សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​សាវ​រី មន្ត្រី​សុរិយោដី ត្រូវ​អ្នកស្រុក​សង្ស័យ ប្រព្រឹត្ត​អំពើ​ពុករលួយ ឲ្យ​ម្ចាស់​ដី យក​របង​ធ្វើជា​ជញ្ជាំង​ផ្ទះ​?!

លោក​សាវ​រី មន្ត្រី​សុរិយោដី ត្រូវ​អ្នកស្រុក​សង្ស័យ ប្រព្រឹត្ត​អំពើ​ពុករលួយ ឲ្យ​ម្ចាស់​ដី យក​របង​ធ្វើជា​ជញ្ជាំង​ផ្ទះ​?!

សៀមរាប ៖ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​កើតឡើង ក្នុង​ដែន​សមត្តកិច្ច​មន្ត្រី​ជំនាញ​សុរិយោដី​ក្រុង​សៀមរាប​រឿង​ឃុប​ឃឹត​គ្នា​ជាមួយ​ម្ចាស់​សំណង់​ខុសច្បាប់​នានា​។ ជាក់ស្ដែង​ប្រជាជន​រស់នៅ​ក្នុងភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ខេត្ខសៀមរា​បបាន ឲ្យដឹងថា ម្ចាស់​ដី​មួយ​គ្រួសារ បាន​យក​របង​ធ្វើ​ជា​ជញ្ជាំង​ផ្ទះ​បណ្ដាល​ឲ្យ​អ្នកធ្វើ​ដំណើរ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ជា​ញឹកញាប់​ដោយសារ​បាំងជញ្ជាំង​ផ្ទះ មើលមិនឃើញ​គ្នា​។

​ពួក​អ្នកស្រុក​បាន​ប្ដឹង​ទៅ​អាជ្ញាធរ ឃុំ​ក្រុង​កាលពី នៅ​ថ្ងៃ​ទី ៥ ខែ​កញ្ញា ២០១៩ លោកវុ​ធ​អភិបាលរងក្រុង​សៀមរាប បាន​រៀបចំ​មន្ត្រី​ចំរុះ​ចុះ​មក​កន្លែងកើតហេតុ ។ សូមបញ្ជាក់​ថា​ដើមចម​នៃ​បញ្ហា​គឺ​ដោយសារ អ្នកស្រី​ហុង​គឹម​ហូ​យ​យក​ដី​មកចាក់​ធ្វើ​ផ្លូវ​ខាងមុខ​ផ្ទះ​គាត់ ៤​ឫ​៥​ឡាន​បំណង​ឲ្យ​ដី​ខ្ពស់​ងាយស្រួល​ធ្វើដំណើរ តែ​ចៃដន្យ មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ជាច្រើន​ថ្ងៃ​បណ្ដាល​ឲ្យ​អ្នកធ្វើ​ដំណើរ​លំបា​កខ្លាំង ។ អ្នកស្រុករ​ករឿង​ឲ្យ​កាយ​ដី​ដឹក​ចេញ​ឲ្យអស់ ហេតុនេះ​បាន​ជាមាន​អាជ្ញាធរ​ចុះមក​ធ្វើ​កិច្ចសន្យា​ជាមួយ អ្នកស្រី​ហុង​គឹម​ហួយ​ឲ្យ​ដឹក ដី​ចេញពី​ផ្លូវ ។​

​ក្រោយ​ពី​មន្ត្រី​ចំរុះ​ចុះ​មក ម្នាស់​ផ្ទះ​បាន​ដឹក​ដី​ចេញ​តាម​ការព្រមព្រៀង តែ​អ្នកស្រុក​នៅ​មិន​ស្ងប់ចិត្ត​ទេ​ទាមទា​ឲ្យ​អាជ្ញាធ​ជួយ​អន្តរា​គម​ន៏ ធ្វើយ៉ាងណា​ឲ្យ​ម្ចាស់​ផ្ទះវៃរ​បង​ផ្ទះ​ចេញ ហើយ​ធ្វើ​របង​ធម្មតា​ងាយស្រួល​មើលគ្នា​ឃើញ កុំឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ ប៉ះ​ទង្គិះ​គ្នាត​ទៅ​ទៀត តែ​មកដល់​ពេល​នេះ​ស្ងាត​ឈឹង មិនមាន​អ្វី​ផ្លែង​សោះ បាន​ជា​អ្នកភូមិ​សង្ស័យ​លើ​លោក សាវ​រី​ទំនង​បាន​សើម​មាន់​ហើយ​មើល​ទៅ​បាន​ជា​ហ៊ាន អនុញ្ញាតិឲ្យ​គេ​យករ​បងសង់​ជញ្ជាំង​បែបនេះ​! ។​

