សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​ក្រសួង​បង្កើត​គណៈកម្មកា​!

​សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​ក្រសួង​បង្កើត​គណៈកម្មកា​!

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១២​កញ្ញា​បាន​សម្រេច​បង្កើត​គណៈកម្មកា​រ​ពិនិត្យ និង​ដោះស្រាយ ការតវ៉ា​របស់​បេក្ខជន ចំពោះ​លទ្ធផល​ប្រឡង សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុប​) ដើម្បី​ដោះស្រាយ​ករណី​ទាំងនោះ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ បានឲ្យដឹងថា “​ដើម្បី​ជា​ការឆ្លើយតប ចំពោះ​សំណូមពរ និង​ការតវ៉ា​របស់​បេក្ខជន មួយចំនួន​តូច ចំពោះ​លទ្ធផល នៃ​ការប្រឡង​នេះ ក្រសួង​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា របស់​បេក្ខជន ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​ករណី​ទាំងនោះ ក្នុង​បំណង​ធ្វើ​ឲ្យ​បេក្ខជន និង​អ្នកអាណាព្យាបាល មាន​សេចក្តីទុកចិត្ត និង​ទទួលយក​លទ្ធផល នៃ​ការប្រឡង​” ។​

ក្រសួង​បាន​សង្កត់ធ្ងន់ថា បេក្ខជន​ទាំងអស់​ត្រូវ​ចងចាំ​ថា លទ្ធផល​ប្រឡង​ឆ្លុះបញ្ចាំង ពី​សារៈសំខាន់​បីយ៉ាង​គឺ ទី​១. អ្នកចេះ គឺ​ជាប់ , ទី​២. ការប្រឡង បាន​ប្រព្រឹត្តទៅ​ដោយ​យុត្តិធម៌ តម្លាភាព គោលការណ៍​ច្បាប់ និង​ភាព​ទទួលយកបាន និង​ទី​៣. លទ្ធផល​ប្រឡង ពុំមែន​ជា​ការកំណត់​វាសនា របស់​បេក្ខជន​ទេ ប៉ុន្តែ​ជា​ការវាស់ស្ទង់​សមត្ថភាព និង​ជំរុញ​ឲ្យមាន​ការ ខំប្រឹង​បន្ត​ទៅមុខ​ទៀត​។​

​ក្រុម​សិស្សានុសិស្ស ដែល​ធ្លាក់​ការប្រឡង បាក់​ឌុប​ព្រមទាំង អាណាព្យាបាល របស់​ពួកគេ បាន​ប្រមូល ផ្ដុំ នៅ​ខាង​មុខ​ក្រសួង អប់រំ​នៅ​ថ្ងៃទី​១១ កញ្ញា​នេះ ដើម្បី​ធ្វើ​ការតវ៉ា និង​ស្នើ​ដល់​ក្រសួង​អប់រំ ធ្វើការ​ត្រួតពិនិត្យ​បូក​ពិន្ទុ​ឡើងវិញ​។​ចំពោះ​ការតវ៉ា​របស់​បេក្ខជន​នេះ ក្រសួង​បញ្ជាក់ដែរថា មាន​បេក្ខជន​មួយចំនួន បាន​តវ៉ា​ពុំ​សុខចិត្ត​លើ​លទ្ធផល ធ្លាក់ ប៉ុន្តែ​ក៏​មាន​បេក្ខជន​មួយ ចំនួន​ទៀត​ពុំ​សុខចិត្ត ដោយសារ​ទទួលបាន​និទ្ទេស​ត្រឹម “B” ឬ “C” តែ​ទាមទារ​យក​និទ្ទេស “A” ។​

​កាលពី​ថ្ងៃ​ទី​១១​កញ្ញា​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឆ្លើយតប​ទៅ​វិញ​ថា ក្រសួង​មិន​មាន​គោលការណ៍ បើកចំហរ​ជូន​បេក្ខជន ដូច​ឆ្នាំ​២០១៨​ទេ ។​“​ក្រសួង​មិន​មាន​គោលការណ៍​បើកចំហរ ជូន​បេក្ខជន​ដូច​ឆ្នាំ​២០១៨​ទេ​។ ក្រសួង​យល់​ពី​មនោសញ្ចេតនា​របស់​បេក្ខជន និង​ក្រុមគ្រួសារ​ក្រោយពី​ទទួល​លទ្ធផល​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នីមួយៗ​” ។​
​លោក​ថា សុក្រឹតភាព និង​ប្រសិទ្ធភាព​នៃ​គ្រប់​ដំណាក់កាល​ប្រឡង​ឆ្នាំនេះ បានមក​ពី​កិច្ចសហការ​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រុម​ការងារ​កំណែ​ក្រដាស​កិច្ចការ​បេក្ខជន ក្រុមការងារ​ស្រង់ បូក​ពិន្ទុ​ដោយ​កំព្យូទ័រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​។​

​កាលពី​ឆ្នាំ​២០១៨ ក៏​មាន​បេក្ខជន​ប្រឡង ជាប់​មក​តវ៉ា​ផងដែរ ទាក់ទង​នឹង​ពិន្ទុ​មានការ​បូក​ស្រង់​ខុស ហើយ​ក្រសួង​ក៏​បាន​យល់ព្រម ធ្វើការ​បូកសរុប​សារជាថ្មី​។ ខាង​ក្រសួង​ក៏​បាន​បកស្រាយ​ថា ការ​ស្រង់​ពិន្ទុ​ខុស​នេះ ដោយសារ​បញ្ហា​បច្ចេកទេស​កុំ​ព្យូ​រទ័រ​។ ប៉ុន្តែ​ឆ្នាំ​២០១៩​នេះ បើ​តាម​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដោយសារ​មានបទពិសោធន៍​បូក​ពិន្ទុ​ខុស​ដូច​ឆ្នាំ​២០១៨​នោះ លោក​បាន​ប្តេជ្ញា​មុន​ការប្រឡង​នៅ​ឆ្នាំ​នេះ ថា មិនឲ្យ​មាន​កំហុស​ដូច​ឆ្នាំ​២០១៨​ទេ ព្រោះ​មាន​ការសម្រិតសម្រាំង យ៉ាង​ច្បាស់លាស់​។​

​បេក្ខជន​ម្នាក់ ក្នុងចំណោម​ជាច្រើន​នាក់​មក​តវ៉ា​នេះ បានឲ្យដឹងថា មុខវិជ្ជា​ខ្លះ ធ្វើ​បាន​ល្អ​ស្ទើរតែ​ទាំងអស់ ហើយ​ថា និទ្ទេស​បាន​សុទ្ធតែ E តែ​លទ្ធផល​បែរជា បាន​និទ្ទេស​ធ្លាក់​ទៅ​វិញ​។​

​សូមជម្រាបថា ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​០៩-១០ ខែ​កញ្ញា ឆ្នាំ​២០១៩​ទើប​ប្រកាស​លទ្ធ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០១៩ ដោយ​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧៩,០៥២​នាក់ ស្មើនឹង​៦៨.៦២​ភាគរយ ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤៤៣​នាក់​, ជាប់​និទ្ទេស B ចំនួន​២៤៣០​នាក់​, ជាប់​និទ្ទេស C ចំនួន​៥៨៤៧​នាក់​, ជាប់​និទ្ទេស D ចំនួន ១៤១០០​នាក់ និង​និទ្ទេស E ចំនួន​៥៦២៣២​នាក់​៕

Filed in: ព័ត៌មានជាតិ