សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វាយកម្ទេច​សំណង់​របង​សង់​ចូល​ប្រឡាយ​ទឹក​

​វាយកម្ទេច​សំណង់​របង​សង់​ចូល​ប្រឡាយ​ទឹក​

តាកែវ ៖ សំណង់​របង​សង់​រំលោភ​យក​ប្រឡាយទឹក​បង ស្ថិតនៅ​ភូមិ​ព្រៃ​ដំរី ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​ដែល​ល្បីល្បាញ​តាម​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​កមាន​ម្ចាស​ឈ្មោះ​សែន សា​រ៉ែ​ន​ឌី នៅ​រសៀល​ថ្ងៃ​ទី ៩ ខែ​កញ្ញា ឆ្នាំ​២០១៩​ត្រូវ​វ៉ៃ​ចោល​ខ្លះ​ហើយ​។

​ក្រោយ​ពី​ចុះផ្សាយ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុកក៏​មាន​ការចុះពិនិត្យ​វាស់វែង​ជាក់ស្ដែង របស់​ក្រុម​ការងារ​ចម្រុះ​ពី​សំណាក់ លោក នួន សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត លោក ជា ហុង អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់ កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​ជា​លទ្ធផល ពិនិត្យឃើញថា​៖ ចំពោះ​ការសាងសង់​របង​របស់​ម្ចាស់​ដី​ឈ្មោះ សែម សា​រ៉ែ​ន​ឌី គឺ​យើង​បាន​ចុះ​វាស់វែង​ជាក់ស្ដែង បានឃើញ​ថា ផ្នែក​ខាង​មុខ ចាប់ពី​ក្បាលដី​លេខ ២០២ ទល់​នឹង​ប្រឡាយ​ទឹក​បាន​សង់​ចូល​ប្រឡាយ​ទឹក ១,៤០​ម៉ែត្រ នឹង​បាន​សង់​ចូល​ចំណី​ផ្លូវ​ជាតិ​លេខ​៣ ប្រវែង ៦​ម៉ែត្រ នឹង​ផ្នែក​នៅ​ខាងក្រោយ នៅលើ​ក្បាល ដី​លេខ ២៣២ មាន​ប្រវែង ៧៦,៩៦​ម៉ែត្រ រី​ឯ​ចុង​ខាងលិច​របង​ដែល​បាន​សង់​រួច​នោះ គឺ​សង់​មិន​ចូល​ប្រឡាយទឹក​នោះទេ តែ​ម្ចាស់​សំណង់​បាន​សង់​ថយ​ក្រោយ​ចូល​ដី​របស់​ខ្លួន​១​ម៉ែត្រ​វិញទៀត ៕

Filed in: ព័ត៌មានជាតិ