សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណី​លោក សំ ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​បណ្តោយអោយ​ជន​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ ១​នាក់ ក្នុងចំណោម​៤​នាក់ រត់គេចខ្លួន​បាត់ ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​មិនគួរ មើលរំលង​ទេ​!

​ករណី​លោក សំ ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​បណ្តោយអោយ​ជន​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ ១​នាក់ ក្នុងចំណោម​៤​នាក់ រត់គេចខ្លួន​បាត់ ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​មិនគួរ មើលរំលង​ទេ​!

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​ទាំង ៣ នាក់​ក្នុងចំណោម 4 នាក់​ពាក់ព័ន្ធ​និង​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​គំរប​ព្រៃឈើ​ឆ្នាំ​២០០២​នៅក្នុង​ស្រុក​ទឹកផុស ត្រូវបាន​វាយខ្នោះ​បញ្ជូន​ទៅ​ដាក់​ពន្ធ​នា គារ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ឆ្នាំ ២០១៩​នេះ​ខណៈពេល​ដែល​លោក សំ ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​បណ្ដោយ​ឲ្យ​ថៅកែ​ត្រាក់ទ័រ​ម្នាក់​រត់​រួច​ដោយ​ងាយៗ​ដោយ​មិន បាន​វាយខ្នោះ​។

​សមត្ថកិច្ច​ជំនាញ​ដែល​ខំ​ចុះទៅ​ចាប់​មាន ការខកចិត្ត​យ៉ាង​ខ្លាំង ដោយ​បាន​លើកឡើងថា​បើ​នៅ​អង្គភាព របស់​គាត់​វិញ អ្នក​ដែល​ធ្វើឲ្យ​ជនសង្ស័យ​រត់​រួច្បាស់​ជាត្រូវ​មេដក​បញ្ឈរជើង ឬ​អាច​ឈាន​ដល់​ចាត់វិធានការ​ផ្លូវច្បាប់ ថែម ទៀតផង ។ ពាក់ព័ន្ធ​ករណី​ជនសង្ស័យ​ជា​ថៅកែ​ត្រាក់ទ័​ម្នាក់​រត់​រួច​ខាងលើ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​អ្នក កាសែត​ថា​៖ ពិតជា​មាន​ជនសង្ស័យ​ម្នាក់​បាន​រត់គេចខ្លួន​មែន ដោយ​ការធ្វេសប្រហែស​របស់​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស ។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា លោក​កំពុង​សហការ​ជាមួយនិង ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្ត ដើម្បី តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​ត្រឡប់​មក​វិញ ដើម្បី​អនុវត្ត​ទោស​បន្ថែម ។ ចំណែក​ជនសង្ស័យ បី​នាក់​ទៀត ដែលជា (​អ្នកក្រ​)​អ្នក​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឱ្យ​គេ​ត្រូវ​បាន​តុលាការ​បញ្ជូនទៅ​ដាក់​ពន្ធនាគារ​រួចហើយ​នៅ​ម៉ោង 10 ព្រឹក​ថ្ងៃ​ទី 8 ខែ កញ្ញា ឆ្នាំ 2019 ។ ជុំវិញ​ករណី​ដែល​ជនសង្ស័យ​ម្នាក់​ជា​ម្ចាស់​ត្រាក់ទ័រ និង​ជា​ថៅកែ​រត់​រួច​នោះ ត្រូវបាន​មហាជន​មើល ឃើញថា ប្រហែល​ជា​ការ​ប្រើល្បិចរ​បស់​មន្ត្រី​ជំនាញ​គ្រាប់​ល្ពៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស ដែល​មាន​លោក សំ រិទ្ធី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ជា​អ្នក​អនុវត្ត​នីតិវិធី ជំនាញ​ផ្នែក​រៀបចំ​សំណុំ​ឯកសារ​រឿង​ព្រៃឈើ​ធ្វើការ​ដោះលែង ជា​ថ្នូរ​នឹង​លាភ​ស​ក្ការ​:​ទើប​រត់​រួច​ស្រួលៗ​យ៉ាងនេះ ? ។​

