សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកកាសែត​ខ្វាក់ភ្នែក​បាក់ជើង​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​មាន​ជំងឺ​មហារីក​ក្នុង​ច្រមុះ​

អ្នកកាសែត​ខ្វាក់ភ្នែក​បាក់ជើង​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​មាន​ជំងឺ​មហារីក​ក្នុង​ច្រមុះ​

​ភ្នំពេញ ៖ លោក ចាន់ មុនី ជា​បុគ្គលិក​អ្នកកាសែត កម្ពុជា​ថ្មី ដែល​គេ​ស្គាល់​ថា​ជា​អ្នកកាសែត​ជើង​ចាស់​ម្នាក់​រង​គ្រោះ​ខ្វាក់ភ្នែក​ដោយសារ​ការបំ​ផ្ទុះ​គ្រាប់បែក​នៅ​មុខ​រដ្ឋស​ភា​កាលពី​ថ្ងៃ​ទី​៣០​មិនា​ឆ្នាំ​១៩៩៧​ហើយ​រក​អ្នកទទួលខុសត្រូវ​មិនឃើញ​នោះ​ឥឡូវ​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទំងន់​មហារីក​ច្រមុះ (​សាច់​កាច​)​។​សព្វថ្ងៃ​គ្រួសារ​លោក​មាន​ជីវភាព​ខ្វះខាត​មិន​មាន​លទ្ធភាព​ក្នុង​ការព្យាបាល​ជំងឺ​របស់​ខ្លួន​ទាមទារ​ការជួយ​ពី​សប្បុរសជន​។

​សូម​រម្លឹកថា​៖ ក្នុង​អាជីព​អ្នក​សារ​ពត៍​មាន​លោក ចាន់ មុនី បាន​ជួប​គ្រោះថ្នាក់​ជា​ច្រើនលើក រហូត​ធ្វើអោយ​បាក់​ជើង​ម្ខាង និង​ខ្វះ​ភ្នែក​ម្ខាង ដោយសារ​ករណី​ផ្ទុះ​គ្រាប់បែក​កាលពី​អំឡុង​ឆ្នាំ​១៩៩៧ នៅ​ចំណុច​ខាង​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​
​លោក ចាន់ មុនី ក៏​នៅ​មាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែ​រខ​ណះ​កំពុង​បំពេញ​ភារកិច្ច​ជា​អ្នក​យក​ព័ត៍មាន​។​

​លោក ចាន់ មុនី ក៏ដូចជា ក្រុមគ្រួសារ មាន​តែ​លើក​ដៃ​ដប់​សំពះ​សុំ​ជំនួយ​ទៅ​ដល់​សប្បុរសជន សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា អ៊ុំ ពូ មីង បងប្អូន ដែលជា​អ្នក​សារព័ត៍មាន​ដូច​គ្នា មេត្តា​ជួយ​ឧបត្ថម្ភ​ថវិកា​តាម​សទ្ធា​ទឹកចិត្ត ដើម្បី​ជា​មធ្យោបាយ​សម្រាល​ដល់​ការខ្វះខាត គ្រា​មាន​អាសន្ន សម្រាប់​យក​ទៅ​ធ្វើកា​វះកាត់​នៅ​ប្រទេស​ថៃ ។​

Filed in: ព័ត៌មានជាតិ