សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនសង្ស័យ​ពីរ​រូប​ជួញដូរ​សត្វព្រៃ​១០៣​គីឡូក្រាម ត្រូវបាន​ដោះលែង​ហើយ​

ជនសង្ស័យ​ពីរ​រូប​ជួញដូរ​សត្វព្រៃ​១០៣​គីឡូក្រាម ត្រូវបាន​ដោះលែង​ហើយ​

​ខេត្ត​មណ្ឌលគិរី ៖ ជនសង្ស័យ​ចំនួន​២​នាក់​ដឹកជញ្ជូន​សត្វព្រៃ​ចំនួន​១០៣​គីឡូក្រាម​តាមរយៈ រថយន្ត​កាមឺ​រី​មួយ​គ្រឿង​ដែល​មន្ត្រី​ជំនា​ញ​គ្រប់គ្រង​ដែន​ព្រៃ​ហាមឃាត់​និង​រឹបអូស​បាន​ទាំង​វត្ថុតាង​ជនល្មើស នៅ​ស្រុក​កោះ​ញែក​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​កាល​ល្ងាច​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ឈួល ឃុំ ស្រែ​ហ៊ុយ ស្រុក កោះ​ញែក ខេត្តមណ្ឌលគិរី​នោះ ត្រូវបាន​គេ​ដោះលែង​ជនល្មើស​ចំនួន​២​នាក់​នោះ​ទៅ​វិញ​យ៉ាង​រលូន​ត្រឹម​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​។​

​ជនល្មើស​២​នាក់​ដែល​មន្ត្រី​ជំនាញ​ការពារ​សត្វព្រៃ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​នៅ​ស្រុកោះ​ញែក ជនសង្ស័យ​ចំនួន​៣​នាក់ ដោយ​មាន​ម្នាក់ មិន​ទាន់​គ្រប់​អាយុ ត្រូវ​ដោះលែង​វិញ​ចំនែក​២​នាក់ ឈ្មោះ សម្បត្តិ វុទ្ធ​ថា នឹង​ម្នាក់ទៀត​ឈ្មោះ សម្បិ​ត្ត វុទ្ធី ដោយ​រិបអូស​បាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​ស្វិត ពណ័​ទឹកប៊ិច ១​គ្រឿង​រួមទាំង​សត្វព្រៃ ចំនួន ១០៣ គី​ទ្បូ​ក្រាម មាន​សត្វ​ត្រកួត​ចំនួន ៤០​ក្បាល ស្វា​១ ក្បាល ព​ពឹច​១ ពោះ​វែក​ក្បាល ៦ អណ្ដើក ៨​ក្បាល និង​សំពោច​១​ក្បាល ។​

​ករណី​នេះ​ធ្វើឡើង​កាល​ថ្ងៃទី ៦ ខែ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៧.០០​នាទី នៅ​ចំនុច ភូមិ ឈួល ឃុំ ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ។ ក្រោយ​ធ្វើការ​ចាប់​បង្ក្រាប​សត្វព្រៃ​ខាងលើ​នោះ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៦​នេះ សត្វព្រៃ ដែល​រឹបអូស​បាន ត្រូវ​ប្រ​លែងឲ្យ​ចូល​ព្រៃ​មាន​សេរីភាព​ជា​ធម្មតា​វិញ​ហើយ​ដោយ​មាន​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត នាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​តំណាង​អង្គការ wwf ព្រមទាំង​មាន មន្ត្រី​ឧទ្យានុ​រ​ក្ស​មួចំនួនទៀត បាន​ចូលរួម​ប្រលែង​នៅ​ចំណុច​ព្រៃ​ក្បែរ​ទីស្នាក់ការ​អភិរក្ស​ត្រពាំង​ធ្មៀរ ក្នុង​ស្រុក​កោះ​ញែក ។​

​មហាជន​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ​ដែល​កំពុង​ចាត់ការ​លើ​ជនល្មើស​មេ​ឈ្មួញ​ជួញដូរ​សត្វព្រៃ​យ៉ាង​សកម្ម​ទាំង​២​នាក់​មក​ឲ្យ​ខាង​អយ្យការ​ដើម្បី​ចាត់ការ​តាមច្បាប់​យ៉ាង​អន្ទះសារ​។​ប៉ុន្តែ​អ្វី​ដែល​មហាជន​នៅ​មណ្ឌលគិរី​បាន​សម្តែង​នូវ​ការខកចិត្ត​យ៉ាង​ខ្លាំង​នោះ​ជនល្មើស​ចំនួន​២​នាក់​រថយន្ត​១​គ្រឿង​ដែល​ជំនាញ​ឃាត់ខ្លួន​បាន​មាន​ភស្តុតាង​ជាក់ស្តែង បែរជា​ត្រូវ​គេ​ដោះលែង​ជនសង្ស័យ​ទាំងនោះ អោយ​មាន​សេរីភាព​នៅ​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី យ៉ាង​រំភើយ​គ្មាន​ផល​រំខាន​ឡើយ ។​

