សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គយ​ច​លត័​ព្រែកចាក​កៀ​បប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​!

​គយ​ច​លត័​ព្រែកចាក​កៀ​បប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​!

​ខេត្ត​កំពត​៖ ប្រជាពលរដ្ឋ​ជា​អ្នក​ដឹកទំនិញ​ដោះដូរ​តាម​ព្រំដែន​ប្រមាណ​ជាង​៥០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​បិទផ្លូវ​ផ្លូវជាតិ​លេខ​៣៣​នៅមុខ​ស្នាក់ការ​គយ​ចល័ត នៃ​ឃុំ​ឫស្សី​ស្រុក​ខាងលិច នៅវេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩ តវ៉ា​ឲ្យ​បញ្ចុះ​តម្លៃ​លើ​សេវា​ដឹកជ​ញ្ជូ​ន​ទំនិញ​តាម​ម៉ូតូ និង​រថយន្ត​។

​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ សាយ កេត រស់នៅ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច បានបញ្ជាក់​អះអាងថា បញ្ហា​ដែល​ពួកគាត់​បបួល​គ្នីគ្នា​មក​តវ៉ា​នេះ គឺ​សំដៅ​តែ​លើ​អង្គភាព​គយ​ចល័ត​មួយគត់ ដែល​បច្ចុប្បន្ន​ដាក់​ស្នាក់ការ​នៅ​ជិត​រង្វង់​មូល​ភូមិ​លក នៃ​ឃុំ​ឫស្សី​ស្រុក​ខាងលិច​កៀប​ពេក​។​

​ពួកគាត់​រកស៊ី​ប្រកប​មុខរបរ​ដឹកទំនិញ​ដោះដូរ​តូចតាច​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បែបនេះ​ជាង​១០​ឆ្នាំ​មកហើយ ។​កន្លង​មក​អង្គភាព​គយ​ចល័ត​បាន​យក​តម្លៃ​សេវា​តាម​មធ្យោបាយ​ដឹកជញ្ជូន​នានា ពិសេស​ម៉ូតូ​ដែល​ដឹក​ទំនិញ​ឆ្លងកាត់​ចាប់ពី​២​ម៉ឺន​រៀល ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​(​ក្នុង​១​ជើង​) ។​តែ​ពេល​ចុងក្រោយ​នេះ​អង្គភាព​គយ​ចល័ត​បែរជា​ឲ្យ​ពួកគាត់​បង់​សេវា​ដឹកជញ្ជូន​រហូតដល់​១​លាន​រៀល​(​ក្នុង​១​ជើង​)​លើស​មុន​ជាង​៣០​ដង​ឯណោះ តើ​ឲ្យ​ពួកគាត់​ទៅ​រក​លុយ​ឯណា​បាន​គ្រប់​ចំនួន​បង់​ឲ្យទៅ ណាមួយ​ក​ម្រឹត​នៃ​ប្រាក់ចំណូលរ​ក​បាន​នោះ ។​

​ករណីយ៍​នេះ​លោក យី ថុល ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ព្រែក​ចាក បាន​លើកឡើង​ថា ការដំឡើង​ពន្ធ​រាល់​មុខទំនិញ​បែបនេះ​គឺ​ដោយសារ​គោលការណ៍​ខាងលើ តម្រូវ​ឲ្យ​ស្ថាប័ន​របស់​លោក​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យបាន​គ្រប់​ចំនួន ទើប​តម្លៃ​សេវា​បង់ប្រាក់​អាច​ប្រែប្រួល​? ប៉ុន្តែ​បើ​មាន​សំណូមពរ​ពី​បងប្អូន​អាជីវករ​ដែល​រកស៊ី​ដឹក​ទំនិញ​ឲ្យ​បញ្ចុះ​តម្លៃ​លើ​មធ្យោបាយ​បែបនេះ​ទៅហើយ លោក​នឹង​សុំ​យោបល់​ពី​ថ្នាក់លើ ដើម្បី​រក​ដំណោះស្រាយ​ជូន​នៅពេល​ក្រោយ​?​។​ប្រការ​នេះ​ធ្វើឲ្យ​គេ​ឆ្ងល់​ថា​ហេតុអី​បាន​បាត់​ចំណូល​ពន្ធ​ហើយម​ក​កៀប​ពលរដ្ឋ​ចឹង​?​។​

​លោក ង៉ែត សាវឿន ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក៏​បាន​បើក​កិច្ចប្រជុំ​នៅ​ស្នាក់ការ​នៃ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រួម​និង​អាជីវករ ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា ដោយ​ខណៈ​នោះ​ប្រធាន​ស្នាក់​ការ​ក៏​បាន​ជំរុញ​ដល់​ស្ថាប័នគយ​ដែលជា​អង្គភាព​ជំនាញ ជួយ​បន្ធូរបន្ថយ​នូវ​តម្លៃ​សេវា​ដឹកជញ្ជូន​ដល់​បងប្អូន​អាជីវករ ពិសេស​ពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ដើម្បី​បង្ក​ភាពងាយស្រួល​ឲ្យ​ពួកគាត់​បាន​ដោះដូរ​ទំនិញ​តាម​ព្រំដែន​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​ងាយស្រួល ស្របតាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​តែងតែ​គិតគូរ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស ដោយ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ដាច់បាយ​ស្លាប់​នោះឡើយ​។​

​លោក ង៉ែត សុផល អភិបាលរង​ស្រុក​កំពង់ត្រាច ក៏បាន​លើកឡើង​ដោយ​បាន​ណែនាំ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​ខាងលើ​ឲ្យ​យល់​អំពី​ច្បាប់​និង​ទម្លាប់ ដូចជា​ករណី​បិទផ្លូវ​ធ្វើ​បាតុកម្ម​ដើម្បី​តវ៉ា​នេះ​ជាដើម គឺ​ខុស​នឹង​ច្បាប់​ទាំងស្រុង​។​លោក​ថា លើក​ក្រោយ​បើ​បងប្អូន​មាន​បញ្ហា​អ្វីមួយ គួរ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ដែនដី​ជាមុនសិន ព្រោះថា​ការ​ធ្វើ​បាតុកម្ម​ត្រូវ​សុំច្បាប់​ពី​ក្រសួង​មហាផ្ទៃ​ជា​មុន​សិន ដោយ​យើង​មិន​អាច​ធ្វើឲ្យ​ប្រាសចា​ក​នឹង​ច្បាប់​បែបនេះ​ឡើយ​។ ក្នុងនាម​គណៈ​អភិបាលស្រុក​កំពង់ត្រាច លោក​ក៏​សូមឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​យោគយល់ អធ្យាស្រ័យ​ដល់​ពលរដ្ឋ​ដែលរ​កសី​ុ​ដឹកទំនិញ​នៅ​ច្រក​ព្រំដែន​នេះ​ផង ព្រោះ​ពួកគាត់​សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​ក្នុងស្រុក​ប្រកប​មុខរប​រដោះ​ដួរ​កំប៉ិកកំប៉ុក​សម្រាប់ចិ​ញ្ចឹម​ឆ្នាំង​តែប៉ុណ្ណោះ​។​

Filed in: ព័ត៌មានជាតិ