សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?…!!!

​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?…!!!

​ខេត្ត​បន្ទាយមានជ័យ ៖ ប្រភពព័ត៍មាន ចេញ​ពី​មន្ទីរ​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ បានអោយ ដឹង ថា​៖ “​ប្រធាន​មន្ទីរ​សូរិយោដី​ថ្មី នឹង​ប្រកាស៍​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​”​ក្រោយ​ពី​ផ្ទុះ​រឿងអាស្រូវ​។​គេ​មិនដឹងថា​តើ​លោក ប្រាក់ ប៉ូ​លី​ដែល​មាន​លុយ​មហាសាល​ក្នុងតួនាទី​នឹង​ត្រូវ​បាន​គេ​យក​ទៅ​ណា​ទេ​តែ ប្រភព​បន្តថា​៖ ប្រហែល​អោយ​លោក ប្រាក់ ប៉ូ​លី ដាក់​ទៅ​ក្រសួង សិន​!​។

​ប្រភព បញ្ជាក់ថា​៖ ឯកឧត្តម ជា សុផារ៉ា ចុះហត្ថលេខា តែងតាំង​អ្នកថ្មី កាលពី​ថ្ងៃ​ទី​១២​កញ្ញា​! ។ ប្រភព បានអោយដឹង​ទៀត​ថា​៖​មាន សំណង់​មិន​ប្រក្រតី ត្រូវបាន​រកឃើញ​នៅ​ក្រុង​ប៉ោយប៉ែត​ជាង ៧០០​ករណី ។​អ្នកក្រុង​ប៉ោយប៉ែត មួយចំនួន ធ្វើ​សំណង់​នោះ កំពុង​ស្រក់​ទឹកភ្នែក តែ​មិនមែន​យំ​ស្តាយ​លោក ប្រាក់ ប៉ូ​លី ទេ គឺ​យំ​ស្តាយ​លុយ ដែល​សំណង់​មិន​រួច ហើយ​ប្លង់ដី ដែល លោក ប៉ូ​លី យក​លុយ​ហើយ មិនបាន​ធ្វើ​អោយ​ពួកគាត់​រួចរាល់​ទេ​។​

​សេចក្តីរាយការណ៍​ចេញពី​មន្ត្រី​សូរិយោដី​ក្រុង ដែល​មិន​បាន​ទទួល​ផលប្រយោជន៍​បានអោយដឹង​ទៀត​ថា​៖ ដី​១​កន្លែងៗ លោក ប្រាក់ ប៉ូ​លីន កាត់​ប្លង់ដី ឬ ផ្ទេរ​មាន ចាប់ពី ៥០០០$ ឡើងទៅ ដែល​ទារលុយ​ត្រង់ៗ ដោយ​អោយ​ឈ្មោះ វ៉ិ​ច ជា​មន្ត្រី​សូរិយោដី​ក្រុង ជា​អ្នក​ចុះ​ទៅ​មើល ហើយ​ជួយ​រៀបចំ​ឯកសារ​។ ដូចនេះហើយ ទាំង​សំណង់ និង ប្លង់ដី ដែល​នៅសល់ ដែល​យក​លុយ​គេ​ហើយ​នោះ កំពុងតែ​ប្រឹង ចុះហត្ថលេខា ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ផង​។​

​ចឹង​បើ​៖ “​សំណង់​ដែល​រកឃើញ​មិន​ប្រក្រតី​ជាង ៧០០ ករណី​នោះ បើ ១​កន្លែង​យក តែ ១​ម៉ឺន​ដុល្លារ ចុះ​ជាង ៧០០ ករណី នោះ ប៉ុន្មាន​លុយ​$​ទៅ​?​។ នេះ​មិន​គិត​ពី​សំណង់​នៅក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ ផង ។​សេចក្តីរាយការណ៍​ខាងលើ​នេះ​ប្រជាពលរដ្ឋ សូម​សំណូមពរ​ដល់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ឱម យិន ទៀង ប្រធាន​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ សូម​មេត្តា​ដាក់​ការស៊ើបអង្កេត​ពី​រឿង​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី និង​ប្រាក់ ប៉ូ​លីន ពី​នាក់​បងប្អូន អោយបាន​ស៊ីជម្រៅ​ក្នុង​រឿង​ករណី​ខាងលើ​នេះ​ផង​។​

​កាលពី​ថ្ងៃ​ទី​៣០​ខែកក្កដា​២០១៩ ឯកឧត្ដម ជា សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ បាន​បង្កើត​គណកម្មកា​រ​អធិការកិច្ច​មួយ​ដើម្បី ស៊ើប​អង្គេត​លើ​លោក​ប្រាក់​ប៉ូលី​ប្រធាន​មន្ទីរ​សុរិយោដី​និង​សំណង់ ខេត្ត​បន្ទាយមានជ័យ​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត​អំពើ​មិន​គប្បី​ចំពោះ​ពលរដ្ឋ ជុំវិញ​ការអនុវត្ត​ន៏​ផែនការ​ការងារ​ចុះបញ្ជី​ដីធ្លី​ជាលក្ខណ​ប្រពន្ធ័​នៅ​ខេត្ត​បន្ទាយមានជ័យ​កា​លពី​ថ្មីៗ​នេះ​។​

​សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​ពី​លោក​ប្រាក់​ប៉ូ​លី​ចំ​ពើ​សេចក្តី​រាយាការណ៍​ខាងលើ​នេះ​ជាមិនខាន​!​។​អង្គភាព​យើងខ្ញុំ ស្វាគមន៍​សាមី រងចាំ​ការបកស្រាយ​បំភ្លឺ ជុំវិញ​ករណី​ខាងលើ​ឡើងវិញ រៀង​រាល់​ម៉ោង​ធ្វើការ ៕

Filed in: ព័ត៌មានជាតិ