ភ្នំពេញ៖ សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌជារៀងរាល់ព្រឹកព្រលឹម នៅវេលាម៉ោង ៤ ជិតភ្លឺប្រជាពលរដ្ឋខ្មែរយើងតែងតែនាំគ្នាដើរទៅវត្ដអារាមនានានៅក្នុងមូលដ្ឋានរបស់ខ្លួនរសនៅ ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬ ស្បោងដើម្បីទៅធ្វើពិធី បោះបាយបិណ្ឌ ។មូលហេតុគឺ ដោយសារតែពួកគាត់មានជំនឿថា ដើម្បីបញ្ជូន ឬ ឧទ្ទិសកុសលឱ្យទៅដល់ញាតិសណ្តានសាច់សារលោហិត ដែលបានចែកឋានទៅបរលោក ។
ការបោះពេលព្រលឹមគឺដោយសារវិញ្ញាណសាច់ញាតិពួកគេត្រូវត្រលប់ទៅឋាននរកវិញ នៅមុនពេលព្រះអាទិត្យរះ ។ វិញ្ញាណទាំងនោះនឹងទៅគ្រប់ ៧ វត្តដើម្បី រកមើលសាច់ញាតិ និង ទទួលអាហារពីពួកគេ ។ ប្រសិនបើវិញ្ញាណទាំងនោះមិនឃើញសាច់ញាតិរបស់ពួកគេមកវត្តទេនោះ ពួកគេនឹងដាក់បណ្ដាសាសាច់ញាតិរបស់ពួកគេ ។ នេះហើយជាមូលហេតុដែលសាច់ញាតិគួរតែយកចង្ហាន់ទៅវត្ត ទោះបីជាច្រើនឬក៏តិចក៏ដោយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ នេះ។
សម្រាប់សម័យថ្មីនេះការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយ ដែលមិនទាន់មានការឯកភាពគ្នា នៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ។ អ្នកខ្លះបានចាត់ទុកការបោះបិណ្ឌជាកិច្ចដ៏សំខាន់មួយមិនអាចខកខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និង រិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាការខ្ជះខ្ជាយជាការធ្វើមិនគោរពទានជាដើម ។
អាចចារ្យឬសង្ឃខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ ។ជាងនេះទៀតក្នុងពេលបោះបាយបិណ្ឌនោះក៏មានចនឆ្លៀតឱកាសលួចឆក់ឬបៀតបៀតរាងកាយនារីៗទៀតផងដែលត្រូវតែមានការប្រុងប្រយត្ន័!។