សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប៉ូលីស​ចោទ​មេព្រៃ មេព្រៃ​ចោទ​ប៉ូលីស រឿង​ដោះលែង​មនុស្ស​ម្នាក់​ក្នុងចំណោម​៤​នាក់​ដែល​ជា​ម្ចាស់​ត្រាក់ទ័រ ដែល​សមត្ថកិច្ច​ចាប់បាន​នៅ​ចំណុច​អូរ​ក្រម៉រ​សាន្ត ក្នុង​ភូមិ​កោះ​កណ្ដាល ឃុំ​ជៀប ស្រុក​ទឹកផុស​កាលពី​ថ្ងៃ​ទី​៥/៩/២០១៩

​ប៉ូលីស​ចោទ​មេព្រៃ មេព្រៃ​ចោទ​ប៉ូលីស រឿង​ដោះលែង​មនុស្ស​ម្នាក់​ក្នុងចំណោម​៤​នាក់​ដែល​ជា​ម្ចាស់​ត្រាក់ទ័រ ដែល​សមត្ថកិច្ច​ចាប់បាន​នៅ​ចំណុច​អូរ​ក្រម៉រ​សាន្ត ក្នុង​ភូមិ​កោះ​កណ្ដាល ឃុំ​ជៀប ស្រុក​ទឹកផុស​កាលពី​ថ្ងៃ​ទី​៥/៩/២០១៩

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រិះគន់​ថា​ខ្នោះដៃ​ពិតជា​ប្រកាន់ វណ្ណះ​មែន​!​។​ចាប់​បាន​ជនសង្ស័យ ៤ នាក់​បែរ​ជា​ជាប់ទ្រុង​តែ​បីនាក់ រួច​បាត់​អស់​ម្នាក់​ហើយ​ជា ម្ចាស់​ត្រាក់ទ័រ​ទៀត​។​តើ​ការត់​រួច​គឺ​ក្រោម​ស្នាដៃ​លោក​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ រមាស​ឬ​ស្នាដៃ​ប៉ូលីស​???​។

​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​លោក​ខែម វិបុល​អធិការ​នគ​បាល​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​បានអោយដឹងថា​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៦​វេលា​ម៉ោង​៨​ព្រឹក​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែករ​មាស​បាន​ទៅ​នាំយក​ម្ចាស់​ត្រាក់ទ័រ​ម្នាក់​ក្នុងចំណោម​៤​នាក់ ពី​កន្លែង​អធិការដ្ឋាន​នគ​បាល​ស្រុក​ទឹកផុស​យកទៅ​សួរចម្លើយ​នៅ​ខ្ចូស​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស តាំងពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់​។ ប៉ុន្តែ​នៅពេលដែល​ខាង​មេព្រៃ​ហៅ​ម្ចាស់​ត្រាក់ទ័រ​ម្នាក់​យក​ទៅ​សួរចម្លើយ​នោះ​ក៏​បាន​បាត់​ម្ចាស់​ត្រាក់ទ័រ​នោះ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​នោះ​ក្នុងអំឡុង​ម៉ោង​ប្រមាណ​១០​ព្រឹក​នោះ​តែម្ដងទៅ ។​

​ក្រោយ​ពី​បែកធ្លាយ​ព័ត៌មាន​ថា​ការ​រួច​ខ្លួន​ម្ចាស់​ត្រាក់ទ័រ​នេះ​មក​មាន​ការ​និយាយ​ថា​គឺ​ដោយសារ​មាន​ថ្នូរ​នឹង​ទឹកប្រាក់​ប្រមាណ​៣០០០$​ផងដែរ​?​។​

​គួររម្លឹកថា អ្នកណា​ក៏​ដឹង​ដែរ​ថា​សមត្ថកិច្ច​នគ​បាល​ស្រុក​ទឹកផុស​សហការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​តែង​បាន​ចាប់​គ្រឿងចក្រ​ដែល​លួច​ឈូសឆាយ​ដី​ព្រៃ​ខុសច្បាប់​ដែល​មាន​ត្រាក់ទ័រ​ជាច្រើន​គ្រឿង ប៉ុន្តែ​ត្រូវបាន​លោក​សំ ឬ​ទ្ធី​ដោះលែង​យកលុយ​ជា​បន្តបន្ទាប់ ។​

