ក្រចេះ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយម៉ូតូនិងរថយន្ដ បណ្ដាលឲ្របុរសម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង៤៥នាទី ល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៣៧៧A ស្ថិតត្រង់ភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។
នគរបាលចរាចរណ៍ស្រុកសំបូរបានឲ្យដឹងថា ករណីគ្រោះថ្នាក់ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នេះ បណ្ដាលមកពីម៉ូតូជិះរ៉េចង្កួតចូលខាងឆ្វេងដៃរថយន្ដក្នុងទិសដៅធ្វើដំណើរពីលិចទៅកើត ដោយស្របទិសគ្នា ប៉ុន្តែមិនយ៉ាងមេច ដល់ចំនុចខាងលើ ម៉ូតូរ៉េចង្គូតចូលបណ្ដាលឲ្យរថយន្ដបុកតែម្ដង ។
អ្នកបើកបរម៉ូតូឈ្មោះ ភ្លៅ កក្ដដា ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់នៅនិងកន្លែងកើតហេតុ។
ដោយឡែក អ្នកបើកបររថយន្ដឡង់គ្រឹសរ័ កែច្នៃពណ៌ខ្មៅផ្លាកលេខ ភ្នំពេញ ២F ១៩៩២ បើកបរដោយឈ្មោះឌី សាវុធ ភេទប្រុសអាយុ៣៦ រស់នៅភូមិអង្គ្រង់ ឃុំប្រជ្រៃស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគីរី បានរត់គេចខ្លួនបាត់ ។
បច្ចប្បន្ន សាកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យគ្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកវត្តុតាងទាំងម៉ូតូនិងរថយន្ដតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