្រឹង​បន្ថែម កិច្ចការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ទាំង​ការធ្វើដំណើរ​ទៅ​វត្ត​អា​រ៉ា​ម ក៏ដូចជា​ចាកចេញ ពី​ផ្ទះ​ទៅកាន់​បណ្ដា​ខេត្ត​នានា ។ យើង​ត្រូវ​ការពារ​ភូមិឋាន លំនៅឋាន របស់​ពួកគាត់ ពិសេស​លើ​បទល្មើស​ចោរកម្ម លួច ឆក់ ប្លន់​ជាដើម​” ។ លោក​ថា កន្លងមក​បាន​ទប់ស្កាត់​បទល្មើស​ផ្សេងៗ មាន​លក្ខណៈ​ល្អប្រសើរ​ហើយ ប៉ុន្តែ​ត្រូវ​ពង្រឹង​ថែម​ទៀត ដោយ​មិន​បន្ធូរដៃ​ឡើយ​។​

​វិទ្យុ​បារាំង​បាន​ផ្សាយ​ថា​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ណែនាំ​ឲ្យ​ត្រៀម​ទប់ស្កាត់ កម្លាំង​ប្រមូលផ្ដុំ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ។ សម្តេច ស ខេង ចេញ​បញ្ជា​ផ្ទាល់មាត់ ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច នៅតាម​មូលដ្ឋាន​ទប់ស្កាត់ ចលនា​ប្រមូល​នៅ​តាម​វត្ត​អា​រ៉ា​ម​។ បើ​តាម​រដ្ឋមន្ត្រី​មហាផ្ទៃ ពួក​ប្រឆាំង​ក្រៅច្បាប់ នឹង​ចុះ​ទៅ​តាម​វត្ត​អារាម រៀបចំ​ផែនការ​ខ្មៅ​។ ទោះជា​យ៉ាងណា​សម្តេច​ក្រឡាហោម​បាន​និយាយ​បង្កា​ថា​លោក​មិន​បាន​ហាម​មិនឲ្យ​ប្រជាពលរដ្ឋ​មក​ធ្វើបុណ្យ​ភ្ជុំ​នោះទេ​។​

​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​ដែរថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​កងកម្លាំង​សមត្ថកិច្ច ចំនួន​២៣៥១​នាក់ ដាក់ពង្រាយ​ការពារ​សន្តិសុខ សុវត្ថិភាព​ពលរដ្ឋ នៅ​តាម​វត្ត​អារាម​ចំនួន​១៤៩​វត្ត និង​នៅ​កន្លែង​ផ្សេងៗ​ទៀត ក្នុង​រាជធានី​ភ្នំពេញ ។​

​សម្រាប់ ការសម្រួល​ចរាចរណ៍​ផ្លូវគោក​វិញ លោកស្នងកា​រថា បាន​និង​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន បើ​ទោះបី​កំពុង​ភ្លៀង​ធ្លាក់​ក៏ដោយ ក៏​កម្លាំង​សមត្ថកិច្ច នៅតែ​ឈរជើង តាម​គោលដៅ​របស់​ខ្លួន ។​ក្រៅ​ពី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ពេល​ភ្ជុំ​មិនសូវមាន​មនុស្ស​នោះ​នៅតាម​បណ្តា​ខេត្ត​លោក​នាយ​ឧត្តមសេនីយ៍នេត​សាសវឿន​អគ្គស្នងការ​នគរបាលជាតិក៏​បាន​ដាក់ចេញ​ផែនការឲ្យ​នគរបាល​ចេញ​កម្លាំង​ការពារផ​ង​ដែរ​៕

Filed in: ព័ត៌មានជាតិ