​ករណី​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ជាពិសេស​,​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ គួរតែ​ធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត​រក​អ្នក​បញ្ជា​នៅ​ពីក្រោយ​ខ្នង ក្នុង​ការរំលោភ​បំពាន​ឈូសឆាយ​ដី​របស់​រដ្ឋ និង​អ្នក​ដែល​ឃុបឃិត​ធ្វើអោយ​ជនល្មើស​រត់​រួច​ដោយ​ងាយៗ​នោះ ។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ ២០១៩ កំលាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​សហការ​ជាមួយ​កំលាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង នគរបាល​ស្រុក​ទឹកផុស និង នគរ បាល​ឃុំ​ជៀប បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​បទ​ល្មើស​ឈូសឆាយ​ដី​ព្រៃ​អត់​ច្បាប់​នៅ​ចំណុច នៅ​ភូមិ​កោះ​កណ្តាល ឃុំ​ជៀប ស្រុក​ទឹកផុស ។ ក្នុង​ង​នោះ​ផង​ដែរ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​មនុស្ស ៤ នាក់ រួម​និង​វត្ថុតាង ត្រាក់ទ័រ​កង់​កៅស៊ូ​ចំនួន ០៣​គ្រឿង ដើម្បី​កសាង​សុំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ​នេះ លោក ថោង វ៉ាន់ វី​រ៉ា​វុទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក ថ្ងៃទី ១០ កញ្ញា ២០១៩ នេះ​បាន​ឆ្លើយ​ប្រាប់​និពន្ធ​នាយក​គេ ហ​ទំព័រ មាតុ​ភីមិ តាម​ទូរស័ព្ទ​ថា សូម​សួរ​ទៅ​លោក សំ រិទ្ធី ផ្ទាល់​ទៅ​ទើប​ដឹង​ច្បាស់ ព្រោះ​លោក​ជាប់​ឡើង​មក​ប្រជុំ​នៅ​ភ្នំ ពេញ ។ នៅពេល​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក សំ រិទ្ធី លោក បាន​ឆ្លើយ​ប្រាប់ថា ករណី​នេះ​ខាង​សមត្ថកិច្ច​លោក​គ្រាន់តែ​ជា អ្នក​អនុវត្ត​នីតិវិធី​ជំនាញ សាកសួរ និង​កត់ត្រា​នូវ​កំណត់ហេតុ ពាក់​ពន្ធ​នឹង​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ តែប៉ុណ្ណោះ ឯការ​យាម​ការពារ​ជនសង្ស័យ ជា​សមត្ថកិច្ច​របស់ នគរបាល​ដែល​ដឹក​ជនល្មើស​យក​មក​អោយ​លោក​សាកសួរ ។​

​ដូច្នេះ ជនសង្ស័យ​អាច​រត់​គេច​រួច​ខ្លួន​គឺជា​ភារកិច្ច​របស់​នគរ បាល ព្រោះ​រូប​បំពេញការងារ​ទៅតាម​លក្ខន្តិក​:​មន្ត្រីរាជការ ត្រឹមត្រូវ ។ នៅពេល​សាកសួ​រថា ខាង​ប៉ូលីស​ចោទថា ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ដោះលែង​ជា​ថ្នូរ​នឹង​លុយកាក់ យ៉ាង​ក្រាស់ក្រែល ? លោក សំ រិទ្ធី ហាក់​ច្រឡោត​ក្តៅ​ស្លឹក ត្រចៀក បែរ​ជា​សួរ​មក​អ្នកកាសែត​វិញ​ថា តើ​ប៉ូលីស​១​ណា ជា អ្នក​ថា លោក​ជា​អ្នក​ដោះលែង​ជនសង្ស័យ​នោះ ? រួច​លោក រុញ​អោយ​ទៅ​សួរ​លោក​អធិការនគរបាល​ស្រុក​ទឹកផុស​ទៅ ព្រោះ​កំណត់ហេតុ វត្ថុតាង​អ្វីៗ​របស់​នគរ​បាន​បញ្ជូន​អោយទៅ​អស់ ហើយ ។​

​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណីនេះ សូម​សួរ​ទៅ​លោក អៀ ប៊ុនធឿន អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​? ។ នៅពេល​ទាក់ទង​សុំ​ការបំភ្លឺ​ពី​ករណី​នេះ លោក អៀ ប៊ុនធឿន បាន​បង្វែរ​អោយទៅ​សួរ​លោក ជន ថា​រិទ្ធិ ស្នងការរង​នគរបាល ខេត្ត​កំពង់ឆ្នាំង ។

​លោក ជន ថា​រិទ្ធិ បាន​បកស្រាយ​បំភ្លឺ​តាម ទូរស័ព្ទ​ថា ករណី​ខាងលើ​លោក​គ្រាន់តែ​ជា​អ្នក​ទទួល​របាយការណ៍​ទេ បើ​ចង់​ច្បាស់​សួរ​ទៅខាង នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ត ?​។ តែ​បើ​តាម​លោក​ក្តាប់​ព័ត៌មាន​នេះ បាន​គឺ ការទទួលខុសត្រូវរ​បស់​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ទឹកផុស​ទាំងស្រុង ព្រោះ​ប៉ូលីស​បាន​បញ្ជូន ជនសង្ស័យ ទៅ​ដល់​ក្នុង​ទីស្នាក់ការ​របស់​រដ្ឋបាល​ព្រៃឈើ ចប់សព្វគ្រប់ ឯ នីតិវិធី​សាកសួរ​គឺ​ខាង​ជំនាញ​មេព្រៃ ជា​អ្នក​រៀបចំ​ឯកសា​រពាក់ ព័ន្ធ ។​

​លោក​ស្នងការរង​បន្ថែមថា មិនមែន​ដូច​លោក សំ រិទ្ធី និយាយ​ឆ្លើយ​ដោះសារ ទម្លាក់កំហុស​មកលើ​ប៉ូលិស​បែបនេះ ទេ ! ព្រោះ​ក្នុង​នាម​លោក សំ រិទ្ធី ក៏​ជា​នគរបាល​យុត្តិធម៌​ម្នាក់ ដែរ គាត់​ពិតជា​បាន​ដឹង​ច្បាស់​ពី​នីតិវិធី​អនុវត្ត​ច្បាប់​ចំពោះ​ជន សង្ស័យ​ច្បាស់​ណាស់​។
​បើ​តាម​លោក​ដឹង គឺ​នៅ​ពេល​កំពុង​សាកសួរ​ទៅ​លើ​ជនសង្ស័យ គេ​បាន​ឃើញ​ជនសង្ស័យ​ម្នាក់ ដែល​ជា​ថៅកែ​ត្រាក់ទ័រ ចេញ​មក​ខាងក្រៅ​និយាយ​ទូរស័ព្ទ​ដៃ បាន ដូច្នេះ​បើ​តាម​និតិ​វិធី​សាកសួរ គេ​មិន​អនុញ្ញាតិ​អោយ​ជន សង្ស័យ​ដើរចេញ​ពី​កន្លែង​សាកសួរ និង ប្រើប្រាស់​ទូរស័ព្ទ​ដៃ ជាដាច់ខាត ។ លោក​បន្តថា ជា​រើ​យៗ​ល្បី​យូរ​មក​ហើយ​រឿង មេព្រៃ​ដោះលែង​ជនសង្ស័យ​ដែល​ជា​អ្នកមាន​លុយ​នោះ ។

​ករណី​នេះ​សង្ឃឹមលើ លោក វ៉េង សុខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បើក​ការស៊ើបអង្កេត​ឡើង វិញ ផង​ទាន ! ៕

Filed in: ព័ត៌មានជាតិ