សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជលផល​ខេត្ត​កំពង់ឆ្នាំង​និង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​ចុះបង្ក្រាប​ក្រោយ​ពី​រង​ការ​ចោទ​ថា​បើក​ដៃ​អោយ​មេ​ឈ្មួញ​រត់ការ​របាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​?

ជលផល​ខេត្ត​កំពង់ឆ្នាំង​និង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​ចុះបង្ក្រាប​ក្រោយ​ពី​រង​ការ​ចោទ​ថា​បើក​ដៃ​អោយ​មេ​ឈ្មួញ​រត់ការ​របាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​?

ខេត្ត​កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ទី​១៦/​ខែ​កញ្ញា​ឆ្នាំ​២០១៩ នេះ​កម្លាំង​ជំនាញ​រដ្ឋ​បា​ជលផល​ខេត្ត​ដឹកនាំ​ដោយ​លោក​លី ឡា​នាយខ​ណ្ឌ​ជលផល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ជលផល សហកា​រណ៍​ជាមួយ​ក្រុម​ចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​ស្រុក​កំពង់លែ​ង​ចុះបង្ក្រាប មាន​៣​ចំណុច​ធំៗ​គឺ​មាន​ចំពុច​កុក​ពង សោកម៉ោក និង​ចំណុច​ក្បាល​ស្រែ ដែល​ចំណុច​ទាំងនេះ​គឺ​ស្ថិត​ក្រៅ​តំបន់​ឡូត៍​អភិរក្ស​ទាំង​អស់ មិន​មែន​ក្នុង​តំបន់​អភិរក្ស​នោះទេ​។

​ចំណែក​ត​បន់​មួយចំនួនទៀត​ដូចជា​វាលភក់ ព្រែក​ទន្លា​បាន​ធ្វើ​ការអប់រំ​ណែនាំ​អោត​កាត់បន្ថយ​ចេញ​ដោយ​អនុញ្ញាត​អោយ​ដាក់​ប្រវែង​ទៅតាម​ការកំណត់​ស្របតាម​ច្បាប់​ស្ដីពី​ជលផល​។​លទ្ធផល​បង្ក្រាបបាន​មានរ​បាំងសាច់​អួន​ប្រវែង​ជាង​៤០០​ម៉ែត្រ បង្គោល​ជាង​២០០​ដើម លប​លូ​១១​មាត់ ចាក់​លែង​កូន​ត្រី​បាន​ប្រមាណ​ជាង​៣០Kg​។​

​សូមបញ្ជាក់​ថារ​បាំងសាច់​អួន​ទំនើប​ក្រឡា​ញឹក​ដាក់​ស្ទាក់ចាប់​ត្រី​លាតសន្ធឹង​តាម​ចរន្តទឹក​ហូរ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ចាប់ពី​រដូវ​បិទ​នេសាទ​រហូត​ដល់​រដូវ​បើក​នេសាទ​វិញ​មាន​រាប់​រយ​កន្លែង​។​កន្លែង​នីមួយៗ​ចាប់ពី​៥០០​ម៉ែត្រ រហូតដល់​ជាង​១០០០​ម៉ែត្រ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​គ្មាន​វិធានការណ៍​បង្ក្រាប​សោះឡើយ​។ នេះ​បើ​តាម​សេចក្តី​រាយ​កាណ៍​ប្រជា​នេសាទ​លក្ខណះ​គ្រួសារ​។​

​ជាក់ស្តែង​សហការី​បាន​ចុះ​ផ្ទាល់​ថត​រូបភាព​នៅ ចំណុច​តំបន់​អភិរក្ស (​កុក​ពង​)(​ព្រែក​តា​ថាស​)(​ព្រែក​តា​លា​)​និង​ចំនុច​(​ក្បាល​ស្រែ​)​រហូត​ដល់​ចុង​ព្រែក​ស្ថិត​ក្នុង​ភូមិ​ស្ល​ត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង របាំង​លប​ក្រឡា​ញឹក​ទាំងនេះ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​វិធានការណ៍​បង្ក្រាប​នៅឡើយ​ទេ ។​

​ប្រជាពលរដ្ឋ​អ្នក​រាយ​មង​ចង​សន្ទូច​នៅ​តំបន់​នោះ​បាន​អោយដឹងថា​របាំង​សាច់​អួន​ទំនើប​ក្រឡា​ញឹក​គេ​ដាក់​ស្ទាក់​ចាប់​ត្រី​គ្រប់​ប្រភេទ​ជាពិសេស​ត្រី​ល្អិតៗ​(​ត្រី​នុយ​)​ដឹកយក​ទៅ​លក់​ចែកចាយ​ធ្វើ​ជា​ចំណី​ត្រី​ឆ្តោ និង​ត្រី​រ៉​ស់ ។​ចាប់តាំងពី​រដ្ឋាភិបាល​អនុញ្ញាត​អោយ​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ឡើងវិញ​ដោយ​ប្រើ​ចំណី​សិប្បនិម្មិត ក្រុម​អ្នករកស៊ី​បទល្មើស​ទាំងនោះ​មាន​លេស​ចិញ្ចឹម​ត្រី​ឆ្តោ ដោយ​ចំណី​ត្រី​ល្អិត​ជា​អាហារ ដែលនាំអោយ​មាន​ការដាក់​របាំង​លប​ក្រឡា​ញឹក​ជាពិសេសរ​បាំង​ស្បៃ​មុង​មាន​ការកើនឡើង ។​

​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ខាងលើ បាន​ចោទ​ថា​៖ វត្តមានរ​បាំង​ណ​រ៉ាវ លប​(​បរ​)​ឬ​រ៉ូយ៉ាល់​សាច់​អួន​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ការកើនឡើង​ដោយសារ​តែ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក លី​ឡា​និង​លោក​ឌុល ច័ន្ទ​ឌី នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​បើកដៃ​ក្រោម​ការទទួលយក​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ ដោយ​មាន​អ្នក​រត់ការ រស់នៅក្នុង ភូមិ​ស្លត ឃំ​ុ​ផ្លូវទូក ស្រុក​កំពង់លែង និង មាន ឈ្មោះ​១.​ឈ្មោះ​ក្រេត​២.​ឈ្មោះ​ហួរ​.៣.​ឈ្មោះ​វុទ្ធ​នៅ​មាន​ច្រើន​នាក់​ទៀត ។​

​នៅ​ក្នង ខេត្ត​កំពង់ឆ្នាំង បទល្មើស​នេសាទ គេ​សង្កេតឃើញ​មាន​ជា​រៀងរាល់ឆ្នាំ ឯ​ការនេសាទ​ដោយ​ប្រើ​ឧបករ​ខុស​ច្បាប់ក៏​មាន​ទៅ​តាម​រដូវ រដូវវស្សា​ឈ្មួញ​នេសាទ​ដោយ​ប្រើ​ឧបករ​របាំង​លប​(​បរ​)​ណ​រ៉ាវ និង​របាំង​ស្បៃ​មុង​។​ល​។​នៅ​រដូវប្រាំង​គឺ​ចាប់ពី​ពាក់កណ្តាល​ខែ​តុលា​ទៅ ឧបករ​ល្មើស​មានចំរុះ ទាំង​របាំង​. អួន​គូរ .​យ៉ាំង​កាវ .​ស៊ី​ប​.​នាម​.​មង​គ្រប​. ឧបករ​ទាំង​(៥)​ប្រភេទ​នេះ​សរុប​ទាំង​តូច​ទាំង​ធំ មាន​មិនតិច​នោះទេ​។​

Filed in: ព័ត៌មានជាតិ