សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​!

​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​!

រាជធានី​ភ្នំពេញ​៖ ជនជាតិ​ចិន​សរុប​១០៥​នាក់ មាន​ស្រី​១០​នាក់ ពាក់ព័ន្ធ​ការ​ស្នាក់នៅ​ខុសច្បាប់ និង បើក​លេង​ល្បែង​តាម​អ៊ឺន​ធឺ​ណិ​តត្រូវបាន​កម្លាំងនាយ​ក​ដ្ឋា​ន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ចុះ​ចាប់​កាលពី​យប់​ថ្ងៃទី​៩ ខែកញ្ញា​នៅក្នុង​សាកលវិទ្យាល័យ​បរទេស​មួយ ។

​សមត្ថកិច្ច បញ្ជាក់ថា ប្រតិបត្តិ​ការចាប់ខ្លួន​ជនជាតិ​ចិន​ទាំង​១០៥​នាក់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​អគារ​កម្ពស់​៩​ជាន់​នៃ​អគារ SUN TOWN សាកលវិទ្យាល័យ “Excelpolitan University” នៅតាម​បណ្ដោយ​ផ្លូវ​ទ្រុងមាន់ ស្ថិតក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​ពាក់ព័ន្ធ​ករណី​នេះ ក្រសួង​ការងារ បាន​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការ​ឈប់​ទទួល​ស្គាល់​វិទ្យាស្ថាន​អ៊ិក​សែល​ប៉ូលី​ធាន​“Excelpolitan University” ។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១០ ខែ​កញ្ញា ក្រសួង​ការងារ​បាន​ជូនដំណឹង​ទៅ​សាធារណជន សិក្ខាកាម សិស្ស​និស្សិត ដោយ​បញ្ជាក់​ថា ក្រសួង​សម្រេច​ឈប់​ទទួល​ស្គាល់​វិទ្យាស្ថាន​អ៊ិក​សែល​ប៉ូលី​ធាន (EXCELPOLITAN INSTITUTE)​។​មូលហេតុ​គឺ វិទ្យាស្ថាន​មួយ​នេះ មិន​អនុវត្តន៍​តាម​ស្មារតី​ប្រកាស​ដែល​ក្រសួង បាន​អនុញ្ញាតឲ្យ​ធ្វើ​ការ​បណ្តុះបណ្តាល​។ បញ្ជាក់បន្ថែម​ថា រហូតមក​ដល់​វិទ្យាស្ថាន​នោះ មិនទាន​បាន​ធ្វើ​ការបណ្តុះ​បណ្តាល​នៅឡើយ​ទេ​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លោក ផាន់ លី​វ៉ា ក្រឡាបញ្ជី ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនជាតិ​ចិន ស្ថិត​អគារ​ពាណិជ្ជកម្ម SUNTOWN សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ បាន​ពិនិត្យ​រកឃើញ​ជនជាតិ​ចិន​សរុប​ចំនួន​១០៥​នាក់ (​ស្រី​១០​នាក់​) ពី​បទ​ស្នាក់​នៅ​ខុសច្បាប់ និង​សង្ស័យ​ប្រព្រឹត្ត​ល្បែង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត (VOIP)​។​ដកហូត​វត្ថុតាងៈ​ទូរស័ព្ទដៃ​ចំនួន​១៩១​គ្រឿង​, កុំព្យូទ័រ​យួរដៃ (laptop) ចំនួន​៤​គ្រឿង​, Ipaid ២​គ្រឿង​, កាមេរ៉ា​ចំនួន​២​គ្រឿង​, លិខិតឆ្លងដែន​ចំនួន​៤៧​ក្បាល​, រថយន្ត​១​គ្រឿង​ម៉ាក LEXUS ផ្លាកលេខ​ភ្នំពេញ​2-J9168, MONITER ចំនួន​៩៥​គ្រឿង និង​CASE ចំនួន​៨០​គ្រឿង (​ចាស់​)​។​ជនសង្ស័យ​ខាងលើ បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕

Filed in: ព័ត៌មានជាតិ