សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​សម​រង្ស៊ី​រង​ការ​ថ្កោលទោស​ព្រោះ​សម្តី​តុលាការ​ចាត់ការ​តាម​ការបញ្ជារ​របស់​ក្រសួង​យុត្តិធម៌

លោក​សម​រង្ស៊ី​រង​ការ​ថ្កោលទោស​ព្រោះ​សម្តី​តុលាការ​ចាត់ការ​តាម​ការបញ្ជារ​របស់​ក្រសួង​យុត្តិធម៌

ភ្នំពេញ​ ៖ ​លោក​ ​សម ​រង្ស៊ី​ មេដឹកនាំ​អ្នក​ប្រឆាំង​ដែល​បាននិងកំពុង​ទទួល​ការចាប់អារម្មណ៍​រឿង​មក​ស្រុក​ខ្មែរ​ថ្ងៃ​ទី​៩​វិច្ឆិកា​ខាង​មុខ​នេះ​អា​ឡូ​វ​ល្បី​ម៉ា​ប្រ៉ា​វ​ទៀត​ហើយ​ដោយសា​សម្តី​របស់​គាត់​រឿង​មហាក្សត្រ​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ប៉ះពាល់​។

​លោក សម រង្សី​បាន​ផ្តល់​កិច្ចសម្ភាសន៍ ជាមួយ​វិទ្យុ​អាស៊ីសេរី និង​ត្រូវបាន​ផ្សព្វផ្សាយ ជា​សាធារណៈ នា​យប់​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ​២០១៩ ដែលមាន​ខ្លឹមសារ​ថា​៖​គ្មាន​នរណា​អាច​ប្រៀបធៀប​ជាមួយ​ព្រះ​នរោត្តម សីហនុ បានទេ ។ ព្រះអង្គ​ប្រជុំ​រក​ដំណោះស្រាយ​នយោបាយ កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម ។ ខ្ញុំ​ជឿថា​ឥឡូវនេះ មានតែ​សហគមន៍​អន្តរជាតិ​ទេ ពី​ព្រោះ​អ្នក​ដែល​រស់នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា គឺ​ជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន សូម្បី​តែ​ព្រះមហាក្សត្រ​របស់​យើង គឺ​ជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ។ ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អ្វី​ទេ លោក​ខ្លាច ហ៊ុន សែន លោក​ចង់​រក្សា​រាជ​បល្ល័ង​លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ​ទៅ យើង​មិន​អាច​រំពឹង​ព្រះមហាក្សត្រ​ដែល​ជា​អាយ៉ង​របស់ ហ៊ុន សែន បានទេ​»​។ ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទំព័រ រាជវាំង​កម្ពុជា បានសរសេរថា ក្រសួង​ព្រះបរមរាជវាំង សូម​ប្រកាស​ដាច់អហង្កា​ថ្កោលទោស​ចំពោះ​លោក សម រង្សី ដែល​មាន​ចរិត​ជា​ជន​ក្បត់ជាតិ តែងតែ​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ កំពុង​គង់ប្រថាប់​បំពេញ​ព្រះរាជ​តួនាទី​ដ៏​ឧត្តុង្គឧត្តម ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​។​

​ក្រៅពីនេះ​មាន​ការ​ថ្កោលទោស​ពី​គណបក្ស​ប្រជាជន​និង​ស្ថាបន័​ក្រសួង​នានា​របស់​រាជរដ្ឋាភិបា​ល​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ បាន​ចេញ​លិខិត​បញ្ជា​ឲ្យ​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ជាបន្ទាន់ និង​តឹងរឹង​បំផុត​លើ លោក សម រង្ស៊ី ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ដល់​ព្រះ​ចេស្ដា អង្គ​ព្រះមហាក្សត្រ​កម្ពុជា​ដោយ​ដក​យក​ឃា្ថមក​ចោទថា​៖“​ព្រះមហាក្សត្រ​របស់​យើង គឺ​ជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អី​ទេ លោក​ខ្លាច ហ៊ុន សែន លោក​ចង់​តែ​រក្សា​រាជបល្ល័ង្ក លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ​ទៅ យើង​មិន​អាច​រំពឹង​ព្រះមហាក្សត្រ ដែលជា​អាយ៉ង​របស់លោក ហ៊ុន សែន ដូច​សព្វថ្ងៃ​បាន​”​។​

​ក្រសួង​យុត្ត​ធិ​មបាន​ចាត់ទុក ពាក្យ​សម្ដី​របស់​លោក​ស​ម រង្ស៊ី ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ព្រះកិត្តិនាម​ព្រះមហាក្សត្រ ។ ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ ដល់​ព្រះ​ចេស្ដា អង្គ​ព្រះមហាក្សត្រ​ខាងលើនេះ គឺ​ជា​ទង្វើ​រំលោភ​បំពាន លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​ទង្វើ​នេះ ត្រូវបាន​កំណត់ ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មានចែង​និង​ផ្តន្ទាទោស តាម​បញ្ញត្ត​មាត្រា​៤៣៧ ស្ទួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ប្រភព​បញ្ជាក់ថា “​យោងតាម​មាត្រា​២៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​យុត្តិធម៌ សូម​លោក​ព្រះរាជអាជ្ញា ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​ដោយ​តឹងរ៉ឹង​បំផុត ចំពោះ​អំពើ​ប្រមាថ ចំពោះ​អង្គ​ព្រះមហាក្សត្រ​ខាងលើ ដោយ​អនុវត្ត ស្រប​តាម​នីតិវិធី​ជា​ធរមាន​” ។​
​មុន​ការស្នើ​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​នេះ បន្ទាប់​ពី​ក្រសួង​ព្រះបរមរាជវាំង បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​លោក សម រង្ស៊ី​យ៉ាង​ដាច់អហង្កា ។ រាជអាជ្ញា​តុលាការ​បាន​ចោទប្រកាន់​លោក​សម​រង្ស៊ី​ហើយ​!​។​

Filed in: ព័ត៌មានជាតិ