សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​

​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​

កម្ពុជា ៖ ពួក​យើង​ជា​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រុម​បង្ក​ដែល​បាន​លួច​ថត​វីដេអូ ដោយ​គ្មាន​ការអនុញ្ញាត និង​ជេរ​ប្រមា​ជ​លើ​សិល្បករ​ខ្មែរ នៅ​ប៉ុស្តិ៍ប៉ូលីស​នៅ​ប្រទេស​កូរ៉េ​រួចរាល់​ហើយ​។ ទន្ទឹម​គ្នា​នេះ​ដែរ មេធាវី​យើង​ក៏​កំពុង​រៀបចំ​ដាក់​ពាក្យបណ្តឹង​នៅ​ប្រទេស​ខ្មែរ​ដែរ ដើម្បី​ការពារ​តំលៃ​ខ្មែរ​ទូទៅ​ដែល​ត្រូវបាន​ពួក​នេះ​ដៀល​ពូជ​។​នេះ​ជា​សម្តី​លោក​ហេង​ឡុង​ប្តី​អ្នកនាង​ចនចន្ទ័​លក្ខិណា​ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ​។

​ការ​បង្ហោះ​សា​រចឹង​គឺ​កើតឡើង​នៅ​ថ្ងៃ​ទី​១២​កញ្ញា​ពេលដែល​លោក​ហេង​ឡុង​និង​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​អតីត​ពលករ​ខ្មែរ​នៅ​កូរ៉េ​ដឹកនាំ​សិល្បៈករ​ខ្មែរ​ទៅ​សម្តែង​នៅ​កូរ៉េ​ហើយ​ក៏​ប៉ះ​ទង្គិះ​គ្នា​ជាមួយ​ពលករ​ដែល​លួច​ថត​វិដេអូ​ពេល​ក្រុម​សិល្បៈករ​រាំលេ​ង​នៅ​ក្នុង​ព្រលាន​យន្តហោះ​ប្រទេស​ម៉ាឡេស៊ី​ពេល​រងចាំ​ផ្ទេរ​ជើងយន្តហោះ​មក​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​គណនី​មួយឈ្មោះ Bun Hoeun Sanh​ភ្ជាប់​ជាមួយ​ការរិះគន់​ប្រមាថ​។​

​គណនី​មួយ​ឈ្មោះ Bun Hoeun Sanh​បាន​សរសេរ​ឲ្យដឹងថា​៖​នៅ​ព្រលានយន្តហោះ​ប្រទេស​កូរ៉េ​មាន​តារា​មួយ​ក្រុម​បាន​មក​រករឿង​ក្រុម​សិល្បករ​សិល្បការិនី​ទាំងនោះ​ធ្វើឲ្យ​ផ្អើល​ពេញ​ព្រលានយន្តហោះ​ប្រទេស​ម៉ាឡេស៊ី ។​បុរស​នេះ​បាន​បង្ហោះ​វីដេអូ​ដែល​បាន​ថត​ក្រុម​អ្នកសិល្បះ​ហើយ​ប្រើ​ពាក្យសម្ដី​ធ្ងន់ៗ​រីះគន់​ថា​ពូជខ្មែរ​ជា​ពូជមិន​ថ្លៃថ្នូរ​ត្រូវបាន​មនុស្ស​ជាច្រើន​បាន​ចែករំលែក​ធ្វើឲ្យ​ភ្ញាក់ផ្អើល​តែម្ដង​។​

​ជា​ការឆ្លើយតប​លោក​ហេង​ឡុង​បាន​បង្ហោះ​សារ​យ៉ាងខ្លី​ថា​“​យុត្តិធម៌​ត្រូវ​តែមាន​ដាំ​ផ្លែ​អ្វី​បាន​ផ្លែ​ហ្នឹង​ច្បាប់​នឹង​ការពារ​យើង​ដោះស្រាយ​ផ្លូវច្បាប់​នៅ​កម្ពុជា​”​។​តោះម​កមើល​រូបភាព​ខាងក្រោ​ម​ជា​មុខមាត់​របស់​ជន​ដៀល​ពូជខ្មែរ​..!​។​សូម​បញ្ជាក់​ករណិយ៍​មួយ​នេះ​បង្ក​ឲ្យមាន​ការចាប់អារ​ម្មណ៍​តាំងពី​អ្នក​ន​នយោបាយ​និង​អ្នកតាមដាន​ដូចជា​លោក​សាន​ប៊ុនធឿន​លោក​ពេជ្រ​ស្រស់​ជាដើម​។​នេះ​មិន​គិត​ពី​ការ​ខ​មិន​រាប់សឹប​នាក់​នោះ​ឡើយ​។​

​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក្រៅពី​មុខរបរ​ដីធ្លី​គាត់​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ឧកញ៉ា ចិត្ដធ​ម៌មួយ​រូប​ក្នុងប្រទេស​កម្ពុជា​របស់​យើង​ដែល​ជារឿយៗ​គេ​ឃើញ​រូបគាត់​ធ្វើអំពើ​សប្បុរសធម៌​ជាច្រើន នៅក្នុង​សង្គម ក្នុង​ការជួយ​ទៅដល់​ជនក្រីក្រ ចាស់ៗ​ជរា​ដែល​គ្មាន​ទីពឹង​ជាដើម​។​

Filed in: ព័ត៌មានជាតិ