សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្ទះ​គំរូ​ដែល​អាជ្ញាធរ​អប្សា​រា​អនុញ្ញាតិ​ឲ្យ​សាងសង់​ក្នុង​តំបន់​អង្គរ​ក្នុងពេល​រដ្ឋ​ដាក់​ផែនការ​បង្កើត​ក្រុង​សៀមរាប​ថ្មី​!

​ផ្ទះ​គំរូ​ដែល​អាជ្ញាធរ​អប្សា​រា​អនុញ្ញាតិ​ឲ្យ​សាងសង់​ក្នុង​តំបន់​អង្គរ​ក្នុងពេល​រដ្ឋ​ដាក់​ផែនការ​បង្កើត​ក្រុង​សៀមរាប​ថ្មី​!

សៀម​រាម​៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់ចេញ​នូវ​គោលការណ៍​គំរូ​សាងសង់​លំនៅដ្ឋាន​បែប​ខ្មែរ​បុរាណ​ដល់​អ្នកស្រុក​អង្គរ​។ ផ្ទះ​បែប​បុរាណ​ខ្មែរ ជា​ប្រភេទ​ផ្ទះ​បាន​កសាង​ខ្ពស់​ផុត​ពី​ដី ជា​ប្រភេទ​សំណង់​ស្រាល គ្មាន​ការជីក​គ្រឹះ​ជ្រៅ​ទៅក្នុង​ដី និង​មាន​ទម្រង់​៥​ប្រភេទ ដោយ​ប្រភេទ​នី​មួយៗ​មាន​ភាពខុសគ្នា​ត្រង់​រចនាបថ​នៃ​ដំបូល ។

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឱ្យ​អ្នកស្រុក​អង្គរ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ ក្នុងនោះដែរ ផ្ទះ​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​សាងសង់ គឺជា​ប្រភេទ​ផ្ទះ​ដែល​មាន​រចនាបថ​បែប​ខ្មែរ មាន​ចំនួន​៥​ប្រភេទ គឺ​ប្រភេទ​ផ្ទះ​ខ្មែរ ឬ​កឹង ប្រភេទ​ផ្ទះ​រោង​(​ផ្ទះ​កន្តាំង​) ប្រភេទ​ផ្ទះរោងដោល ប្រភេទ​ផ្ទះ​រោង​ឌឿ​ង និង​ប្រភេទ​ផ្ទះ​ប៉ិត​។ ប្រភេទ​ផ្ទះ​ផ្សេង​ក្រៅពី​នេះ មិន​ត្រូវបាន​អនុញ្ញាត​ឡើយ ដូចជា​ផ្ទះ​តៀម ផ្ទះល្វែង​មួយ​ជាន់ ឬ​ច្រើន​ជាន់ ឬ​សំណង់​ទាំងឡាយណា​ដែល​មាន​ការជីក​គ្រឹះ​ជ្រៅ​ទៅក្នុង​ដី និង​មាន​លក្ខណៈ​ទំនើបកម្ម​។​

​អាជ្ញាធរ​ជាតិ​អប្សរ​ក៏​បាន​គិតគូ​ដល់​ថ្នាំ​ពណ៌​ផ្ទះ ដំបូល​ត្រូវធ្វើ​អំពី​ក្បឿង​ប្រើ​ពណ៌​ដី​ដុត ឬ​ពណ៌​ស៊ីម៉ងត៍ ហ្វ៊ី​ប្រូ ឬ​ស័ង្កសី​ត្រូវ​ប្រើ​ពណ៌​ក្រហម ឬ​ពណ៌​បៃតង ជញ្ជាំង​ឥដ្ឋ​ខាងក្រោម​អាច​លាប​ពណ៌​ស៊ីម៉ងត៍ ឬ​ពណ៌​ដី​លែង ឱ្យ​ស្រគាំ​ទៅ​នឹង​ពណ៌​ឈើ ចំណែកឯ​ជញ្ជាំង ទ្វារ បង្អួច ដែល​ធ្វើ​អំពី​ឈើ​ត្រូវ​ទុក​សាច់​ឈើ​ធម្មជាតិ ឬក៏​លាប​ពណ៌​ដូច​ឈើ​ធម្មជាតិ​។ ពណ៌​ក្រៅពី​នេះ​ដែល​មាន​សភាព​ស្រស់​ឆើត​ឆាយ ត្រូវ​បាន​ហាមឃាត់ ពុំ​អនុញ្ញាត​ឡើយ​។​

​ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​ក្នុង​តំបន់​១ និង​តំបន់​២ អាច​រុះរើ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន ត្រូវ​មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជាមុន ដូច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ នស​/​រកត​/០១៩៩/១៩ ចុះ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​១៩៩៩ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល លេខ​០២ បប ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០០៤ ព្រមទាំង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល លេខ ៧០ សសរ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤​។​

​ក្រៅ​ពី​ការ​អារ​អភិរក្ស័​ការពារ​តំប​ន់​បេតិក​ភ​ណ្ឌ័ជាតិ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​សាងសង់​ទីក្រុង​សៀមរាប​ថ្មី​មួយ ដែល​មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ ពី​ទីក្រុង​សៀមរាប​បច្ចុប្បន្ននេះ​។ នេះ​បើ​តាម​លើកឡើង​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ក្នុង​ខេត្ត​សៀមរាប​។​

​លោក​រដ្ឋមន្ត្រី បានឲ្យដឹងថា ដើម្បី​ត្រៀម​ខ្លួន​ទទួល​វត្តមាន​ភ្ញៀវទេសចរ ដែល​នឹង​មាន​ការកើនឡើង​នា​ពេល​ខាង​មុខ​នោះ គណៈកម្មការ​អន្តរក្រសួង​នេះ ក៏​មាន​គម្រោង​សិក្សា​បង្កើត​ក្រុង​សៀមរាប​ថ្មី​មួយ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នោះ ក៏​បាន​ប្រកាស​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជា​ចាំបាច់​នេះ ត្រូវបាន​ធ្វើឡើង​នា​ឱកាស​កិច្ចប្រជុំ​លើក​ទី​៣ របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ នៅ​ខេត្ត​សៀមរាប​។ ដោយ​ដាក់​ចេញ​គម្រោង​ផែនការមេ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ផែនការ​សកម្មភាព​ការងារ​អនុវត្តន៍ ចំពោះមុខ​រយៈពេល​ខ្លី ឆ្នាំ​២០១៩-២០២០ ក្រោម​ទិស​ស្លោក «​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​ឱកាស​»​។​

​ក្រៅ​ពី​ផែនការ​បង្កើត​ក្រុង​ថ្មី​គម្រោង​ដាក់​ភ្លើង​បំភ្លឺ​ពេលយប់​( Angkor Night) គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​ចំនួន​៤ សម្រាប់​ដាក់​បញ្ចូល​ក្នុង​ផែនការ​ចំពោះមុខ ដើម្បី​ដោះស្រាយ​បន្ទាន់​នូវ​បញ្ហា​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​មកលេង​ខេត្ត​សៀមរាប​ផងដែរ​។ គម្រោង​ដាក់​បញ្ចាំង​អំពូល​ភ្លើង​ហ្វា​តាម​ប្រាសាទ​អង្គរវត្ត​នេះ​ធ្លាប់​ត្រូវបាន​ដាក់ចេញ​ម្តង​ហើយ​តែ ត្រូវបាន​ផ្អាក​ទៅ​វិញ​កាលពី​ខែ​ឧសភា ឆ្នាំ​២០០៩ បន្ទាប់​ពី​មាន​ការរិះគន់​ថា​ធ្វើឲ្យប៉ះពាល់​ដល់​ប្រាសាទ​។ ការសិក្សា ដាក់ឱ្យ​ដំណើរការ​គម្រោង​ទស្សនា​ប្រាសាទ​អង្គរ​ពេល​រាត្រី​តាមរយៈ​ការ​បញ្ចាំង​ភ្លើង និង​ការ​ទស្សនា​ក្រៅ​ប្រាសាទ​នោះ គឺ​ត្រូវតែ​ការពារ​សុវត្ថិភាព​ប្រាសាទ និង​វត្ថុ​បុរាណ ព្រមទាំង​សុវត្ថិភាព​របស់​ភ្ញៀង​ទេសចរ​ផងដែរ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា​ចំនួន​ភ្ញៀវទេសចរ​ទៅ​លេង​ខេត្ត​សៀមរាប​បាន​ធ្លាក់ចុះ​រង្វង់​៩%​និយាយ​ជា​រួម​។ និយាយ​ដោយឡែក​ចំនួន​អ្នកទេសចរ​ចិន​ក៏​ធ្លាក់ចុះ​៨% ខណៈ​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េ​ក៏​ធ្លាក់ចុះ​ពី​២០%​ទៅ​៣០%​។ ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​នៅ​ទូទាំង​ប្រទេស​បែរជា​មាន​ការកើនឡើង​ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​តែម្តង​។​

Filed in: ព័ត៌មានជាតិ