​លោក​ណាប់​យ៉ង់​មេ​ភូមិ​ស្វាយ​ដង្គំ​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​៖ អា​របង​បែបនេះ​មាន​ច្រើន អ្នកស្រុក​ធ្វើ​គាត់​មិន​ដែល​ប្រាប់​អាជ្ញាធរ​ទេ អ្វី​ដែល​កើត​ហើយ​មាន​តែ​អនុគ្រោះ ។ លោក​ម៉ៅ​ក្រុមប្រឹក្សា​សង្កាត់​ស្វាយដង្គំ​ឲ្យដឹង​តាម​ទូស័​ព្ទ​ថា ប្រគល់​លើ​ជំនាញ​គេ​សម្រេច​យ៉ាងណា​មិនទាន់​ដឹង​?​។ លោកវុធ​អភិបាងរងក្រុង​សៀមរាប ឲ្យដឹងថា​លោក​ឲ្យ​មន្ត្រី​ជុំនាញ​ធ្វើរ​បាយ​ការ​មក​ឲ្យ​គាត់​តែ​មកដល់​ពេលនេះ នៅ​មិនទាន់​ឃើញ​។

​លោក​សាវ​រី​មន្ត្រី​ជុំនាញ​សោរិយោដី ឲ្យដឹង​តាម​ទូស័​ព្ទ​ថា ៖ ម្ចាស់​ដី​ធ្វើ​របស់​ផ្ទះ​គម្លាត​ពី អាក់​ម៉ែត្រ ៨​តឹក​ដូច្នេះ​ម្ចាស់ផ្ទះ​ធ្វើ​នេះ​មិន​ខុស​ទេ​។ ពេល​សួរថា​អ្នកស្រុក​មិន​សប្បាយចិត្ត ព្រោះ​គេ​យក​របង​ធ្វើ ជា​ជញ្ជាំង​ផ្ទះ លោក​សាវ​រី មិន​ឆ្លើយ​សំនួរ​នេះ​ទេ តែ​នៅ​តែ​អះអាងថា មិន​ខុស​ទេ​?​។ ក្រុមការងារ​នឹង​ចុះ​ទៅ​ម្ដងទៀត​ដើម្បី​ឲ្យ​ម្ចាស់​ផ្ទះកាត់​ដំបូល​ចេញ​។​

​អ្នកស្រី​ហុង​គឹម​ហួយ ឲ្យដឹងថា មុននឹង​ធ្វើ​ផ្ទះ​ទៅ​សុំ​ច្បាប់​ច្រកចេញចូល​តែមួយ គាត់​ធ្វើ​តាម​ជើង​ម៉ែត្រ ហើយ​នៅសល់ ៨​តឹក​ទៀត​បាន​ដល់​ព្រុំ ។ ពេល​សួរថា​ធ្វើ​របង​បាំង​ជិតចឹង​តើ​សុំ​ច្បាប់​ដែរឫទេ​? អ្នកស្រី​ឆ្លើយថា​មិន​បាន​សុំ​ទេ តែ​ធ្វើ​ម៉េច​បើ​ធ្វើ​ហើយ អ្នកស្រី​សន្យាថា បើ​រដ្ឋ​ត្រូវការ ពង្រីក​ផ្លូវ​ទាំងសង្ខាង មួយ​ម៉ែត្រ​ឫ​ពី​ម៉ែត្រ​សុខចិត្ត​វៃ​ចោល​។ អ្នកស្រី​ហុង​គឹម​ហួយ​បន្តថា ខំ​ចំណាយ​ប្រាក់​ទិញ​ដី​មក​ចាក់​ធ្វើ​ផ្លូវ​ឲ្យ​ស្រួល​ទាំងអស់គ្នា បែ​ជា​មាន​អ្នកជំទាស់​ឲ្យ​ដឹក​ដី​ចេញ​វិញ ខាត​ប្រាក់​ជាង​មួយ​ពាន់​ដុល្លា​មេរិក​ទទេ ។​

Filed in: ព័ត៌មានជាតិ