សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​ជាច្រើន​ដែល​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​រិះគន់​សមត្តកិច្ច​ទទួលបន្ទុ​ក​ការងារ​នៅ​ទី​នេះ​មិន​គិតគូរ និង​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ភ្ញៀវ​ទេសចរណ៍​ឡើយ​

ពលរដ្ឋ​ជាច្រើន​ដែល​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​រិះគន់​សមត្តកិច្ច​ទទួលបន្ទុ​ក​ការងារ​នៅ​ទី​នេះ​មិន​គិតគូរ និង​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ភ្ញៀវ​ទេសចរណ៍​ឡើយ​

​ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​អ្នក​យក​ព​តិមាន​យើង​ដឹង​ថា ពួកគាត់​សុំ​ផ្ញើ​
​សារ​នេះ​ជូន​ដល់​អាជ្ញារ​ធ​គ្រប់​លំដាប់ថ្នាក់ និង​ក្រសួង​ពាក់​ពន្ធ័​ក៏​ដូច​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែ​ត​មេត្តា​ជ្រាបថា មាន​ភ្ញៀវ​ទេស​សចណ៍​រាប់រយ​នាក់ ពួកគាត់​ត្រូវ​ឈរ​ក្រោម​កំដៅ​ថ្ងៃ រង់ចាំ​ការបំពេញ​បែបបទ​ដើម្បី​ធ្វើដំណើរ​ឆ្លងកាត់​ច្រកទ្វារ​នេះ គឺ​ឈ​រងចាំ​ដោយ​គ្មាន​កន្លែង​អង្គុយ​ស្រួលបួល​បាន​សមរម្យ​ឡើយ ។ ដូច្នេះ​ហើយ​ពួកគាត់​បាន​សំណូមពរ ដល់​អស់លោក​មន្ត្រី​ពាក់ព័ន្ធ​មេត្តា​គិតគូរ​ពី​បញ្ហា​ទាំងនេះ និង​ចេះ​ខ្មាស​ភ្ញៀវ​ទេស​សចណ៍​ខ្លះ​ផង កុំ​អង្គុយចាំតែ​យកលុយ​ដាក់​ហោប៉ៅ ត្រូវ​ចេះ​គិតគូ​រក​កន្លែង​ឲ្យ​ភ្ញៀវ​ទេស​សចណ៍​អង្គុយ​មាន​បន្ទប់​ ​រងចាំ និង​បន្ទប់ទឹក​ឲ្យបាន​សមរម្យ និង​ធ្វើ​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ​ដល់​ភ្ញៀវ​ទេសចរណ៍ ទើប​សម​ទៅ​និង​ប្រទេស​អច្ឆរិយៈ ទីក្រុង​ស្អាត សេវាកម្ម ល្អ​ពិត​ដូច​ពាក្យស្លោក ដែល​ពួកគាត់​បាន​ចំណាយ​លុយកាក់​ជាច្រើន​សំរាប់​មក​ទស្សនា ប្រទេស​កម្ពុជា​យើង​ ​ព្រោះនេះ​ជា​បញ្ហា​មុខមាត់​របស់​ប្រទេសជាតិ​យើង​ទាំងមូល កុំឱ្យ​គេ​មក​ម្ដង​ហើយ​រាង​មួយ​ជីវិត​នោះ​ ​បើ​នៅ​តែ​យ៉ាង​ហ្នឹង មិន​មាន​ការ​កំណែទម្រង់ វា​អាច​បាត់បង់​ភ្ញៀវ​ទេសចរណ៍​បន្តិច​ម្ដងៗ វា​ធ្វើឱ្យ​បាត់​ចំណូល​ជាតិ​យើង​ ​ដូច​យើង​ដឹង​ទាំងអស់​ហើយ​ថា វិស័យ​ទេសចរណ៍ គឺជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ដែល​អាច​រក​ចំណូល​ចូលជាតិ​យ៉ាង​ប្រសើរ​៕​

 

 

IMG-20160809-WA0042

Filed in: ព័ត៌មានជាតិ