សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្ត្រី​ចំណាស់​ម្នាក់ ស្លាប់​ដោយសារ​លោក កែ សុខន មេ​ប៉ុស្តិ៍​វាលរេញ បាញ់​គំរាម​ជនសង្ស័យ​ចាប់​មិនទាន់បាន​?

​ស្ត្រី​ចំណាស់​ម្នាក់ ស្លាប់​ដោយសារ​លោក កែ សុខន មេ​ប៉ុស្តិ៍​វាលរេញ បាញ់​គំរាម​ជនសង្ស័យ​ចាប់​មិនទាន់បាន​?

ខេត្ត​ព្រះសីហនុៈ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​ភ្លាម​ក្រោយ ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ត្រូវ​គ្រាប់​ភ្លើង​របស់​លោក​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​វាលរេញ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ ចំណុច​ក្រោយ​ផ្សារ​វាលរេញ លើ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នៅ​មិន​ទាន់​រក​អ្នកបាញ់​ឃើញ​?​។

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា​:​មុនពេល​កើតហេតុ លោក កែ សុខន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​វាលរេញ​ដែល មាន​ទីលំនៅ​ភូមិ​ព្រៃនប់​១ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​២​នាក់ មន្ត្រី​ប៉ុស្តិ៍​ម្នាក់ និង​ប្រជា​ការពារ​ម្នាក់ រួម​ជាមួយ​អាវុធ​អាការ​២​ដើម បាន​ចេញ​ល្បាត​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ប្រទះ ជនសង្ស័យ​ម្នាក់ កាន់​កាបូប​គួរអោយ​សង្ស័យ ក៏​ឃាត់​សួរនាំ ពេល​កំពុង​ឆែកឆេរ​មើល​កាបូប ជនសង្ស័យ​ក៏​រត់គេចខ្លួន ។​លោកនាយ​ប៉ុស្តិ៍​រូប​នេះ បាន​បាញ់​ចុះក្រោម ដើម្បី​បង្អាក់​ជនសង្ស័យ​នាំ​ឲ្យ​ផ្លា​តគ្រាប់​ទៅ​ត្រូវ​ស្ត្រី​ម្នាក់​ឈ្មោះ ទូច សុខ អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​កើតហេតុ ដែល​អង្គុយ​ក្បែរ​នោះ បណ្តាលអោយ​រងរបួស​ធ្ងន់​ហើយ​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រួច​ក៏​បាន​ស្លាប់​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​កម្លាំង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​ដល់​កន្លែងកើតហេតុ​ផងដែរ​តែ​មេ​ប៉ុស្តិ៍​ដែល​បង្ក​បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ​ក្នុង​គ្រា​នោះ​បាត់​ដែរ​។ ចំណែក​សាកសព​ស្ត្រី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​សមត្ថកិច្ច​គ្រាន់តែ​ឲ្យដឹងថា​:​បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ដើម្បី​នាំ​ខ្លួន​ជនបង្ក​យក​មក​សាកសួរ​?​។​

​ចំណែក ឯ​លោក ហួ​រយ៉ៃ អធិការ​ស្រុក ព្រៃនប់ នៅពេល​តា​ព្រហ្ម បាន​ទូរស័ព្ទ សួរ ពី​ករណី បាញ់ សម្លាប់​មនុស្ស នោះ​លោក មិន​បាន​ឆ្លើយ បំភ្លឺ ឲ្យបាន​ក្បោះក្បាយ​ទេ ដោយ​និយាយ យ៉ាងខ្លី​ថា កំពុងតែ​ស្រាវជ្រាវ ហើយ​ក៏​បិត​ទូរស័ព្ទ​ទៅ ហាក់បីដូចជា លាក់បាំង នៅ​រឿង កូនចៅ គាត់ ទៅ​បាញ់​សម្លាប់ ?

Filed in: ព័ត៌មានជាតិ