​ពាក់ព័ន្ធ​នឹង​ការដោះលែង​ជនសង្ស័យ​ដែល​ជា​ជនល្មើស​មេ​ឈ្មួញ​ជួញដូរ​សត្វព្រៃ​ខាងលើ​នេះ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង​បាន​សុំ​ការបំភ្លឺ​ពី​លោក ឌិន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​ស្រែ ពក នៅ​រសៀល​ថ្ងៃ​នេះ​លោក​បាន​បញ្ជាក់​ប្រាប់ថា ជនសង្ស័យ​២​នាក់​នេះ ពិតជា​បាន​ដោះលែង ឲ្យមាន​សេរីភាព​វិញ​ហើយ គឺ​ដោះលែង​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​មែន ដោយសារ​ច្បាប់​យល់ឃើញថា សត្វព្រៃ​ខាងលើនេះ​មិនមែន​ជា​ប្រភេទ​សត្វព្រៃ​កម្រ​នោះទេ ដូច្នេះ​មាន​ការ​ធ្វើ​ការផាកពិន័យ​អន្តរៈកាល យក​ថវិកា​បង់​ចូល​រដ្ឋ​និង​ណែនាំ​ឲ្យ​បញ្ឈប់​ការជួញដូរ​តទៅទៀត ។​

​លោកនាយក​រូបនោះ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា រឿង​ហ្នឹង​មាន​តែ​ប៉ុណ្ណឹង ។​

​លោក មូល ផាត ប្រធាន​គម្រោង​អភិរក្ស​តំបន់​ទេសភាព​ខ្ពង់រាប ភាគ​ខាងកើត​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៦​នេះ លោក​បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​រាល់​ការបាត់បង់​សត្វព្រៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ អាច​បង្កឡើង​ដោយ​មាន​អ្នកជួញដូរ​សត្វព្រៃ​ចេះតែ​កើនឡើង មាន​អ្នកញៀន​ការប្រម៉ា​ញ់​សត្វព្រៃ ដោយ​ការបាញ់ប្រហារ​ដោយ​គ្រាប់កាំភ្លើង​ច្រើន​នាក់​(​អ្នក​ឆ្លុះ​យប់​)​ព្រាន​ព្រៃ អ្នក​ដាក់​អន្ទាក់​ច្រើន​គ្មាន​ការ​ថមថយ​សោះ​កត្តា​ទាំងនេះហើយ​ធ្វើអោយ​សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​តំបន់​មណ្ឌលគិរី​ទាំង​តូច ធំ ប្រឈម​ទៅ​ការបាត់បង់​បណ្តើរៗ ។​

​លោក​ប្រធាន​គម្រោង​បានធ្វើការ​សំណូមពរ​និង​ស្នើឲ្យ​អាជ្ញាធ​រតាំង​ពី​មូលដ្ឋាន​ភូមិ ឃុំ ស្រុក និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំ​អស់​រួម​សហការ​គ្នា​ឲ្យបាន​ជិតស្និទ្ធ ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​សកម្មភាព​នេះ​ពី​មូលដ្ឋាន និង​ឈាន​ទៅរក​ការទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប ។ លោក​ថា មានតែ​មូលដ្ឋាន​ផ្ទាល់​ទេ​ដែល​បាន​ដឹង​រឿង​នេះ​ច្បាស់​បំផុត ដូច្នេះ​សូម​ជួយ​ធ្វើ​ការផ្តល់​ព័ត៌មាន​នេះ ដល់​មន្ត្រី​ឧទ្យានុ​រក្សឈា​នទៅ​រក​ការទប់ស្កាត់ ។ មិនតែប៉ុណ្ណោះ លោក​បាន​ធ្វើការ​សំណូមពរ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​មេត្តា​ដាក់ទោស​ឲ្យបាន​ធ្ងន់ធ្ងរ​ដល់​ជន​ដែល​បាន​ប្រព្រឹត្ត ។​

​ពាក់ព័ន្ធ​ការដោះលែង​ជនសង្ស័យ​ពីរ​នាក់​ខាងលើនេះ អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង​មិន​អាច​ធ្វើ​ការទាក់ទង សុំ​ការបំភ្លឺ​ពី​លោក ឈិត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរ​បាន​ទេ​ថ្ងៃនេះ​៕

 

 

IMG-20160809-WA0013 IMG-20160809-WA0014

Filed in: ព័ត៌មានជាតិ