ខេត្តត្បូងឃ្មុំ ៖ លោកឧកញ៉ា តុប វីរ៉ាដាត្រុវបានគស្កាល់ថាជាឈ្មួញឈើដ៏សកម្មម្នាក់នៅខេត្តភូមិភាគឥសាន្តដែលមានបក្ខពួកជាមួយមន្ត្រីពុករលួយក្នុងការ ដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីស្រុកកោះញ៉ែកខេត្តមណ្ឌលគិរី យកទៅផ្គត់ផ្គង់នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញនិងទៅស្រុកយួននាពេលកន្លងមក ។
ថ្មីៗនេះសេចក្តីរាយការណ៍ពីអ្នករកស៊ីបានឲ្យដឹងថាកាលពីយប់ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយជំនាញស្ទាក់ចាប់បានរថយន្តវេអងដឹកឈើរាប់រយម៉ែត្រគូប នៅចំណុចភូមិកោះថ្ម ឃុំអន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំបម្រុងលោតឆ័ត្រតាមច្រកទន្លេចាម និង ច្រករបៀងផ្សេងៗទៀតទៅប្រទេសវៀតណាម ។
នេះជាលើកទី១ដែលឡានដឹកឈើឧកញ៉ាតុបវិដាត្រុវបានចាប់ឃាត់ព្រោះបើតាមប្រភពខាងលើបានបន្តថា រថយន្តដឹកឈើប្រភេទនេះ បានឆ្លងកាត់តាមច្រកទន្លេចាមជាញឹកញាប់មិនដែលឃើញសមត្ថកិច្ចបង្ក្រាបម្ដងឡើយ ។បើតាមសេចក្ដីរាយការណ៍ឲ្យដឹងថា នៅលើក្រដាស់ប៉េសេមួយសន្លឹកនោះ បញ្ជាក់ថារថយន្តដឹកឈើដែលប៉េអឹមឃាត់ ជារបស់លោកឧកញ៉ាឈ្មួញឈើដុះស្លែប្រចាំនៅភាគឦសានឈ្មោះ តុប វីដា ។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោកឧកញ៉ាម្នាក់នេះ តែងតែរកស៊ីកាប់បំផ្លាញព្រៃឈើជាច្រើនឆ្នាំមកហើយ នៅលើទឹកដីភាគឦសាន ដោយគាត់អាងលើប៉េសេ ដែលជំនាញរដ្ឋបាលព្រៃឈើចេញអោយ តែផ្ទុយទៅវិញ លោកឧញ៉ាម្នាក់នេះបានដឹកឈើឆ្លងទៅប្រទេសវៀតណាមដោយខុសពីច្បាប់អនុញ្ញាតទៅវិញក្រោមង្វើឃុបឃឹតជាមួយសមត្តកិច្ចនានា ។
ពាក់ព័ន្ធប្រភពខាងលើនេះ សារពតិមានយើងមិនមានលេខទូរស័ព្ទលោកឧកញ៉ា ដើម្បីសុំការបំភ្លឺនៃការចោទប្រកាន់ខាងលើ…ម្យ៉ាងក៏មិនទាន់ទទួលបានពតិមានលំអឹតថាតើសមត្តកិច្ចមានវិធានការបន្តទៀតបែបណាផងដែរ ៕