សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយ​ឧត្តមសេនីយ៍ឈុំ​សុជា​តិចុះ​ផ្ទាល់​ដឹកនាំ​កម្លាំង​រុករក​ពលរដ្ឋ​ខ្មែរ​ដែល​បាត់​ខ្លួន​សង្ស័យ​ទឹកជំនន់​អូស​យក​

នាយ​ឧត្តមសេនីយ៍ឈុំ​សុជា​តិចុះ​ផ្ទាល់​ដឹកនាំ​កម្លាំង​រុករក​ពលរដ្ឋ​ខ្មែរ​ដែល​បាត់​ខ្លួន​សង្ស័យ​ទឹកជំនន់​អូស​យក​

ភ្នំពេញ ៖ ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ បាន​បាត់​ខ្លួន​ក្នុង​ដី​ថៃ​ក្នុងចំណោម​៧​នាក់​ដែល​បាន​ចូល​ហើយ​រង​គ្រោះ​ដោយ​ទឹកជំនន់​កាលពី​ថ្ងៃ​ទី​១៧​កញ្ញា ។ នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នា​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កម្លាំងចម្រុះ​២៥​នាក់ ដែល​មាន​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​សហការ​ជាមួយ​ភាគី​ថៃ និង​ប្រជាពលរដ្ឋ​បន្ត​ប្រតិបត្តិ​ការរុករក​ប្រជា​ពលរដ្ឋ​ខ្មែរ ចំនួន​២​នាក់ ដែល​បាន​បាត់​ខ្លួន នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោ​ក ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩​។

​ប្រតិបត្តិការ​នេះ កំពុង​ទទួល​បាន​ការ​យកចិត្តទុកដាក់ និង​បញ្ជារ​ផ្ទាល់​ពី ឯកឧត្តម គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខណៈ​ដែល​ក្រុមការងារ កំពុងតែ​មមាញឹក​ក្នុង​ប្រតិបត្តិ​ការរុករក​។​ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩​មាន​រយៈពេល​២​ថ្ងៃ​អ្នកភូមិ​បាន​ប្រទះឃើញ​ស្បែកជើង​១​គូ​និង​មួក​១ រួម​និង​ពោះវៀន​នៅ​កន្លែងកើតហេតុ​ស្ថិតនៅ​ចំណុច​ពាម​តា ភូមិ​អូរ​ត្រែង ឃុំ​តា​តោ​ក ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជាប់​ទល់​ដែនកម្ពុជា​-​ថៃ ។​

​ប្រពន្ធ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​បាត់​ខ្លួន​អះអាង​ប្រាប់​នគរបាល​ប៉ុស្ថិ៍​រដ្ឋបាល​ឃុំ​តា​តោកថា​ស្បែកជើង​និង​មួក​នោះ​ពិត​ជា​របស់​ប្តី​គាត់​ប្រាកដ ។ ដោយឡែក​ពោះវៀន​ដែល​គេ​ប្រទះ​ឃើញ​ជា​មួយ​ស្បែកជើង​និង​មួក មិនទាន់​មាន​ការអះអាង​ថា​ជា​ពោះវៀន​របស់​ជនរងគ្រោះ​រឺ​ពោះវៀន​សត្វ​នោះទេ ។ ជុំវិញ​បញ្ហា​នេះ អភិបាលខេត្ត​ដំបង​ស្តីទី លោក ហឿង សុគន្ធ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឲ្យដឹងថា ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ​បាត់​ខ្លួន​ក៏​មាន​ការចូលរួម​សហកា​រ​ពី​សមត្ថកិច្ច​ថៃ ពីព្រោះ​ចំណុច​ដែល​ជនរងគ្រោះ​បាត់​ខ្លួន​នៅលើ​ភ្នំ ស្ថិត​នៅក្នុង​ទឹកដី​ថៃ ដោយ​ភាគី​ថៃ​គេ​កំពុង​បន្ត​ស្រាវជ្រាវ​រក​រុក​ជាមួយ​សមត្ថកិច្ច​កម្ពុជា ។​

​សូមញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​៧​នាក់ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោ​ក ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​ឡើង​លើ​ភ្នំ​ចំណុច ពាម​តា ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​អូរ​ត្រែង ឃុំ​តា​តោ​ក ស្រុក​សំឡូត ដើម្បី​រក​វល្លិ៍​និង​បរបាញ់​សត្វ ខណៈ​ប្រជាពលរដ្ឋ​ទាំង​៧​នាក់​កំពុង​នាំគ្នា​អង្គុយ​អាំង​ភ្លើង​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រោះ​ទឹក​បណ្តាលឲ្យ​បាក់​ដី​ភ្នំ​ពី​ផ្នែក​ខាងលើ​មកក្រោម​នាំ​ពួកគេ​ទាំង​៧​នាក់​រត់​គេចខ្លួន ។​

​ពេលនោះ​មាន​ពលរដ្ឋ​៥​នាក់​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព​គ្រាន់តែ​មាន​ម្នាក់​ប៉ុណ្ណោះ​បាន​រងរបួស​ដោយ​ឡែក​២​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន ។ ជនរងគ្រោះ​ទាំង​២​នាក់​មាន​ឈ្មោះ ផាន់ វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ឈ្មោះ ឆាង កុយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ចំណែក​អ្នក​រង​របួស​មាន​ឈ្មោះ ទ្រី កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោ​ក ស្រុក​សំឡូត ។​

Filed in: ព័ត៌មានជាតិ