សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពិតជា​ខ្លាំង​មែន លោក ឃុន ចំណាន និង ប្រពន្ធ​ឈ្មោះ សួង ស៊ៀ​ម៉ី​ហ៊ាន​សាងសង់​អគារ​ផ្ទះ​ល្វែងលើ​ចំណី​ដី​ផ្លូវ​សាធារណ​: យ៉ាង​ជ្រគ្រឹង​អត់​ទើសក្បាល​មន្ត្រី​ណា​ម្នាក់​នោះទេ !?

​ពិតជា​ខ្លាំង​មែន លោក ឃុន ចំណាន និង ប្រពន្ធ​ឈ្មោះ សួង ស៊ៀ​ម៉ី​ហ៊ាន​សាងសង់​អគារ​ផ្ទះ​ល្វែងលើ​ចំណី​ដី​ផ្លូវ​សាធារណ​: យ៉ាង​ជ្រគ្រឹង​អត់​ទើសក្បាល​មន្ត្រី​ណា​ម្នាក់​នោះទេ !?

​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ការចែករំលែក​ត​គ្នា​ក្នុង​បណ្តាញ​សង្គម Facebook ស្តី​ពី​សំណង់​អគារ​ផ្ទះ​១​ល្វែង​២​ជាន់ មាន​ទីតាំង ស្ថិតនៅ​តាម​ចិញ្ចើម​ផ្លូវ​លំ​ចូល​ទៅ​ឡឥដ្ឋ លេខ​ផ្ទះ ១២ ក្រុមទី​២៩ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ពេល​ថ្មីៗ​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ មុននេះ ។​

​ឥលូវ​ត្រូវបាន​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី នៅ​មូលដ្ឋាន​នោះ​ផ្ទាល់ បាន​ទម្លាយ​ប្រាប់​អ្នកកាសែត​អោយ ដឹងថា​៖ សំណង់​អគារ​ផ្ទះ​១​ល្វែង​២​ជាន់ នៅ​ទីតាំង​ខាងលើ ជា កម្មសិទ្ធិ​របស់​ឈ្មោះ ឃុន ចំណាន ដែល​ទំនង​ជាប់សាច់ ញាតិ​ឧកញ៉ា​ដ៏​ល្បីឈ្មោះ​ម្នាក់​ខាង​ជំនួញ​ដីធ្លី​នៅក្នុង​រាជធានី ភ្នំពេញ និង ប្រពន្ធ​ឈ្មោះ សួង ស៊ៀ​ម៉ី ដែល​មាន​លិខិត​ផ្ទេរ សិទ្ធិ​គ្រប់គ្រង​ប្រើប្រាស់​ដីធ្លី​លេខ ៣៧១ ប​ជ​ចុះ​ថ្ងៃ​ទី ២ ខែ ឧសភា ឆ្នាំ​២០១៤ មាន​ទំហំ ៩៨ ម៉ែត្រក្រឡា ។​

​ប្រជាពលរដ្ឋ បាន​សម្តែង​មតិ​ជា​ចម្ងល់ និង​ចោទប្រកាន់​អាជ្ញាធរ និង មន្ត្រី ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ថា ជា​អ្នក​បើកដៃ ឬ ឃុបឃិត គ្នា​ជា​ប្រព័ន្ធ បិទ​ភ្នែក លា​បាតដៃ​ទទួលយក​$$​យ៉ាង​ក្រាស់ ក្រែល​ពី​ម្ចាស់ផ្ទះ​នេះ​ទើប​សំណង់​ខុសច្បាប់​នេះ​អាច​សាងសង់​បាន​យ៉ាង​រលូន​បែបនេះ ? ។

​ជុំវិញ​ករណី​នេះ ការិយាល័យ និពន្ធ យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ពេជ្រ កែវ​មុន្នី អភិបាលខណ្ឌ​មានជ័យ​បានទេ ព្រោះ​លេខ​ទូរស័ព្ទ របស់​លោក​ជា​ច្រើន​ប្រព័ន្ធ​ឆ្លើយតប​ថា មិនអាច​ទាក់ទង​បាន​ទេ ។​

​ឯ​លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម និង លោក​ប្រធានការិយាល័យ​រៀបចំ​ដែនដី និង ភូមិបាល​ខណ្ឌ មាន​ជ័យ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង​សុំ​ការបំភ្លឺ​បញ្ជាក់​នោះ ទេ ។

​មហាជន និង ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ខ្លះ បាន នឹង​កំពុង​រង់ចាំ​មើល​ប្រតិកម្ម​ពី​ថ្នាក់ដឹកនាំ សាលា​រាជធានី​ដែល​មាន​ឯកឧត្តម ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ ជាពិសេស​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបណីយកម្ម និង សំណង់ ថា​: តើ​អស់លោក​ធំ​ទាំង​២​រូប បានឃើញ និង ជ្រាប​ដែរ​ទេ​ពី​ករណី ១ នេះ ឬ​ក៏​អស់លោក បាន​សើម​មាត់ សើ​ម ក ស្អិត ក្តៅ​បំពង់ ក និយាយ​លែង​ចេញ ដែរ ចំពោះ​សំណង់​អគារ​១​ល្វែង ២ ជាន់​នេះ ? ។ ចំពោះ ម្ចាស់ ផ្ទះ​ឈ្មោះ ឃុន ចំណាន និង ប្រពន្ធ​ឈ្មោះ សួង ស៊ៀ​ម៉ី មិន អាច​សុំ​ការបំភ្លឺ​បាន​ទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទំ​នាក់ ទំនង ៕

Filed in: ព័ត៌មានជាតិ