ខេត្តពោធិសាត់ ៖ យាយ ហេវ ម្ចាស់អាហារដ្ឋានយីហោ កាង ហេវ និងឈ្មោះ កាង ឡាស្ថិតក្នុងភូមិ.ឃុំ ប្រម៉ោយ ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ពាក់ពន្ធ័និងការជួញនិងលកដូសាច់សត្វព្រៃខុសច្បាប់ជិត២០០គីឡូក្រាម។
សមត្ថកិច្ចដែលបានចុះទៅបង្ក្រាបនាពេលនោះ មានកងរាជអាវុធហត្ថ និង អង្កការវ៉ាយអេត ដោយដកហូតនូវវត្ថុតាងជាក់ស្ដែងរួមមានសាច់កាំប្រម៉ាចំនួន ៥៧ គីឡូក្រាម ។ សាច់ សត្វ កេះ ចំនួន ៩ គីឡូក្រាម ។សាច់ជ្រូកព្រៃចំនួន ៦៨ គីឡូក្រាម ។សាច់ឈ្លូសចំនួន ២៨ គីឡូក្រាម ។សាច់កន្ធាយចំនួន ៨ គីឡូក្រាម សាច់ត្រកួតចំនួន ២,៥ គីឡូក្រាម សរុបសាច់សត្វទាំងអស់ចំនួន ១៧២,៥ គីឡូក្រាម ។សមត្ថកិច្ច ជំនាញបានចុះ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនតាមនីតិវិធី ។