សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដី​សាធារណ​:១​កន្លែង​តម្លៃ​រាប់​លាន​ដុល្លារ ត្រូវបាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ដែនដី​ឃុបឃិត​គ្នា​ជា​លក្ខណ​: ប្រព័ន្ធ ចេញ​ប្លង់​កម្មសិទ្ធិ​អោយទៅ​ឈ្មោះ ញិ​ល បញ្ញា ???

ដី​សាធារណ​:១​កន្លែង​តម្លៃ​រាប់​លាន​ដុល្លារ ត្រូវបាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ដែនដី​ឃុបឃិត​គ្នា​ជា​លក្ខណ​: ប្រព័ន្ធ ចេញ​ប្លង់​កម្មសិទ្ធិ​អោយទៅ​ឈ្មោះ ញិ​ល បញ្ញា ???

ភ្នំពេញ​៖ ថ្មីៗ​នេះ​ការិយាល័យ​និពន្ធ​នាយក សារព័ត៌មាន​ទទួលបាន​បានទទួល​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ដែល​ទម្លាយ​ចេញ​ពី​ពលរដ្ឋ​ម្នាក់ ដែល​ដឹង​រឿង​ច្បាស់ បាន​បង្ហើប​ប្រាប់ ថា ដី​សាធារណៈ​របស់​រដ្ឋ​មួយកន្លែង ស្ថិតនៅ​ផ្លូវ​លេខ ៦០៨ កែង​ផ្លូវ​លេខ ២៨៥ ស្ថិតនៅ​ភូមិ ១២ សង្កាត់​បឹង កក់​១ ខណ្ឌ​ទួលគោក ទំហំ​ជាង​៥០០​ម៉ែត្រការ៉េ តម្លៃ​ទីផ្សារ​ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក ត្រូវបាន​លោក ញិ​ល បញ្ញា ជា​មន្ត្រី​ជាប់​កិច្ចសន្យា​នៅ​សាលា​ខណ្ឌ​ទួលគោក និង ត្រូវជា​កូន​ប្រុស​លោក ញិ​ល លាង សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ ទួលគោក អាច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​បាន តាំងពី​ឆ្នាំ ២០១៧ ដោយ​ស្ងប់ស្ងាត់​ជាទីបំផុត ។​

​ប្រភពព័ត៌មាន ដដែល​បន្តថា កាលពីពេល​កន្លង​ទៅ ដី​ទាំងអស់​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ។ ប៉ុន្តែ​ក្រោយមក បាន​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ជា​បន្តបន្ទាប់ ដែល​នៅសល់​ដី​មួយ​កន្លែង​ខាងលើនេះ ទើប​ត្រូវបាន​ដាក់​ជា​ទ្រព្យសម្បត្តិ​របស់​ខណ្ឌ​ទួលគោក​សម្រាប់ ប្រើប្រាស់​ជា​សាធារណៈ ។​

​ប៉ុន្តែ​ក្រោយមក ដី​មួយ​កន្លែង​នេះ ត្រូវបាន​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ ដែនដី នគ​រូប នីយកម្ម និង សំណង់ កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧ កន្លងទៅ បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ទៅអោយ​ឈ្មោះ ញិ​ល បញ្ញា ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ជាប់​កិច្ចសន្យា​នៅ​សាលា​ខណ្ឌ​ទួលគោក ។ ប្រភពព័ត៌មាន អះអាងថា តាមពិត​ឈ្មោះ ញិ​ល បញ្ញា ត្រឹម​ជា​មន្ត្រី​ជាប់​កិច្ចសន្យា​នៅ​សាលា​ខណ្ឌ​ទួល គោក ពុំមាន​លទ្ធភាព​ទិញ​ដី​តម្លៃ​មហាសាល​នេះ បានទេ គឺ មាន​មន្ត្រី​ធំ​ម្នាក់​នៅ​ពីក្រោយ​ខ្នង ក្នុង​គោលបំណង រំលោភ​យក​ដី​សាធារណៈ ដើម្បី​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​

​កន្លង មក ដី​មួយ​កន្លែង​នេះ ធ្លាប់​ត្រូវបាន​សាងសង់​សំណង់​ពីលើ តែ​ក្រោយ​ពី​មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់ ក៏​បាន​ផ្អាក​ទៅវិញ តែ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ឯកជន​ដដែល ។ ប្រភពព័ត៌មាន សង្កត់ធ្ងន់​ថា “ យូរ​បន្តិចទៀត គេ​នឹង​លក់​ដី​នេះ យក​លុយ​ចែក​គ្នា​មិន​ខាន បើ​ថ្នាក់​លើ​មិន​ស្រាវជ្រាវ​រក​ការពិត​ទេ​នោះ ” ។​
​អ្នក​ប្រាប់​រឿង គ្រាន់តែ​ចង់អោយ​ព័ត៌មាន​នេះ បានដឹង​ដល់​ថ្នាក់ដឹកនាំ​ខាងលើ ដើម្បី​ជ្រាប​និង​ទប់ស្កាត់ ព្រមទាំង​វែកមុខ មន្ត្រី​ខិលខូច ដែល​លួច​ដី​សាធារណៈ​របស់​រដ្ឋ មក​ធ្វើ​ជា​កម្ម សិទ្ធិ ឯកជន ។​

​បច្ចុប្បន្ន នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា កំពុង​មាន​វិធានការ​ក្តៅ​លើ​បញ្ហា​ទាំងអស់​នេះ ហើយ​បាន​ប្រើ​អភិក្រម​ទី​៥ “ វះកាត់ ” មន្ត្រី​ខិលខូច មន្ត្រី​ពុករលួយ ជា​បន្តបន្ទាប់ ។ មហាជន សង្ឃឹមថា មន្ត្រី​ខិលខូច និង មន្ត្រី​ពុករលួយ នឹង​ត្រូវ​កំចាត់​ចេញ​អស់​ពី​សង្គម​ខ្មែរ ។ ជុំវិញ​បញ្ហា​នេះ ការិយាល័យ​យើង​ពុំ​អាច​ស្វែងរក ការបំភ្លឺ​ពី​លោក ញិ​ល បញ្ញា ដើម្បី​បញ្ជាក់​ពី​ករណី​នេះ​បានទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង ។ សង្ឃឹមថា ករណីនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ច ដែនដី នគ​រូបនិយកម្ម និង សំណង់ នឹង​បើក​ការស៊ើបអង្កេត​ជា​មិន​ខាន ៕

Filed in: ព័ត៌មានជាតិ