​ជាក់ស្ដែង​ដូចជា​ត្រាក់ទ័រ​២​គ្រឿង​មក​ពី​ខេត្ត​ពោធិសាត់​ដែល​មាន​មេការ​ឈ្មោះ​គន​លួច​ឈូសឆាយ​ដី​ព្រៃ​នៅ​ចំណុច​ខាងកើត​ភ្នំ​តា​សាំ​ក្នុង​ឃុំ​ក្រាំង​ស្គារ​ត្រូវបាន​លោក​សំ ឬ​ទ្ធី​ដោះ​លែង​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ច្រើន​ពាន់​ដូល្លា​និង​ត្រាក់ទ័​ររបស់​ឈ្មោះ​អ្នកស្រី​នុត រ៉ា​នៅ​ភូមិ​តា​នៃ​លួច​ឈូ​ល​ឆាយ​ដីព្រៃ​នៅ​ខាងត្បូង​ភូមិ​ស្លែង​ជាដើម​ក៏​ត្រូវបាន​លោក​សំ ឬ​ទ្ធី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ដោះ​លែង​ជា​ថ្នូរ​និង​ទឹកប្រាក់​ប្រមាណ​ជាង​៨០០០$​ផងដែរ និង​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ទៀត​ដែល​ចាប់​បាន​ក្នុង​ឃុំ​ជៀប និង​ឃុំក្រាំ​ស្គារ ជិត​១០​គ្រឿង​ត្រូវបាន​លោក​សំ ឬ​ទ្ធី​ដោះលែង​យក​លុយ​អស់​គ្នាន​សល់ គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ឬ​ធ្វើ​អ្វី​លោក​សំ ឬ​ទ្ធី​ឡើយ​។​

​ឯ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​វិញ បាន​បញ្ជាក់​អោយដឹងថា ពុំ​មាន​ករណី​ដោះលែង​ជន​ទាំង ៣ នាក់​នោះ​ឡើយ ។​លោក​បាន​បញ្ជាក់ទៀតថា បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​ចៅក្រម​ស៊ើបសួរ​ហើយ​នៅ​ល្ងាចម្សិលមិញ​។​

​នៅ​ព្រឹក​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ​2019 នេះ ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​សម្រេច​បញ្ជូន​ជនសង្ស័យ​ទាំង ៣ នាក់​ដាក់​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃនេះ ដែលជា​អ្នក ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឈូសឆាយដី​គំរប​រដ្ឋបាល​ព្រៃឈើ​ឆ្នាំ 2002 នៅក្នុង​ស្រុក​ទឹកផុស​អោយ​ថៅកែ​។​

​ចំណែក​អ្នកមាន​ម្នាក់ ជា​ថៅកែ​ត្រាក់ទ័រ ជា​ម្ចាស់​គ្រឿងចក្រ​ត្រូវបាន​រត់គេច​ខ្លួន ឬ​អាច​ថា​មាន​គេ​ជួយ​លួច​រំដោះ​ចេញ កំពុង​ត្រូវបាន​សមត្ថកិច្ច​តាម​ប្រមាញ់​។​

​ពាក់​ពន្ធ​ករណី​ខាងលើនេះ សារព័ត៌មាន​យើង​ធ្វើការ​សាកសួរ​ទៅ​កាន់​លោក ងិន ហ៊ុន ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ដោយ​លោក​បាន​បញ្ជាក់ថា គឺ​ពិតជា​មាន​ជន​ម្នាក់​បាន​រត់គេចខ្លួន​មែន ក្នុង​ចំណោម​មនុស្ស​៤​នាក់ ។

​ដោយ​លោក​បាន​បញ្ជាក់ថា លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​តាម​ចាប់ខ្លួន​ត្រឡប់មកវិញ ដើម្បី​សាកសួរ​ព័ត៌មាន ឲ្យបាន​ជាក់លាក់ មូលហេតុ​អ្វី​បានជា រត់​? ដោយ​លោក​បាន​បន្ថែមទៀតថា ការរត់​បែបនេះ​គឺជា​បទល្មើស​មួយ​បន្ថែមទៀត​។ ចំណែក​ជន ៣ នាក់​ទៀត​បាន​បញ្ជូន​ទៅ​កាន់​តុលាកា​រនា​ថ្ងៃ​ម្សិលមិញ​។​

​ករណី​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ជាពិសេស​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ គួរតែ​ធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត​រក​អ្នក​បញ្ជា​នៅ​ពីក្រោយ​ខ្នង ក្នុង​ការរំលោភ​បំពាន​ឈូសឆាយ​ដី​របស់​រដ្ឋ និង​អ្នក​ដែល​ឃុបឃិត​ធ្វើអោយ​ជនល្មើស​រួច​នេះ​ផង​!​។​

Filed in: ព័ត៌មានជាតិ