សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បំពាក់អាវុធ​ឲ្យ​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​

​បំពាក់អាវុធ​ឲ្យ​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩ នៅ​មន្ទីរ​បរិស្ថាន ខេត្ត​កំពត មាន​ការប្រគល់​សម្ភារៈ​ប្រើប្រាស់ និង អាវុធ​ជូន​មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ ។ លោក សូ​ត យា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ដែល​ចុះ​បំពាក់អាវុធ​បាន​ណែនាំ​ឱ្យ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ត្រូវបង្កើន​ការយកចិត្ត​ទុក​ដាក់ក្នុង​កិច្ច​បង្ការ​ទប់ស្កាត់​និង បង្ក្រាប​ឱ្យបាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​ស្ថិត​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន ។

​ដោយសារ​តែ​ក្នុង​ដែន​ឧទ្យាន​ជាតិ​មាន​វិសាលភាព ធំ​ល្ហល្ហេវ​នោះ​គឺជា​ទីតាំង​យ៉ាង​គាប់​ប្រសើរ​សម្រាប់​ការដោះដូរ និង ការប្រើប្រាស់​គ្រឿងញៀន​របស់​ជនខិលខូច ហេតុនេះ​ត្រូវ​មាន​ការគិតគូរ​ជា​ចម្បង​លើ បញ្ហា​នៃ​សកម្មភាព​គ្រឿងញៀន ។ ពោល​គឺ​មន្ត្រី​ជំនាញ​ត្រូវ​ដើរល្បាត​គ្រប់​ច្រកល្ហក​ទោះ​ក្នុង​ដង​ជ្រោះ​ឬ​ទី​ព្រៃ​ជ្រៅ​ដើម្បី​តាមដាន​ក្រែង​កើតមាន​ករណី​លួច​លប​ដាំ​រុក្ខជាតិ​មិន​ស្របច្បាប់ ពិសេស​ដើម​កញ្ឆា​ដែល​ជា​វត្ថុ​ធាតុ​សម្រាប់​ផលិត​គ្រឿងញៀន​នោះ ។​

​លោក សូ​ត យា បានបញ្ជាក់​ថា​៖ ពាក់ព័ន្ធ​នឹង​ការប្រគល់​ជូន​អាវុធ​នេះដែរ ប្រធាន​អង្គភាព​ត្រូវ​ទំនាក់ ទំនង​ជា​មួយ​អ្នកជំនាញ​ផ្នែក​អាវុធ​ដើម្បី​ទទួលបាន​នូវ​ការហ្វឹកហាត់​បំណង​ចេះ​ប្រើប្រាស់ ក៏​ដូចជា​ការថែទាំ​ប្រកបដោយ​គុណភាព​ព្រមទាំង​រួចផុត​ពី​ទោសទណ្ឌ​ទាំងឡាយ ។ ម្យ៉ាងទៀត​រាល់​ពេល​ចុះ​បំពេញ ការងារ ដែល​កាន់​អាវុធ​ជាប់​តាម​ខ្លួន​ចាំបាច់​ត្រូវតែ​មាន​លិខិត​បេសកកម្ម ហើយ​គ្រង​ដោយ​ឯកសណ្ឋាន​សម្គាល់​ស្ថាប័ន​ឱ្យបាន​ត្រឹមត្រូវ ។​សូមបញ្ជាក់​ថា​ប៉ុន្មាន​ខែ​មុន​នេះ​មន្ត្រី​បរិស្ថាន​នៅ​មណ្ឌលគិរី​និង​កំពង់ធំ​រង​ការបាញ់ប្រហា​និង​កាប់​ពី​ពួក​ឧក្រឹដ្ឋជន​ព្រៃឈើ​បណ្តាលឲ្យ​រងរបួស​ដែ​ល​មក​ដល់ពេលនេះ​មិន​ទាន់​រក​ឃើញ​ជន​ដៃដល់​មក​ផ្តន្ទាទោស​នៅឡើយ​៕

Filed in: ព័ត៌មានជាតិ