សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រួច​ពី​គុក​អតីត​មេ​អង្គរក្ស័​សព​សម្តេច​ជាស៊ីម​ត្រូវប​ក្ស​តែងតាំង​ឲ្យ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​

​រួច​ពី​គុក​អតីត​មេ​អង្គរក្ស័​សព​សម្តេច​ជាស៊ីម​ត្រូវប​ក្ស​តែងតាំង​ឲ្យ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​

ភ្នំពេញ ៖ លោក ឈឿន ចាន់ថន (​ហៅ ម៉ៅ​) អតីត​មេ​អង្គរក្ស សម្តេច ជា ស៊ីម ត្រូវបាន​សម្តេច សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​លិខិត​តែងតាំង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​ក្រោយពី​សម្តេច​តេជោ​សុំ​លើកលែង​ទោស​ចេញពី​គុក​។

​សេចក្តីសម្រេច​នេះ ធ្វើឡើង​យោងតាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លងទៅ​។​

​សូមបញ្ជាក់​ថា​៖​អតីត​មេ​អង្គរក្ស សម្តេច ជា ស៊ីម លោក ឈឿន ចាន់ថន (​ហៅ ម៉ៅ​) ធ្លាប់​ត្រូវបាន​តុលាការយោធា​ផ្តន្ទាទោស រយៈពេល​១៥​ឆ្នាំ ពាក់ព័ន្ធ​បទល្មើស​រំលោភ​លើ​ទំនុកចិត្ត បំផ្លិចបំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត លក់ដូរ និង​ចែកចាយ​អាវុធ បំផ្លិចបំផ្លាញ​សម្ភារៈ​យោធា​សម្រាប់​បម្រើ​ការប្រយុទ្ធ និង​ខ្វះ​ការទទួលខុសត្រូវ ក្នុង​ការដឹកនាំ​គ្រប់គ្រង​អង្គភាព​។​

​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ​តាម​សំណើ​នាយករដ្ឋមន្ត្រី​ព្រះអង្គ បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ដល់​ទណ្ឌិត ឈឿន ចាន់ថន ហើយ​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​។​គេ​មិនដឹងថា​តើ​ជំហាន​ខាងមុខ​លោក​ឈឿន​ចាន់ថន​អាច​នឹង​ឡើង​ជា​អ្វី​ទៀត​នោះ​ទេ​វា​ស្រេច​លើក​នាយករដ្ឋមន្ត្រី​៕

Filed in: ព័ត៌មានជាតិ